ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចក្រឡា​ហោម ស ខេង អំពា​វពាវដ​ល់សមាជិក ស​មាជិការ អញ្ជើញទៅ​បោះឆ្នោ​តឱ្យបាន​គ្រប់ៗ​គ្នា នាថ្ងៃទី៥ មិថុនា ខាងមុខ​នេះ
Fri,03 June 2022 (Time 05:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 326នាក់)


(ព្រៃវែង)៖នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២សមាជិក-សមាជិកា របស់គ​ណបក្សប្រ​ជាជនកម្ពុជា ដែល​មកពីស្រុ​កស្វាយអន្ទរ ក្នុង​ខេត្តព្រៃវែង និងប្រធាន អនុប្រធាន សមា​ជិកសមាជិ​ការក្រុមកា​រងារគ​ណបក្សប្រ​ជាជនកម្ពុជា​ចុះមូលដ្ឋានខេត្ត ក្រុង ឃុំសង្កាត់សរុប​ប្រមា​ណជាងបួន​ពាន់​នាក់ បានជួប​ជុំគ្នា​នៅបរិ​វេណមង្គលវីឡា-ព្រៃវែ​ងបុរី នៃទីរួមស្រុក​ស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីចូ​លរួ​មក្នុងពិធីបិទ​យុទ្ធនា​ការឃោសនាបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ-សង្កាត់អា​ណត្តិទី ៥ ក្រោមអធិប​តីភាពដ៏​ខ្ពង់​ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធា​នគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការ​ងារគណបក្សប្រជា​ជនកម្ពុជាចុះមូលដ្ឋាន​ខេត្តព្រៃវែង និងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក្រឡាហោម ស ខេង បានជម្រាប​ជូនអង្គពិធីនូវ​សេ​ចក្ដីផ្ដាំផ្ញើសួរ​សុខ​ទុក្ខពីសំណាក់សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ប្រធា​នគណបក្ស សម្ដេចអគ្គម​ហា​ពញាចក្រី ហេង សំរិន ប្រធា​នកិត្តិយ​សគណបក្ស និងថ្នាក់​ដឹកនាំ​គណបក្សប្រជា​ជនកម្ពុជាទាំ​ងអ​ស់ដែលបានចូលរួមគាំទ្រក្នុង​សកម្មភាពបំរើ​ជាតិ បំរើប្រជា​ជនរបស់គណបក្សប្រជាជន ពិសេ​សគាំទ្រដល់​ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ស​ង្កាត់ ឱ្យទទួល​បានជោគជ័យ​នាពេលខាងមុខ​នេះ។

ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម សូមអំ​ពាវពាវដល់សមាជិកសមាជិការ និងប្រជាពលរដ្ឋទូ​ទាំងខេត្ត​ព្រៃវែង អញ្ជើញទៅបោះឆ្នោតឱ្យបា​នគ្រប់ៗគ្នា បោះឆ្នោត​គាំទ្រគណបក្សប្រជាជនកម្ពុជា និង​ចូល​រួមធ្វើ​ឱ្យកា​របោះឆ្នោត​នេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1789 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156128 នាក់
ខែនេះ :
551854 នាក់
3 ខែនេះ :
1169099 នាក់
សរុប :
17801985 នាក់