ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
តុលាកា​រខេត្តកណ្តាល សម្រេច​ឃុំខ្លួន ក្រុមសង្ឃក្លែងក្លាយ​​ចំនូន១​៨នាក់ ដាក់​ពន្ធនាគា​រ​ជាបណ្តោះ​អា​សន្ន
Wed,29 June 2022 (Time 01:31 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 220នាក់)


ខេត្តកណ្តាល៖ក្រុមសង្ឃក្លែងក្លាយ ចំនូន១៨នាក់ ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល និងលោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមប​ទចោទប្រកាន់ "ឆបោក ស្លៀកពាក់បែបព្រះពុទ្ធសាសនា គ្មានសិទ្ធប្រើប្រាស់​ឯក​សារសា​ធារណៈ ក្លែង និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន" តាមមាត្រា៣៧៧ និងមាត្រា៣៧៨ និងមាត្រា៥០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ពាក់ព័ន្ធករណីខាងលើនេះ​នគរបាលស្រុកអង្គស្នួលបានប្រាប់អ្នកសារព័ត៌​មានឱ្យដឹងថា មុនពេល​ឃា​ត់ខ្លួនក្រុមសង្ឃក្លែងក្លា​យ ​កម្លាំងប៉ុស្ដិ៍​នគរ​បាលទួលព្រេជ បានទទួលព័​ត៌មាន​ពីប្រជាពលរដ្ឋថា ឃើញ​មានរថយន្តម៉ាកតូយូ​តាហាយឡែឌ័រ ឆ្នាំ២០​០៧ ពណ៌ទឹកមាស ពាក់ស្លាកលេ​ខ ខេមរភូមិន្ទ4 2-0416 មួយគ្រឿង បាន​ដឹកព្រះសង្ឃ ចំនួន០​៤អង្គ ហើយចុះ​បិណ្ឌ​បាត្រនៅមុខរោងចក្រ តាមប​ណ្ដោ​យផ្លូវលេ​ខ៥១ ក៏​អញ្ជើញ និមន្តព្រះសង្ឃ ទៅវត្តអង្គព​ពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដើម្បីប​ន្តនីតិវិធី។ក្រោយពីការ​សួរនាំរួច ទើបជនសង្ស័យ​ ឈ្មោះ ទូច វិច្ឆិកា សារភាពថាខ្លួន និង​បក្ខពួក មិនមែន​ជាព្រះសង្ឃពិតប្រាកដឡើយ ដោយខ្លួន និងបក្ខពួក​បានពាក់​ស្បង់ចីវរជាព្រះ​សង្ឃដើម្បី បិណ្ឌបា​ត្រយកបច្ច័យ មក​ដោះស្រា​យជីវភាពក្នុងគ្រួសារប៉ុណ្ណោះ ដោយក្រុមបក្ខពួ​កខ្លួន​បានចេ​ញធ្វើសកម្មភាពរយៈពេល​ជាង១ខែមកហើយ។ ក្រោយពីទទួលបាន​ចម្លើយសារភាពហើយ ចៅអធិកា​រវត្តអង្គពពាយ និងលោ​កអាចារ្យវត្ត បានផ្សឹកជន​សង្ស័យ ​ជាសង្ឃក្លែងក្លាយ​ចំនួន៥អង្គ ប្រគ​ល់ជូនសមត្ថកិច្ចដើម្បីបន្តនីតិវិធីច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងដែលដកហូតបានរួមមាន៖ បាត្រលោកចំនួន០៦ ឆត្រចំនួន០៥ និងថង់​យាមចំនួន​០៣ កាបូបដាក់ឯ​កសារចំនួន០១ និងសម្លៀកបំពាក់ស៊ីវិលមួយចំនួនទៀត មេក្រូចំនួន​០១ ក្បាលម៉ៃក្រូហ្វូនចំនួន០១ អំភ្លីសម្រាប់ចាក់មេក្រូចំនួន០១ ជើងមេក្រូដែកចំនួន០១ និងអាគុយ​ចំនួន០១ រថយន្តម៉ាកតូយូតាហាយឡែឌ័រ ឆ្នាំ២០០៧ ពណ៌​ទឹកមាស ពាក់ស្លាកលេខ ខេមរភូមិន្ទ4 2-0416 និងស្លាកលេខរ​ថយន្ដពីរផ្ទាំង ពណ៌ក្រហម មានសរសេរអក្សរ (វត្ត ជ្រោះព្រះកន្លោង ឃុំ​ក្រាំង​អំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) ។ទូរស័ព្ទដៃមានចំនួន០៣គ្រឿង ក្នុងនោះមានម៉ាក iPhone ចំនួន០​១គ្រឿង ម៉ាកOPPO ចំនួន០១គ្រឿង និងម៉ាកSamsung ចំនួន០១គ្រឿង ។ ប្រាក់រៀល ចំនួ​នប្រាំពីរម៉ឺនបួនពាន់រៀល (៧៤០០០ រៀល)ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
753 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
137891 នាក់
ខែនេះ :
511648 នាក់
3 ខែនេះ :
1107851 នាក់
សរុប :
17629905 នាក់