ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ រទេះជនពិការ ថវិកា​ជូនចាស់ជរា និងជនពិការ នៅតំបន់ដាច់ស្រយាល ក្នុងក្រុងប៉ៃលិន
Wed,15 June 2022 (Time 11:19 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 231នាក់)


(ប៉ៃលិន)៖ឆ្លៀតពេលពីបំពេញការងាររដ្ឋបាល កាលរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអ​ញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ រទេះជន​ពិការ ថវិកាជូនចាស់ជរា និងជនពិការ ​នៅតំបន់ដាច់ស្រយាលក្នុងភូមិភ្នំរាំង ភូមិក្រ​ចាប់​សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ចំនួន៥គ្រួសារ​ដែលកំពុងជួបការខ្វះខាតជីវភាព ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក​ជំទាវ បាននាំបណ្តាំផ្ញើសាកសួ​រសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះចាស់ជរា អ្នកជំងឺ ជនពិការ និងពុកម៉ែ​បងប្អូន​​ប្រជា​ពលរដ្ឋក្នុងភូមិ ដែលជានិច្ចកា​លសម្តេចទាំងទ្វេរ តែងយកចិត្តទុកដាក់ពីជីវភាពរស់នៅពុកម៉ែបងប្អូន ដោយ​មិនទុកអោយប្រជាព​លរដ្ឋណា​ម្នាក់ដា​ច់បាយស្លាប់ ដោយ​សម្តេចមិនបានដឹង និងមិន​បាន​ដោះស្រា​យនោះទេ ។ ជាក់ស្តែងក្នុងពេលនេះ លោកជំទាវ បាន ស្រីមុំ ក្នុងនាមសេនា​ធិការនៅ​មូលដ្ឋាន បានអញ្ជើញចុះមក​ដល់មូលដ្ឋានផ្ទាល់ ដោយបាននាំយកនូវស្បៀងអាហារ រទេះរុញ​ជនពិការ និងថវិកាមួយចំនួនជូ​នលោកយាយ លោកតា ពូមីង ដែលកំពុងមានជំងឺ ពិការនិងខ្វះ​ខាតជីវ​ភាពពិតប្រាកដ បានទាន់ពេលវេ​លាស្របតា​មអនុសា​សន៍ណែនាំដ៏ខ្ពង់ខ្ពង់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាសន៍បន្ថែម លោកជំទាវអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវបន្តយក​ចិត្ត​ទុកដាក់បម្រើទុក្ខលំបាក និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អនិងឆាប់រហ័ស មិនត្រូវ​អោយប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្តឡើយ ពិសេសត្រូវរាយកា​រណ៍ជាបន្ទាន់​ក្នុងករណីដោះ​ស្រា​យបញ្ហាណាមួយ​មិនបាន ។ លោកជំទាវបន្តអំពាវនាវចំពោះប្រជាពលរដ្ឋ ត្រូវបន្តរួមគ្នា​ថែរក្សា​សន្តិភា​ព ដែលរកបានដោ​យនយោបាយឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន និងមិនត្រូវចា​ញ់បោកជនអគ​តិណាមួយដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាពនេះឡើយ ។

អំណោយ​ដែលផ្តល់ជូនមាន: គ្រួសារជនពិការ ទទួលបានរទេះរុញជនពិការ១ អង្ករ មី ត្រីខ ទឹកដោះ​គោ​ខាប់ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ។ ដោយចាស់ជរា និងអ្នកជំងឺ ចំនួន​៤គ្រួសារទទួលបានក្នុ​ងមួយគ្រួសារៗ អង្ករ មី ត្រីខ ទឹកដោះគោខាប់ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12922 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
105290 នាក់
ខែនេះ :
520994 នាក់
3 ខែនេះ :
1129678 នាក់
សរុប :
17734442 នាក់