ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្មវិធីបើកបវេស​នកាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលា​កម្រងពុទ្ធិក​បឋម​សិក្សា វត្តស្រះ​ត្រាច និងវត្តកូនដំរី ក្រុងប៉ោយប៉ែត
Wed,08 June 2022 (Time 01:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 248នាក់)


(បន្ទាយមានជ័យ)៖ថ្លែងក្នុងពិធីបើកបវេសនកាល ឆ្នាំ​សិក្សា២០២២ - ២០២៣ របស់ស​មណៈ​សិស្សចំនួន២ វត្ត មានវត្តស្រះត្រាច​ និងវត្តកូនដំរី ស្ថិត​នៅក្នុងក្រុងប៉ោយប៉ែត​ កាលលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមអ​ធិបតីភាព ព្រះឧត្ដម​សីល​ញាន ធុល សុធា ព្រះ​មេ​គណខេត្ត លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាស​នាខេត្តបន្ទាយមានជ័យ​ បានលើក​ឡើងថា ការសិក្សា​រៀនសូត្រ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ជាថ្នា​លបណ្តុះ​បណ្តាលធ​នធានមនុស្ស ទាំងពុទ្ធចក្រ​និងអាណា​ចក្រ ឲ្យមាន​ការរីកចម្រើនឡើង​។

ក្នុងនាមជាព្រះគ្រូចៅអ​ធិការវត្តទាំ​ងពីរ​ដែលបានបើកប​វេ​សនាកាល ថ្មីនេះដើម្បីឲ្យ​សមណៈសិ​ស្សបានរៀនសូត្រ​សូមថ្លែងនូវអំណ​រគុណនិ​ងអំណរព្រះគុណ ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯក​ឧត្តមលោ​កជំទាវ ​លោកឧកញ៉ា ប្រជាពុទ្ធបរិស័ទ សប្បុរស តែងតែបរិច្ចាគ រួមចំណែក កសាងចំ​ណេះដឹង​ផ្ទាល់នូវវិស័យពុទ្ធិកសិក្សា ឲ្យមានដំណើរកា​ររៀនសូត្រមានការរីក​ចម្រើន គួរជាទីមោទនៈ និងសូម​បន្តជួយគាំទ្រនូ​វវិស័យពុទ្ធិកសិក្សា ដើម្បីបុព្វហេ​តុនៃការអភិវឌ្ឍនូវធនធា​នព្រះសង្ឃ។

លោក បៀវ ថាន និងព្រះឧត្ដមសីលញាន ធុល សុធាបានមានប្រសាសន៍លើកឡើងថា ដើម្បី​ឲ្យស្រប​តាមការណែនាំរបស់អគារធិការដ្ឋាន លេ ២២៥/២២ ពុទ្ធិកសិក្សាជាតិ ក្នុងឱកាសបើ​កប​វេស្សន​កាលឆ្នាំសិក្សា២០២២ – ២០២៣​ទូទាំងព្រះរាជាណា​ចក្រកម្ពុជា​ឲ្យមានភាព​រលូន និងមា​នប្រសិទ្ធ​ភាព ស្ថាប័នពាក់​ព័ន្ធអាជ្ញាធ​រដែនដីគ្រប់គ្រងសាលាពុទ្ធិក ​លោកគ្រូ អ្នកគ្រូ សាស្ត្រា​ចារ្យគ្រប់ភូមិ​សិក្សា ត្រូវបន្តអនុវត្តនូវវិធានការនានា ដែលរាជរ​ដ្ឋាភិបាលបានដាក់ចេញ ដើម្បីចូលរួម​ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ និងជំងឺឆ្លងដទៃទៀតគ្រ​ប់ភូមិសិក្សា ត្រូវបន្តរៀបចំបរិស្ថានសាលា មានទឹកស្អាតបង្គន់អនាម័យ កន្លែងលា​ងដៃឲ្យស័ក្ដិសមជា​កន្លែងសម្រា​ប់ការអប់រំសិស្ស។

លោកគ្រូ អ្នកគ្រូ ត្រូវបន្តដើរតួនាទី​ជាបុគ្គល​នាំមុខឪពុក​ម្ដាយទីពីរ ទីប្រឹក្សានិងជាអ្នកច្នៃប្រឌិត ព្រម​ទាំងត្រូវខិតខំប្រឹងប្រែង អភិវឌ្ឍនូវសមត្ថភាព​របស់ខ្លួនជាប្រចាំទាំងផ្នែក​ចំណេះដឹ​ងទាំងពិធី​សារបង្រៀន បច្ចេកវិទ្យាឌីជីថល​មកបង្ហាត់បង្រៀន ដល់សមណសិស្សសមណនិស្សិតឲ្យ មានចំ​ណេះ​ដឹ​ងទូលំទូលាយដើម្បីក្លាយខ្លួនជាអ្នកបន្តវេនដ៏មានសក្ដានុពលនាពេលអនាគត។សិស្សទាំ​ងអស់ត្រូវបន្តខិតខំ​រៀនសូត្រស្រាវជ្រាវឲ្យបា​នខ្ជាប់ខ្ជួនព្រមទាំង​ចូលរួមយ៉ា​ងសកម្ម ក្នុងការកសា​ងអំពើល្អនិងចាក់ឲ្យផុតនូវអំពើអបាយមុខផ្សេងៗ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2469 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
94837 នាក់
ខែនេះ :
510541 នាក់
3 ខែនេះ :
1119225 នាក់
សរុប :
17723989 នាក់