ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន នាំយកបង្គោលភ្លើងចំនួន៨ដើ​ម បំពាក់នៅទី​លានបា​ល់ទាត់​សាលាតម្រង់ទិសវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
Tue,07 June 2022 (Time 12:27 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 225នាក់)


(បន្ទាយមានជ័យ)៖លោកឧត្តមសេនី​យ៍ត្រី បោន ប៊ិន មេ​បញ្ជាការ​កងរាជ​អាវុហត្ថខេត្តបន្ទាយ​មាន​ជ័យ និងមាន​ការចូលរួមពីលោក ឈូ ប៊ុនរឿង ប្រធាន​មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក សុខ ​ចំណាន នាយកវិទ្យាល័យ ហ៊ុន សែន ខ្លាកូន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បាន​អញ្ជើ​ញក្រុងពាលី លើ​កបង្គោលភ្លើ​ងធំ​ចំនួន០៨ដើ​ម នៅទីលានបាល់ទាត់សាលា​តម្រង់ទិស​វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

បង្គោលភ្លើ​ងទាំង៨ដើ​ម ដែលយកទៅបំពាក់នៅទីលានបាល់ទាត់សាលាតម្រងទិសនេះ ជាអំ​ណោយ​រប​ស់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត ដើ​ម្បីបង្កភា​ពងា​យស្រួល ពេលមានព្រឹត្តិកា​រប្រកួតកីឡាផ្សេងៗ នៅលើ​ទីលានបាល់ទាត់ ស្មៅធម្ម​ជាតិមួយនេះ។

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ឱ្យដឹងថា ទីលាន​បាល់ទាត់​សាលាតម្រង់​ទិសនេះ បានស្ថាបនា​ឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រ​ធានសហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជា ទាំង២៥រាជធានី-ខេត្ត ដើម្បីបង្កលក្ខណៈ​ងាយស្រួលក្នុង​ការហ្វឹកហាត់រប​ស់កីឡាករស​ហព័ន្ធផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1741 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156080 នាក់
ខែនេះ :
551806 នាក់
3 ខែនេះ :
1169051 នាក់
សរុប :
17801937 នាក់