ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ ដឹកនាំគណៈប្រ​តិភូខេត្តប៉ៃលិន ជួបប្រជុំពិភា​ក្សាការងារ​ជាមួយ​រដ្ឋបាល​ខេត្តចាន់បុរី ប្រទេសថៃ
Wed,15 June 2022 (Time 03:03 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 224នាក់)


(ប៉ៃលិន)៖នៅសាលាខេត្តប៉ៃលិននាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ គណៈប្រតិភូខេត្តប៉ៃលិន ដឹក​នាំដោ​យលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន អញ្ជើញជួបប្រជុំពិភាក្សាកា​រងារជាមួយរដ្ឋ​បាល​ខេត្តចាន់បុរី នៃព្រះរា​ជាណាចក្រថៃ ដើម្បីពង្រឹងចំ​ណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តប៉ៃលិន និងខេត្តចាន់ថៈបូរី ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះ គឺជាកា​របង្ហា​ញពី ចំណងមិត្តភាព និងកិច្ចស​ហប្រតិបត្តិការរវាងខេត្តនៅជាប់ព្រំដែន នឹងគ្នាជាពិសេស ពិភាក្សា​ការងារ ក្នុងការ​សម្របសម្រួលនិងនីតិវិធីជូនដល់ពលករ អាជីវករ ខ្មែរ ដែលត្រូវចូលធ្វើការ​ងារ និងកា​រទិញ -លក់ ក្នុងផ្សាណាត់នៅក្នុងខេត្តចាន់ថៈបុរី នៃព្រះរាជាណាចក្រថៃ ។

លោក​ជំទាវអភិបាលខេត្ត ក៏បានសំណូមពរដល់សមភាគីថៃ បន្តបង្កើនសហប្រ​តិបត្តិការនូវ​បញ្ហាមួយចំនួនដូចជា ការទប់ស្កាត់កា​រចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ បញ្ហាពលករឆ្លង​ដែនខុសច្បាប់ ទប់ស្កាត់បទ​ល្មើសឆ្លងដែននានា ការធ្វើពាណិជ្ជកម្មឆ្លងដែន ជាពិសេសការ​នាំចេ​ញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាល បានកោតសរសើរ ដល់រដ្ឋបាលខេត្តចាន់ថៈបុរី នៃព្រះរា​ជាណាចក្រថៃ ដែលកន្លងមកបានខិតខំរឹតចំណងសាមគ្គីភាពមិត្តភាពដ៏ល្អ និងពង្រឹងកិច្ចស​ហប្រតិបត្តិកា​រលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាបាននូវ​សន្តិសុខ​សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេស​ទាំងពី​រដោយ​ស្មើភាព និងភាពស្មោះត្រង់។

ជាការឆ្លើយតប ឯកឧត្តម Suthee Thongyam អភិបាលខេត្តចាន់ថៈបុរី នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពររបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្រ​បខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហាមួយចំនួនទៀត ឯកឧត្តមបាន​សន្យាថា នឹងនាំយ​កនូវរាល់សំណូមពរ ធ្វើការពិភាក្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំដើម្បីរកលទ្ធភាព និង ដំណោះ​ស្រាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់​តែល្អប្រ​សើរឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8644 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
101012 នាក់
ខែនេះ :
516716 នាក់
3 ខែនេះ :
1125400 នាក់
សរុប :
17730164 នាក់