ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកំព​ង់ចាម អញ្ជើញជាអធិបតីក្នុង​ទិវាជាតិអប់រំបណ្តុះប​ណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើក​ទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ "TVET បង្កើ​តផលិតភាពការងារ និងភាព​ប្រកួតប្រជែងខ្ពស់”
Wed,15 June 2022 (Time 01:28 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 227នាក់)


(កំពង់ចាម)៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃ​គណ:អភិបាល ខេត្តកំពង់​ចាម នៅព្រឹកថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០២២ អញ្ជើ​ញជាគណៈអធិ​បតីក្នុងទិវាជាតិអ​ប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើ​កទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ "TVET បង្កើ​តផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់”​។​
ពិធីនេះប្រារព្ធឡើងនៅវិទ្យាស្ថានព​ហុបច្ចេកទេស ខេត្តកំពង់ចាម​ ដោយ​មានការអញ្ជើញចូលរួ​មពី​សំ​ណាក់ប្រធានសាលាដំបូងខេត្ត -ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តអភិបាលរងខេត្ត -នាយ​កនាយករងរដ្ឋបាល -កងកម្លាំហទាំងបី- មន្ទីរ អង្គភាពជុំវិញខេត្ត - អាជ្ញាធរមូលដ្ឋាន - សាស្ត្រចារ្យ លោក​គ្រូអ្នកគ្រូ និងសិស្ស និស្សិត ចូលរួមប្រមាណជិត៥០០នាក់ផងដែរ។

ក្នុងឱកាសទិវា​ជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំព​ង់ចាម បានមានប្រសាសន៍​ថា យុវជនយើងបច្ចុប្បន្ន បន្ទាប់ពី​បានប្រឡង​ជាប់មធ្យម​សិក្សាទុតិយភូមិរួច មិនសូវចាប់អារម្មណ៍អំពី សិក្សាជំនាញបច្ចេកទេសនោះទេ គឺពួកគាត់សម្លឹងទៅរកកម្រិតមហាវិទ្យាល័យតែម្ដង ។ ដោយពួកគាត់មើលរំលងចំណេះជំនាញបច្ចេកទេស ដែលចំណេះដឹងនេះ អាចរៀនរយៈពេលខ្លី អាចចេញទៅធ្វើការរកចំណូលប្រចាំថ្ងៃ និងធ្វើការរៀនបន្ថែម ដើម្បីពង្រីកមុខរបរ ផ្សេងៗទៀត ធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានា​យ​​ករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ ក្នុងការកសាងនូវធនធានមនុស្ស គឺចាប់ផ្ដើមពី​កម្រិត​ជំនាញ ដើម្បីបង្កើត​នូវមុខរបរ ការងារក្នុងគោលបំណង​លើកកម្ពស់នៅកម្រិតជីវភាព របស់ប្រជាព​លរដ្ឋ ស្របពេល​ដែលប្រទេស​យើងកំពុងមានការអភិវឌ្ឍន៍ ។

គូសបញ្ជាក់ថា វិទ្យាស្ថានព​ហុបច្ចេកទេសខេត្តកំពង់ចាម មានបណ្តុះប​ណ្តាលលើជំនាញដូចជា វិស្វក​ម្មអគ្គិសនី វិស្វកម្មអេឡិចត្រូចនិ​ក វិស្វកម្មយន្តសាស្ត្ររថយន្ត វិស្វកម្មសំណង់ស៊ីវិល បរិក្ខារត្រ​ជាក់ឧស្សាហ​កម្ម វិទ្យាសាស្ត្រកុំព្យូទ័រ និងមានជំនាញជាច្រើនទៀត​ស្របតាមតម្រូវការទីផ្សារការងារ ។ ដោយវិទ្យាស្ថាន​បានបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្ររហូតដល់កម្រិតបរិញ្ញាបត្រ (ដោយ​សិក្សា​ចាប់ពីមួយសប្តាហ៍ រហូតដល់៥ឆ្នាំ)។ ក្នុងនោះ វិទ្យាស្ថាន​បានខិតខំលើ​កកម្ពស់ការ​បណ្តុះ​បណ្តាល និងការងារ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង ដោយខិតខំស្វែងរកដៃគូ ដូចជា​រោងចក្រ សហគ្រាស ដើម្បីឲ្យសិស្ស និស្សិតចុះហាត់ការ ការងារ និងកម្មសិក្សា។ ជាពិសេ​សស្វែងរ​កការងារជូននិស្សិតក្រោយបញ្ចប់ការសិក្សាស្របតាមជំនាញ និងសមត្ថភាពរបស់ សិស្ស និស្សិតផ​ងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10015 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
102383 នាក់
ខែនេះ :
518087 នាក់
3 ខែនេះ :
1126771 នាក់
សរុប :
17731535 នាក់