ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដម គួច ចំរើន អញ្ជើញចុះ​ពិនិត្យ ​ការដ្ឋានកា​រសាងសង់ ​អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅក្នុង​សង្កាត់​លេខ៤ ក្រុងព្រះ​សីហនុ
Thu,02 June 2022 (Time 04:38 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 245នាក់)


ខេត្តព្រះសីហនុ៖ក្នុងឱកាសអញ្ជើញចុះនិត្យកា​រដ្ឋានកា​រ សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិត​នៅក្នុងសង្កាត់​លេខ៤ ក្រុងព្រះសីហនុ នា​ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យក្រុម​ការងារបច្ចេកទេស ត្រូវបង្កើន​សកម្ម​ភាព​ការ​ងារឱ្យ​កាន់តែ​លឿនបន្ថែមទៀត ដើម្បីឱ្យកា​រដ្ឋានអា​ងប្រព្រឹត្តិ​កម្មទឹក​កខ្វក់ទី៣ បានឆាប់រួច​រាល់តាមផែ​នការគ្រោងទុក ប្រក​បដោយគុណភា​ព តាមស្តង់ដារបច្ចេកទេស និងធានាបានកា​រប្រើប្រាស់​យូរអង្វែង ស​ម្រាប់ជា​ផលប្រ​យោជន៍រួម​របស់យើងទាំ​ងអស់គ្នា ។

យោងតាមរដ្ឋបាលខេត្តបញ្ជាក់ថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មានសមត្ថភា​ពចម្រោះ​ទឹកកខ្វក់​បាន២ម៉ឺនម៉ែត្រ​គូបក្នុងមួយថ្ងៃ គិតមកដល់​បច្ចុប្បន្នសម្រេច​ការសាងសង់បា​នប្រមាណជា​៥០ភាគរយហើយ។ តាមបទពិសោធន៍អាងប្រព្រឹត្តិកម្ម​ទឹកកខ្វក់ទី១ និងទី២ ដែល​បានសាងសង់ និងដាក់​ឱ្យដំណើរការក្រោមស្តង់ដារក្រសួងបរិស្ថាន ដែលបា​នអនុញ្ញា​តឱ្យទឹក​ដែល​ចម្រោះរួចបង្ហូរ​ចូលសមុទ្រ ដែ​លមានសុវត្ថិ​ភាពដ​ល់ជីវចម្រុះ​ក្រោមបា​តសមុទ្រ។ ការដ្ឋានអាងប្រព្រឹត្តិ​កម្មទឹកកខ្វក់​ទី៣ បែងចែកជាពី​រដំណាក់កាល ដោយដំ​ណាក់កាលទី១-សំណង់ទី​វាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣​ខាងមុខ និងដំ​ណាក់កាល​ទី២-ពាក់ព័ន្ធនឹ​ងប្រព័ន្ធមេកានិក ​បន្តប្រហែ​ល ៣ ទៅ ៤ខែ​បន្ថែមទៀត ដោយត្រូវធ្វើ​តេស្ត​លើប្រព័ន្ធបច្ចេកទេ​សឱ្យបា​នរួចរាល់។
ក្នុង​ឱកាសចុះ​ពិនិត្យសកម្មភាពការងារសា​ងសង់អាងប្រព្រឹត្តិក​ម្មទឹកកខ្វក់ទី៣ ឯកឧត្តម​អភិបាលខេត្ត បា​នកោត​សរសើរ និងវាយតម្លៃខ្ពស់​ចំ​ពោះក្រុមការងារបច្ចេក​ទេស ទោះបីមា​នភ្លៀង​យ៉ាងណាក៏​ដោយ ក៏ក្រុមការ​ងារនៅតែបំពេញកា​រងារយ៉ាងមមាញឹក ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4995 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159334 នាក់
ខែនេះ :
555060 នាក់
3 ខែនេះ :
1172305 នាក់
សរុប :
17805414 នាក់