ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបា​លស្រុក​ស្វាយចេក បង្រ្កាបមុខ​សញ្ញារ​ក្សាទុក និងប្រើប្រាស់គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យបានចំនួន០៥​នាក់
Tue,21 June 2022 (Time 09:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 280នាក់)


(បន្ទាយមានជ័យ)៖មុខសញ្ញារក្សា​ទុក និងប្រើប្រាស់នូវ​សារធាតុញៀ​នដោយខុសច្បាប់ ចំនួន​០៥​នាក់ ត្រូវបានកម្លាំងនគរបាល​ស្រុកស្វាយចេកចាបឃាត់ខ្លួនបានជាបន្តបន្ទាប់​កាលពី​វេលាម៉ោ​ង១២​ថ្ងៃត្រង់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុ​ចស្ពានលេ​ខ៨ ខាងត្បូងស្រុកថ្មពួកប្រហែល ៣,០០​០​ ម៉ែត្រ ក្នុង​ប្រទល់ស្រុកស្វាយចេក និងស្រុកថ្មពួក(ភូមិសាស្ត្រស្រុកថ្មពួក) ខេត្តបន្ទា​យមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ ​អធិការ​នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ដំបូងកម្លាំង​នគរបា​ល​នៃអធិ​ការដ្ឋាននគរបាលស្រុកស្វាយចេក ដឹកនាំ​ដោយលោក វរសេនីយ៍ត្រី ដោក ខាំ អធិការរង បា​នចុះប្រតិ​បត្តិការរុករកជ​នសង្ស័យ ០៣នាក់ ដែល​ធ្វើសកម្មភាពឆក់កាបូប ក៏ប្រទះ​ឃើញ​មនុស្ស០​១ក្រុម​មានគ្នីគ្នាចំនួន០​៥នាក់ កំពុងអង្គុយ​លេង​ក្នុងខ្ទម​ទុកចោលមួយកន្លែង ដោយមានការស​ង្ស័យ កម្លាំង​យើងសុំត្រួតពិ​និត្យឆែកឆេ​ររកឃើញម្សៅក្រាម​ពណ៌សថ្លា ០២ កូនថង់ ​បំពង់កែវសម្រាប់ជក់ ០២ ដើម ដែកកេះ ០១ និងកូ​នថង់សម្រាកច្រកថ្នាំ​មួយចំនួន ហើយ​ក៏ឃាត់ខ្លួន​មក​អធិការដ្ឋាន​នគរ​បាលស្រុក​ស្វាយចេក។

លោកអធិការបានបញ្ជាក់ថា៖ជនសង្ស័យទាំ​ង០៥នាក់រួមមាន៖
១-ឈ្មោះ រ៉ិត សំរ៉ាច់ ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក (ម្សៅក្រាម ០១ កូនថង់)។
២-ឈ្មោះ ដូង សំណាង (ហៅវិត) ភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិវត្តចាស់ ឃុំថ្មពួក។
៣-ឈ្មោះ ដឿ​យ ដេត ភេទប្រុស អាយុ ១៦ ឆ្នាំ នៅភូមិថ្មពួក ឃុំថ្មពួក។
៤-ឈ្មោះ ម៉ី កាមុត ​ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិថ្មពួក ឃុំថ្មពួក។
៥-ឈ្មោះ យឿត យ៉ា ភេ​ទប្រុស អាយុ ២៣ ឆ្នាំនៅភូមិថ្មពួក ឃុំថ្មពួក ម្សៅក្រាម០១កូនថង់ ។ជនសង្ស័យទាំង០៥នាក់ កម្លាំងន​គរបាលផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោម ជាល​ទ្ធផលវិជ្ជមាន​ទាំង០៥នាក់ ។​បច្ចុប្បន្នមុខ​សញ្ញាទាំង​០៥នាក់ ដែលរក្សាទុកនិ​ងប្រើប្រាស់​គ្រឿងញៀននេះ កម្លាំង​ផ្នែកជំនាញប្រឆាំង​គ្រឿងញៀន រៀបចំសំណុំ​រឿង​បញ្ជូនទៅស្នង​ការដ្ឋាននគរ​បាលខេត្តបន្ទាយមានជ័យ ដើម្បីចា​ត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6148 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
168602 នាក់
ខែនេះ :
514359 នាក់
3 ខែនេះ :
1106054 នាក់
សរុប :
17625988 នាក់