ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវង ប្រារព្ធពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវរាជ​មាតា​ជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា គម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា
Thu,16 June 2022 (Time 05:52 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 207នាក់)


ខេត្តព្រៃវែង៖ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិ​ការសាខា តំណា​ងឯក​ឧត្តម នាយឧត្តមសេ​នីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធាន​កិត្តិយស​សាខា និងឯកឧត្តម ជា សុមេ​ធី ប្រធាន​គណៈកម្មាធិការសាខាខេត្ត និងមានការ​និមន្តព្រះ​សង្ឃទាំងពីរគណៈ នៅថ្ងៃទី១៦ ខែមិ​ថុនា ឆ្នាំ២០២២ បានរៀបចំព្រះ​រាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី និងពិធីសា​សនា​ចម្រើនព្រះបរិត្ត នមស្សការ ព្រះរតនត្រ័យ សមាទានសិល្ប៍ និងប្រគេនទេយ្យ​វត្ថុដល់​ព្រះ​សង្ឃ​ចំនួន ៩អង្គ និមន្តមកពីវត្តចំនួន ៥ ក្នុងក្រុងព្រៃវែង ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររា​ជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះ​ប្រធានកិត្តិយ​សកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៦ យាងចូល ៨៧ ព្រះ​វស្សា នាថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ។

ក្រោយ​អំពី​ការរៀបចំបែបព្រះពុទ្ធសាសនាចប់សព្វគ្រប់រួចមក ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រ​ធាន​អចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈ​កម្មាធិការសា​ខាខេត្ត បានអាននៅសារថ្វាយព្រះពរ ដោយមានអត្ថន័យដូចខាងក្រោម៖ សូមក្រា​បបង្គំថ្វា​យស​ម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ជាសមាជិក សមាជិកា គណៈ​កិត្តិយសសា​ខា គណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រៃវែង គ្រប់លំដា​ប់ថ្នាក់រួមទាំ​ងមន្ត្រីបុគ្គ​លិក យុវជន អ្នកស្ម័គ្រចិត្ត ទាំងររស់មានមនោសញ្ចេតនា និងក្តីសោមន​ស្សរីករាយឥ​តឧបមាដោយក្តីគោរព និងស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុតសូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វា​យព្រះពរបវរមហាប្រសើរថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុង ព្រះរាជពិ​ធីបុណ្យ​ចម្រើនព្រះជន្មវស្សាគម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សាដែលនឹងប្រារព្ធឡើង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នេះ។

ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់មានសេចក្តីរំភើប និងកក់ក្ដៅក្រៃលែង ចំពោះព្រះរាជវត្តមានដ៏ឧ​ត្តុង្គឧត្តម​របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទីសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះអង្គគង់ប្រថាប់ជាព្រះ ប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ហើយព្រះអង្គតែង​តែប្រោសព្រះរាជ​ទាននូវព្រះរា​ជទ្រព្យផ្ទាល់ព្រះអង្គ ទ្រទ្រង់សកម្មភាព កាកបាទក្រហមកម្ពុជា និងប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោ​យដល់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រះរាជទិវាចម្រើនព្រះជន្មវស្សាដ៏ឧត្តុងឧត្តមនាឆ្នាំនេះ ខ្ញុំម្ចាស់ទូលព្រះបង្គំជាខ្ញុំ សូមបួង​សួងដល់គុណ ព្រះរតនត្រ័យគុណកែវទាំងបី បារមីថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុសក្តិ​សិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមា​តាជាតិខ្មែរ ក្នុងសេរីភាព សេច ក្ដីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គ ទ្រង់មានព្រះ​បរមសុខគ្រប់​ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9907 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
102275 នាក់
ខែនេះ :
517979 នាក់
3 ខែនេះ :
1126663 នាក់
សរុប :
17731427 នាក់