ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តព្រៃវែង រៀបចំទិវា​ជាតិអ​ប់រំបណ្តុះបណ្តាលប​ច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធា​នបទ "TVET (ធីវេត) បង្កើនផលិតភាពការងារ និងភាព​ប្រកួតប្រជែងខ្ពស់
Wed,15 June 2022 (Time 09:55 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 245នាក់)


(ព្រៃវែង)៖លោក ចាន់ រ៉ា​ន់ អភិបា​លរងខេត្ត តំណាងឯកឧត្ត​ម ជា សុមេធី អភិបាលខេត្តព្រៃវែង​នា​ថ្ងៃទី១៥ ខែមិ​ថុនា ឆ្នាំ២០២២ បានអ​ញ្ជើញ​ចូល​រួមក្នុងទិ​វាជាតិ​អប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជា​ជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធា​នបទ "TVE​T (ធីវេត) បង្កើនផ​លិត​ភាព​ការងារ និង​ភា​ពប្រ​កួត​ប្រជងខ្ពស់។

នៅក្នុងឱកា​សនោះលោក ម៉ឹង វណ្ណា នាយកមជ្ឈមណ្ឌ​លបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង បាន​លើក​ឡើងថា មជ្ឈមណ្ឌលបណ្ដុះ​បណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែងនេះ គឺជាស្ថាប័នរដ្ឋ ហើយម​ជ្ឈមណ្ឌ​លនេះស្ថិតនៅក្រោមឱ​វាទមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ហើយមជ្ឈមណ្ឌល​នេះបាន​ធ្វើបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណង​លើកកម្ពស់លក្ខខណ្ឌ​ការងារល្អប្រសើរ ពង្រឹងភាព​សុខ​ដុមរ​មនា នៃទំនាក់ទំនងវិជ្ជាជីវៈ បង្កើតបរិយា​កាសការងារ ឱកាសការងារ និងវិធានការ​គាំពារ​សង្គម ព្រមទាំ​ងផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ឲ្យស្របតាមត​ម្រូវការទីផ្សារ​ការងារ ​ដើម្បី​ធ្វើ​ឱ្យប្រសើរឡើង នៅជីវភាព​រស់នៅ រប​ស់ប្រជាពលរដ្ឋ សំដៅ​កាត់បន្ថយភាពក្រីក្រ ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិប្រកបដោយ ជីវភាព និងការបែងចែ​កផលនៃកំណើ​នសេដ្ឋកិច្ចប្រ​កបដោ​យសមធម៌។

លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត បានប្រសាសន៍ថា ទិវាជាតិ លើកទី៥ ក្នុងឆ្នាំ២០២២ នេះ គឺផ្ដោត​ទៅលើប្រធានបទ "TVET (ធីវេត) បង្កើនផលិត​ភាពការ​ងារ និងភាពប្រកួតប្រជែងខ្ពស់ ដែល​ធ្វើ​ការចាក់ផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ជូនដល់សាធារណជនទាំងក្នុង និង​ក្រៅ​ប្រទេស ដើ​ម្បី​ទ​ទួលបាននូវព័ត៌មាន និងសមិទ្ធផល TVET (ធីវេត) ជាអាទិ៍រួមមាន៖ ព័ត៌មានអំពីកា​រធ្វើទំនើប​កម្មនៃប្រព័ន្ធ TVET (ធីវេត), ការបង្ហាញពីកម្មវិ​ធីបណ្តុះបណ្តាល​តាមបែបគន្លងថ្មី ឬទម្លាប់​ថ្មីនិងកា​ររៀន​សូត្រពេញមួយជីវិត និងឱកាស​ទទួល​បានអាហារូបករណ៍ ដើម្បីសិក្សា នៅ​តាមគ្រឹះស្ថាន​អប់រំបណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជី​វៈទូទាំងប្រទេស។ ការផ្ដល់មគ្គុទេសក៏លើ​ជំនាញ/អាជី​ព/មុខរបរ ដល់សិស្សានុសិស្ស យុវជន ក្នុង​ការសម្រេចចិត្ត ជ្រើសរើសជំនាញមកសិ​ក្សាស្រប​តាមតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងអ​នាគត។

លោកអភិបា​លរង ក៏បានបន្តទៀតថា ក្រោយពេលសិក្ខា​កាមបញ្ចប់ការសិ​ក្សានីមួយៗតាមមុខ​ជំនា​ញ នោះទៅសូមឲ្យលោកប្រធានមជ្ឈមណ្ឌលស្វះស្វែង ទំនាក់ទំនងឲ្យបានល្អប្រសើរចំពោះ សហគ្រាស និងអង្គការនានា ដើម្បីស្វែងរកការងារជូន សិក្ខាកាម ដែលបានបញ្ចប់ការសិក្សានៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែងនេះផងដែ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11685 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
104053 នាក់
ខែនេះ :
519757 នាក់
3 ខែនេះ :
1128441 នាក់
សរុប :
17733205 នាក់