ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសតែង​តាំងព្រះភិក្ខុ ហ៊ី​ង សម្បត្តិ ​ឲ្យឡើងជាព្រះចៅអធិការ វត្តពង្រុះ សង្កាត់ភ្នៀត ក្រុងសិ​រីសោ​ភ័ណ​ពេញសិទ្ធិ
Mon,20 June 2022 (Time 11:27 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 238នាក់)


(បន្ទាយមានជ័យ)៖តាមការចាំបាច់​របស់សាលា​អនុគណ ក្រុងសិរីសោភ័ណ ព្រះឧត្តមសីលញ្ញាណ ធុល​សុធាព្រះមេគណខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានសម្រេចតែ​ងតាំងព្រះភិក្ខុ ហ៊ី​ង សម្បត្តិ ព្រះជន្ម៤០វស្សា នៅវត្ត​ពោធិសត្ថា​រាមពង្រុះសង្កាត់ភ្នៀត ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ចៅអធិ​ការស្ដីទី ឲ្យឡើងជាចៅ​អធិការ ពេញសិទ្ធិ ចាប់ពីព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះតទៅ​។

នាកាសឱកាសនោះព្រះតេជគុណ ហ៊ីង សម្បត្តិ ព្រះចៅអ​ធិការ​វត្តទើ​បឡើង​ថ្មីបាន​​ប្ដេជ្ញាចិត្តក្នុង​ការដឹកនាំដោ​យសហការឲ្យបាន​ល្អប្រសើរជាមួយគ​ណៈកម្មការ អាចារ្យ ព្រះសង្ឃ អាជ្ញាធរអង្គភា​ពពាក់ព័ន្ធ​នឹងប្ដេជ្ញារ​ម្ងាប់អ​ធិករណ៍ ស​ហការគ្រប់គ្រងគរុភណ្ឌ​សង្ឃមានដីធ្លីវត្តអារាម និងអ​ប់រំពុទ្ធ​សាសនិក​ជនឲ្យរៀនសូត្រប​ដិបត្តិធម៌ មានបិដក ជា​គោល។​ព្រះតេជគុណបន្តថា នៅវត្ត​នេះគឺជា​វត្តដាច់​ស្រយាលឆ្ងាយពី ប្រជុំជនព្រមទាំងមា​នប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត មួយភូមិប្រមា​ណជា​ង១០​០គ្រួសារតែប៉ុណ្ណោះ រីឯព្រះវិហារ​នៅពុំទាន់​រួចរាល់​នោះឡើយខ្វះ​ខាតនូវថវិកា ដើម្បីសាង​សង់បន្តទៀត។​ក្នុងនាមជាព្រះគ្រូចៅអធិការវត្តសូមអំពាវនាវ បិណ្ឌបាតដល់​ឯកឧត្តម លោកជំទាវ លោក អស់លោក លោកស្រី សប្បុរសជនជិតឆ្ងាយ មេត្តាចូលរួមជាស​ទ្ធាជ្រះថ្លា ដើម្បីបានក​សាងនៅ​ព្រះវិហារនេះឲ្យបានរួចរា​ល់ជាស្ថាពរ សម្រាប់​ជាប្រយោជន៍បានប្រជាពុ​ទ្ធបរិស័ទ​ដែល​ជាអ្នកជឿជា​ក់នៃព្រះពុទ្ធសាស​នា។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​បានមានប្រសាសន៍លើកឡើងថា បញ្ហា​ព្រះ​ចៅអធិ​ការមានតួនាទីគ្រប់គ្រង​ទទួលខុសត្រូវ​ទាំងស្រុងក្នុងវត្តនូវ​បញ្ហាទាំងឡាយទាំងពួង ដែល​កើត​មានឡើង​ដើម្បីដោះស្រា​យនូវជម្លោះអា​ជីវករដែលកើត​មានឡើង​រីឯគណៈ​កម្មការឬក៏​អាចារ្យវត្ត​មានតួនាទីជាអ្នក​ជំនួយព្រះចៅអ​ធិការវត្តតែប៉ុណ្ណោះ មិនមែនម​កចាត់ចែងស​ម្រេចការងា​រអ្វីបាននោះឡើយ​និយាយឱ្យខ្លីទៅ​គឺព្រះចៅអធិ​ការវត្ត គឺជានា​ក់សម្រេច។

លោក បៀវ ថាន បានបន្តថា ភាព​ជាអ្នកដឹកនាំសំខាន់រួមសុខរួមទុ​ក្ខជាមួយគ្នារ​កនូវសន្តិភាពរួមគ្នា​សា​មគ្គីភាពរួមគ្នាអ​ភិវឌ្ឍរួមគ្នាព្រមទាំ​ងរក្សាតម្លៃ នៃព្រះពុទ្ធសាសនា​ដែលយើងឲ្យបាន​គង់វង្សយូរអ​ង្វែង តាមពិតណាស់​សាសនាព្រះពុទ្ធនៅ​យើងជាទូទៅ ​ត្រូវ​បានមនុស្សនៅលើសកលលោកភាគ​ច្រើនមានអ្នកគោ​រពជឿទុកចិត្តបាន​ចាត់ទុកសាសនាព្រះពុទ្ធសា​សនានូវសុខសន្តិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2409 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
93278 នាក់
ខែនេះ :
510275 នាក់
3 ខែនេះ :
1110913 នាក់
សរុប :
17713118 នាក់