ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដមអភិបាលខេត្តកណ្ដាល ប្រកាសតស៊ូយ៉ាងប្ដូរផ្តាច់ បង្ការទ​ប់ស្កាត់ និងបង្ក្រាប​រាល់បទល្មើ​សដែលពាក់ព័ន្ធ នឹងគ្រឿងញៀន​ឱ្យខាងតែបាន
Thu,30 June 2022 (Time 07:01 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 242នាក់)


ខេត្តកណ្ដាល៖ថ្លែងនៅក្នុងទិ​វាអន្តរជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន ​២៦ មិថុ​នា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ" ដោះស្រាយប​ញ្ហាគ្រឿង​ញៀនក្នុងវិបត្តិសុខភាព​ និងមនុស្សធម៌ "​ ដែលបា​នរៀបចំ​ឡើង​នា​ព្រឹ​កថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២​២​ នៅសា​លាខេត្ត​កណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល​ខេត្តក​ណ្ដាល បានមាន​ប្រសាសន៍​ តស៊ូ​យ៉ាងប្ដូរផ្តាច់ ​ដើម្បី​បង្ការទប់ស្កាត់ និងបង្ក្រាប​រាល់បទល្មើ​សដែ​លមាន​ការពា​ក់ព័ន្ធ នឹងគ្រឿងញៀនឱ្យខា​ងតែបាន នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ឯកឧត្ដមអភិបា​លខេត្ត បន្តថា មន្ទីរ-អង្គភាពទូទាំងខេត្ត ​និងគណៈ​កម្មាធិការត្រួត ពិ​និត្យ​គ្រឿង​ញៀ​នក្រុង-​ស្រុក ដែលជា​សមាជិកគណៈកម្មាធិការត្រួត​ពិនិត្យគ្រឿងញៀនខេត្ត ក៏ដូចជាមន្ទីរនិង អង្គភាព​ពាក់ព័ន្ធ វិស័យសាសនា វិស័យឯកជន សប្បុរសជន អង្គការ សមាគមជាតិ-អន្តរជាតិជាដៃគូ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សូមបន្តយកចិត្តទុកដាក់ចូលរួម និងគាំទ្រឱ្យកាន់តែសកម្មបន្ថែមទៀត លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកបន្តរក្សា ការពារជីវភាពរស់នៅ ដ៏សុខ​ក្សេមក្សាន្ត របស់​បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា​ការពារសុខសន្តិភាព ស្ថិរភាព និងការ​អភិវឌ្ឍ​សង្គមជាតិ​យើង។

ជាមួយគ្នានោះដែរឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាព្យា​បាល សូមចូលរួម និងគាំទ្រដល់ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដ៏មានសារៈសំខាន់នេះ ព្រោះ​មាន​តែប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មាតាបិតា អាព្យាបាល ដែលយល់ និងដឹងច្បាស់​ពីបញ្ហាដែ​លបាននឹង​កំពុងកើតមាននៅក្នុងសហគមន៍ នៅក្នុងមូលដ្ឋាន ក៏ដូចជានៅក្នុងគ្រួសាររបស់ខ្លួន ហើយការចូល​រួមរបស់បងប្អូន អាចជួយឱ្យយើងឆ្លើយតប ឬធ្វើអន្តរាគមន៍ ទៅបានរលូន ចំបញ្ហា និងមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង-ស្រុក ទូទាំងខេត្ត ត្រូវពង្រឹ​ងយន្តការ​នៅតាមមូលដ្ឋាន ពិសេសភូមិ ឃុំ សង្កាត់ ដែលនៅជិត នៅជាប់ និងធ្វើការជាមួយពួកគាត់រាល់ថ្ងៃ ដោយលើកទឹកចិត្តពួកគាត់ឱ្យចូលរួមអនុវត្ត ពាក្យស្លោក ៣កុំ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើក​លែង) និង១​រាយការណ៍ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8597 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
99466 នាក់
ខែនេះ :
516463 នាក់
3 ខែនេះ :
1117101 នាក់
សរុប :
17719306 នាក់