ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួនជន​សង្ស័យ បានជាបន្តបន្ទា​ប់សរុបចំនួន​៩នាក់ ពាក់ព័ន្ធក​រណី​ឆក់ នៅក្រុង​ប៉ោយប៉ែត
Tue,07 June 2022 (Time 11:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 270នាក់)


(បន្ទាយមានជ័យ)៖ជន​សង្ស័យប្រុស​ស្រី​ចំនួន​​៩នាក់​ ដែល​​ជាប់​ពាក់ព័ន្ធ​ករណី​ឆក់​ និង​ទទួល​ផល​ចោរក​ម្ម​ ត្រូ​វកម្លាំង​ជំនាញ​ផែនព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរ​បាល​ក្រុងប៉ោយប៉ែត​ ចាប់ឃា​ត់ខ្លួនបាន​ជាបន្តបន្ទាប់ ក្រោយពីទទួលពាក្យបណ្តឹងពីជន​រងគ្រោះ​ឈ្មោះ ហូបាងថាញ់ (HO BANG THANH) ភេទស្រី អាយុ​៣២ឆ្នាំ ជាជនជាតិវៀត​ណាម ស្នាក់នៅបុរីដួងច័ន្ទ ស្ថិតនៅក្នុង​ភូមិសា​មគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងពាក្យបណ្តឹង​របស់ជនរងគ្រោះបាន​រៀបរាប់​បញ្ជាក់ថាៈ កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២​០២២ វេលាម៉ោង​២៤និង៤០នាទី ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ រូបគាត់ (ហូបាងថា​ញ់) បាន​ជួល​ម៉ូតូផា​សអាប់​ជិះចេញពីបុរីដួងច័ន្ទ​ ទៅ​ខារ៉ាអូខេអេ​ហ្វផា្លស ហើយដកទូ​រស័ព្ទ​ម៉ាក IPho​ne12pro Max ពណ៌​ទឹកសមុទ្រ កាន់ចុ​ចនឹង​ដៃ ខណៈពេលកំពុង​តែធ្វើដំណើ​រតាមផ្លូវ ក៏ស្រា​ប់តែមា​នចោ​រចំនួន០២នាក់ ភេទប្រុស ជិះម៉ូតូ០​១គ្រឿង ​មកពីក្រោយហើយបានធ្វើសកម្មភាពឆក់ កន្ត្រាក់​យកទូរស័ព្ទ​ចេញ​ពីដៃ បណ្តាល​ឲ្យធ្លាក់ពីលើផា​សអាប់ រងរបួស​បែកមុខ​(ដេរ​ជាច្រើនថ្នេរ) ។

បន្ទាប់ពីបា​នទទួលព័ត៌មាននេះភ្លាម​កម្លាំង​ជំនាញបានចុះធ្វើការស្រាវជ្រាវ រហូតឈានដ​ល់ការនាំ​ខ្លួន​ឈ្មោះ សឿ​ន ពិសី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិមិត្តភាព ​សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ ជា​អ្នកទទួ​ល​ទិញទូរស័​ព្ទ ដែល​ជនល្មើសឆក់បាន ហើយបាន​ដកហូត​ទូរស័ព្ទ​បាន២គ្រឿងរ​បស់​ជនរងគ្រោះ ដើម្បីប្រគល់ជូនម្ចាស់វិញ ។

ក្រោយពីបាន​ស្រា​វជ្រាវកម្លាំងជំនាញឃាត់ខ្លួន​បាន​ជន​សង្ស័យ​ ដែលជាក្រុម​បក្សពួកចំ​នួន០៦នាក់​ក្នុង​នោះ​មាន​ស្រីម្នាក់ជា​ប្រពន្ធ​ជ​នដៃ​ដល់ ថោង ហាំង (ហៅហាក់)​ដែលមានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះ ថោង ហាំងហៅហាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខ​របរកម្មករ(ជនដៃដល់)
២/ ឈ្មោះ ហុង ចាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ (អ្នកបិតគូទ)ពេលឆក់បាន ។
៣/ ឈ្មោះ ស៊ុន លាភ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក
៤/ ឈ្មោះ អូន សាវ័ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ បក្សពួក
៥/ ឈ្មោះ សែត សុខជា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ បក្សពួក
៦/ ឈ្មោះ យឿម ណារី ភេទស្រី អា​យុ១៧ឆ្នាំ ប្រពន្ធជនដៃ​ដល់​ជាបក្សពួក និងសំគំនិត
៧/ ឈ្មោះ សឿន ពិសី ហៅសី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរទទួលបញ្ចាំ ទទួល​ទិញ និងជួសជុលទូរសព័្ទ ។

ក្រោយពីសាកសួរកម្លាំងជំ​នាញ​ឈាន​ដល់ការ​ឃាត់ខ្លួនជ​នសង្ស័យ​បានចំនួន២នាក់បន្ថែម​ទៀត
១/ ឈ្មោះ ផឹង អូនរាជ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរគ្មាន អ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។
២/ ឈ្មោះ សែត គឹមហេង ហៅប្រេម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មានអ្ន​កបើកម៉ូតូធ្វើស​កម្មភាព​ឆក់។ក្នុងប្រតិបត្តិការណ៍នោះកម្លាំងសមត្ថកិច្ច ដកហូតបាន​ម៉ូតូជិះធ្វើ​សកម្មភាពចំនួ​ន៤គ្រឿង c125 ព័ណ​ខ្មៅ២គ្រឿង អឹ​មស្លះ​១គ្រឿង និងMSXមួយគ្រឿង កាំបិតចំនួន៥ដើម សាម៉ូរ៉ៃ៣ដើម និងកាំបិត​ខ្វែវ២ដើម ផងដែរ។បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ខាងលើ ឋិតនៅក្រោមការសាកសួររបស់កម្លាំងជំនាញ ដើម្បី​កសាង​សុំណុំ​ចាត់ការតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2500 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156839 នាក់
ខែនេះ :
552565 នាក់
3 ខែនេះ :
1169810 នាក់
សរុប :
17802696 នាក់