ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខា​កាកបាទ​ក្រហមកម្ពុជា ខេត្តកណ្តាល នាំយកអំ​ណោយចែកជូន​ប្រជាពលរដ្ឋ ដែលរ​ងគ្រោះ​ដោយសារខ្យល់​កន្ត្រាក់ចំនួ​ន​៣ឃុំ ក្នុងស្រុកពញាឮ
Thu,02 June 2022 (Time 09:17 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 270នាក់)


ខេត្តកណ្ដាល៖លោក ទៀង សុគន្ធ នាយ​កសាខាកាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល តំណាងឯក​ឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអ​ភិបាលខេត្តកណ្ដាល និងជាប្រធាន​គណៈកម្មាធិ​ការសា​ខាកាកបា​ទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំប្រតិភូសាខា និង​អជ្ញាធ​រពាក់​ព័ន្ធ អញ្ជើញចុះសួ​រសុខទុក្ខ និងនាំ​យ​កអំណោយ​មនុស្សធម៌ របស់​សាខាកាក​បាទក្រ​ហមកម្ពុជាខេត្ត ចែក​ជូន​ដល់ប្រជាពល​រដ្ឋដែល​រងគ្រោះដោយ​សារខ្យល់កន្ត្រាក់ បណ្តាលឱ្យ​ខូចខា​តផ្ទះ​សម្បែងរបស់ពួកគាត់​នៅក្នុង​ឃុំភ្នំបាត ឃុំផ្សារដែក និងឃុំជ្រៃលាស់ ស្រុកព​ញាឮ សរុប​ចំនួន២៧ខ្នងផ្ទះ ក្នុងនោះផ្ទះរ​ងការខូចខាតធ្ងន់ធ្ងរមា​នចំនួន ៥ខ្នង និងខូច​ខាត់ស្រា​លចំនួន ១៩ខ្នងផ្ទះ។

ក្នុងឱកាសនោះ​លោ​កនាយកសាខា បាននាំ​មកនូវប្រសាសន៍​ផ្ដាំផ្ញើសួរសុខទុក្ខពី​សំណាក់សម្ដេច​កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែ​គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជា​ពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងបានស​ម្តែងការសោ​កស្តាយចំពោះ​ការខូចខាតទ្រព្យសម្បត្តិ ផ្ទះ​សម្បែ​ងដែលបង្ករដោយ​គ្រោះធម្មជាតិនាពេលនេះ។ ថ្វី​ត្បិតតែ​អំណោ​យមនុស្សធម៌​ដែលបាន​នាំយកមក​ចែកជូននាពេល​នេះមាន​ចំនួនមិន​សមល្មម​ នឹងការខាត​បង់របស់បងប្អូនក្ដី តែក៏​អាចជួយសម្រាលទុក្ខលំ​បាករបស់បងប្អូនបានមួយកម្រិត ហើយ​ក៏ជាការបង្ហាញនូវការ​យកចិត្តទុកដាក់ចំពោះប្រជាពល​រដ្ឋគ្រប់រូបពី​សំណាក់ថ្នាក់ដឹកនាំ ពិសេសគឺ​កាកបាទ​ក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែ​លបាន​លើ​កឡើងថា “កាកបាទក្រ​ហមកម្ពុជា​មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណា​ម្នាក់​ចោល” ​និង “ទី​ណា​មានទុក្ខលំ​បាក ទី​នោះមានកាកបាទក្រហមកម្ពុជា”។
អំណោយដែល​បាននាំយកមកប្រគល់ជូនប្រ​ជាពលរដ្ឋរងគ្រោះទាំង ២៧គ្រួសារ នាពេលនេះ ក្នុ​ងមួយគ្រួសា​រទទួលបានអង្ករ ២៥kg មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកសុទ្ធ០១​កេស ជែល០១ដប ម៉ាស០១ប្រអប់ និងគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន៥គ្រួសារ ក្នុងមួយ​គ្រួសារទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល ន។គ្រួសាររងគ្រោះដោ​យអន្លើចំនួន១៩គ្រួសារ ក្នុង១​គ្រួសា​រទទួលបានថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4570 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158909 នាក់
ខែនេះ :
554635 នាក់
3 ខែនេះ :
1171880 នាក់
សរុប :
17804766 នាក់