ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីបើកសន្និបា​តបូកសរុបលទ្ធ​ផលការ​ងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-​២០២១ និងលើ​កទិសដៅសិក្សា២០២១-២០២២
Thu,23 June 2022 (Time 07:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 211នាក់)


ខេត្តកណ្តាល៖ថ្លែងនៅក្នុង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅសិក្សា ២០២១-២០២២ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលរបស់វិស័យអប់រំ យុវជន និងកីឡាខេត្ត ក្នុងរយៈពេល១០ឆ្នាំ​កន្លងមក ដែលមន្ទីរ និងដៃគូរអភិវឌ្ឍន៍ បានរួមគ្នា សម្រេចបានកិច្ចការធំៗ គួរឱ្យកត់សម្គាល់ ដូចជា បន្តបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់កម្រិត។ ពិសេសការអប់រំមូលដ្ឋាន រយៈពេ​ល៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះនានា ដើម្បីឱ្យកូនចៅប្រជាពល​រដ្ឋដែលជួបកា​រលំបាក មានលទ្ធភាពចូលសិក្សា ការពង្រឹង និងពង្រីកអភិបាលកិច្ចគ្រឹះស្ថានសិក្សាសាធារណៈ ការដោះស្រាយតម្រូវការបន្ទាន់ភ្លាមៗ និងការបង្កើនអាហាររូបករណ៍សម្រាប់សិស្សក្រីក្រ។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានគាំទ្រ ដល់មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត លើការងារច​លនាឱ្យយុវ​ជន ចូលរួមកាន់តែសកម្ម ក្នុងការរៀបចំបណ្តាញយុវជនស្មគ្រ័ចិត្ត យុវជនកាកបា​ទក្រហម និងការ​បង្កើនសមាជិកចលនាកាយរឹទ្ធិ ត្រូវបន្តពង្រឹងជំនាញ បច្ចេកទេស និងជំនាញទន់​សម្រាប់យុវជន ស្របជាមួយនឹងការផ្ដល់ព័ត៌មានទីផ្សារការងារដល់យុវជន និងតម្រង់ទិស​សិក្សាអប់រំ ដល់យុវជន​អំពីបំណិនជីវិត ស្ដីពីការការពារជំងឺអេដស៍ ការបំបាត់ការប្រើ​ប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ច្បាប់ចរាចរណ៍ និងអំពើហឹង្សា ក្នុងចំណោមយុវជន។

ពាក់ព័ន្ធនឹងវិស័យអប់រំកាយ និងកីឡា​ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យ មន្ទីរអប់រំ យុវជន និងកី​ឡា​ខេត្ត ត្រូវធ្វើឱ្យវិស័យនេះ ប្រែក្លាយ ទៅជាវិស័យឈានមុខ និងទទួលការសាទរ គឺមហាជន តាម​រយៈកា​រធ្វើកំណែទម្រង់វិស័យអ​ប់រំកាយ និងកីឡា ដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០​២៣ ដែល​កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ ជាពិសេសត្រូវបន្តខិតខំធ្វើកំណែទម្រង់ គ្រប់ទិដ្ឋភាព ទាំង​ក្នុង​ក្របខ័ណ្ឌគោលន​យោបាយទាំងក្នុងក្របខ័ណ្ឌបច្ចេកទេស ព្រមទាំងការអនុវត្តជាក់ស្តែង បាន​ធ្វើឱ្យមា​តាបិតា អាណាព្យាបាល សាធារណៈជន និងប្រជា​ជនមានជំនឿទុកចិត្តគាំទ្រ និងចូ​លរួម​លេង កីឡា កាន់តែច្រើន ស្រប​នឹងទិសស្លោក "ប្រជាជនមួយនាក់ កីឡាមួយប្រភេទ” ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3904 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
141042 នាក់
ខែនេះ :
514799 នាក់
3 ខែនេះ :
1111002 នាក់
សរុប :
17633056 នាក់