ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនសង្ស័យ ១​នាក់ ពាក់ព័ន្ធករណី​ហឹង្សា បណ្តាល​​​​​​​​​ឲ្យមនុស្ស ២​នាក់រងរបួស នៅស្រុក ស្វាយ​ចេក
Wed,08 June 2022 (Time 03:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 243នាក់)


(បន្ទាយមានជ័យ)៖ជនសង្ស័យ១នាក់ ដែល​ធ្វើស​កម្មភា​ពដោ​យ​ដើ​រកា​ន់​កាំ​បិតតាំ​ងតោ​កា​ប់មនុស្ស​ចំនួន​០​២​នាក់ បណ្តាល​ឲ្យ​រងរបួស​ដឹកបញ្ជូន​ទៅ​សង្គ្រោះនៅឯ​មន្ទី​ពេទ្យ នាថ្ងៃទី០៨ មិថុនា ឆ្នាំ​២០២២ វេ​លាម៉ោង០៧​និង២០នាទី ត្រូវបាន​កម្លាំងនគរបាលស្រុក​ស្វាយ​ចេក ចាប់ឃាត់ខ្លួន​យកទៅ​សាក​សួរ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លន់ ឡាត់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិខ្លែង​ពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ចំណែកជនរងគ្រោះមានឈ្មោះ រ៉ាន ភេទប្រុស អាយុ៥៣ឆ្នាំ ​រស់នៅភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក (របួសក្បាល ០១​កន្លែងដេ​រ១៥ធ្នេរ ខ្នងផ្នែក​ខាងឆ្វេង០១កន្លែង ដេរ០៧ធ្នេរ ចិញ្ចើមខា​ងស្តាំដេរ០៣ធ្នេរ) និងឈ្មោះ សរ ធៀម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(របួសខ្នងដៃខា​ងស្តាំ ដេរ៣០ធ្នេរ)។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ​ខណៈ​ដែលជនរ​ង​គ្រោះឈ្មោះ ស ធៀម កំពុងអ​ង្គុយ​លេងជា​មួយកូនស្រី នៅនឹ​ងមុខផ្ទះរបស់​ខ្លួន​ក៏ត្រូជនបង្កកាន់កាំបិតមកកាប់ ពេលនោះ​ឈ្មោះ អុក រាន បានមក​ជួយ​តែ​ជនសង្ស័យ​កាប​ទៅលើ​កជនរ​ងគ្រោះឈ្មោះ អុក រាន ម្នាក់​ទៀត​ចំនួន០៣​កាំបិ​ត បណ្តាលរងរបួសទាំ​ងពីរនាក់ ត្រូវបាន​បងប្អូនដឹកយ​ក​ទៅព្យាបាល​នៅមន្ទីរស​ម្រាកព្យាបាល​ព្រំ វណ្ណារឹទ្ធ ស្រុកស្វាយចេក។ក្រោយេពីកើតហេតុ សមត្ថកិច្ចបានឃា​ត់ខ្លួនជនសង្ស័យាងលើ នាំយក​ទៅ​ប៉ុស្តិ៍នគរបា​លរដ្ឋបាលស្លក្រាម ដើម្បី​រៀប​ចំ​កសាងសុំណុំរឿង​ចាត់ការតាមនិតិវិធី ។សមត្ថកិច្ច​បញ្ជាក់ថា ជ​នសង្ស័យខាងលើនេះធ្លាប់​កើតសរសៃ​ប្រាសា​ទរយះពេល០៣ខែមកហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10702 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101571 នាក់
ខែនេះ :
518568 នាក់
3 ខែនេះ :
1119206 នាក់
សរុប :
17721411 នាក់