ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ទិវាជាតិ អប់រំបណ្តុំបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោម ប្រធានបទ " TVET បង្កើនផលិតភាពការ​ងារ និងភា​ពប្រកួតប្រជែងខ្ពស់
Thu,16 June 2022 (Time 12:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 252នាក់)


(បន្ទាយមានជ័យ)៖វិទ្យាស្ថានពហុបច្ចេ​កទេសខេត្តបន្ទាយមានជ័យ មានវឌ្ឍនភាពកា​ន់តែច្រើន គុណ​ភា​ពកាន់តែប្រសើរ។លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយ​មានជ័យ ថ្លែងដូច្នេះក្នុង​ទិវា​ជាតិ អប់រំបណ្តុំ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើ​កទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ​" TVET ប​ង្កើ​នផលិតភាពការ​ងារ​និងភាពប្រកួត​ប្រជែងខ្ពស់ "នៅវិទ្យាស្ថានព​ហុបច្ចេកទេស​ខេត្ត​បន្ទាយមា​នជ័យ​នេះ នាផ្លូវជា​តិលេខ៥ ភូមិ​គាបសង្កាត់ទឹកថ្លា ក្រុង​សិរីសោភ័ណ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។

លោកស្រី សំរឹទ្ធ សូរ្យជាតិ នាយិកា​វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បាន​ឲ្យដឹងថា: វិទ្យាស្ថាននេះ​ មានប្រវត្តិជាមជ្ឈមណ្ឌលបណ្តុះ​បណ្តាលវិជ្ជាជីវ: ផ្នែកសិប្បកម្ម សេវាកម្ម កសិកម្ម របស់អង្គ​ការពលកម្មអន្តរ​ជាតិ​ កាត់បន្ថយភាពក្រីក្រ ឧបត្ថម្ភ​ដោយអង្គការUNDP-CARERE. ILO ONEST. GIZ ។តមកវា​ស្ថិតក្រោម​ការគ្រប់គ្រង​របស់ក្រសួងអប់រំ យុវជននិង​កីឡា​និងពីឆ្នាំ២០០៤-១៨ មកស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:​វិញ ។ហើយ​នៅឆ្នាំ២​០១៩ ក៏ត្រូវ​រាជរដ្ឋាភិ​បាលត​ម្លើងជាវិទ្យាស្ថានព​ហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ហើយ​មាន​មន្ត្រី​និងគ្រូប​ច្ចេកទេស២​៧នាក់ ​មាន​ដេប៉ាតឺម៉ង់​៥ និងការិយាល័យ៣ ។ហើយការអប់រំ បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវ:មាន៥​កម្រឹត មានជំនាញ​គោល៥ គឺវិស្វកម្មអគ្គីស​នី វិទ្យាសាស្ត្រ​កុំព្យួទ័រ វិស្វ​កម្មមេកា​និចរថយន្ត វិស្វកម្មសំណង់ស៊ីវិល វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសត្វ ។និង​បន្តពង្រីក​ជំនាញគោ​លស្របតាម​តម្រូវការទីផ្សារ​ការងារ ធនធាននិងការវិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច​នាបច្ចុប្បន្ន​និងអនាគត ។

លោកស្រី សំរឹទ្ធ សូរ្យជាតិ បន្តថា :បច្ចុប្បន្នភាព​នេះ វិទ្យាស្ថានបា​នទទួលការឧបត្ថម្ភ .គាំទ្រ​ពីរាជរដ្ឋា​ភិបាលតាម​រយ:ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងពីដៃគូទំនាក់ទំនង កិច្ចសហ​ប្រតិបត្តិ​ការជា​មួយក្រុមហ៊ុន សហគ្រាស អង្គការ សមាគមជាតិ អន្តរជាតិ មានវិទ្យាស្ថាន​ជាតិពហុប​ច្ចេក​វិទ្យា(NPIC) សាលាជា​តិបណ្តុះបណ្តាលបច្ចេកទេស ((NTTI) ជាមួយអង្គ​ការស​ហប្រតិ​បត្តិការ​អាល្លឺម៉ង់ស្វីស(GIZ) , ADB ,សា​កលវិទ្យាល័យបច្ចេកទេស​ និងវិជ្ជាជីវ:អ៊ីចូវ ប្រទេស​ចិនជាដើម ។ហើយ​ក៏ទទួលបានការបំ​ពាក់ស​ម្ភារ:​បរិធាន​បម្រើកា​រងារបណ្តុះបណ្តាលកាន់តែច្រើន ចំគោល​ដៅ​និង​មានប្រសិទ្ធភាព ។

លោកអនុប្រធានមន្ទីរការ​ងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ខេត្តបន្ទាយមានជ័យ​បានអានសារលិខិ​តរបស់​សម្តេចអគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងឱកាសទិវាជាតិ អប់រំបណ្តុំ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ លើ​កទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ" TVET បង្កើ​នផលិត​ភាពកា​រងារ និងភាពប្រកួតប្រជែងខ្ពស់ "។

សារលិខិតនិងប្រសាសន៍​លោកអោម ចន្ថា អភិបាល រងខេត្តបន្ទាយមា​នជ័យបាន​កត់សម្គាល់ថា: កា​រប្រារព្វពិធី​នេះឡើង ក្នុងគោលបំណ​ងដើម្បីលើកកម្ពស់ការអប់​រំបច្ចេកទេសនិងវិជ្ជាជីវ: និងការ ផ្សព្វផ្សាយ ។ជាពិសេសជម្រុញការអភិវឌ្ឍន៍កម្លាំង​ពលកម្មជំនាញប្រកបដោយគុណភាព ប្រសិទ្ធ​ភាព ដើម្បីឆ្លើយតប ទៅនឹងតម្រូវកា​រទីផ្សារការងារក្នុងនិងក្រៅប្រទេស។​ហើយឱកាសការងារ ជាកា​លានុវត្តភាពដ៏ប្រសិទ្ធភាព ឈាន​ទៅរកនូវការកាត់បន្ថយភាពក្រីក្រ និងលើក កម្ពស់កម្រិតជីវភា​ពរបស់បងប្អូនប្រជាពលរដ្ឋប្រកប ដោយចីរភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12382 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
104750 នាក់
ខែនេះ :
520454 នាក់
3 ខែនេះ :
1129138 នាក់
សរុប :
17733902 នាក់