ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នាំខ្លួនអ្នកក​ត់កន្ទុយ​លេខ៣នាក់ ទៅណែ​នាំ​អប់រំ​ឲ្យបញ្ឈប់ប្រព្រឹត្ត
Tue,14 June 2022 (Time 11:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 217នាក់)


(ប៉ៃលិន)៖អ្នកកត់កន្ទុ​យលេខចំនួន៣នាក់ នៅក្រុងប៉ៃលិន ត្រូវបានកម្លាំង​អធិការដ្ឋាននគរបាល​ក្រុងប៉ៃលិន នាំខ្លួនយកទៅធ្វើការណែនាំអប់រំ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

យោងតតាមរ​បាយការណ៍របស់លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អ​ធិការនគរបា​លក្រុងប៉ៃលិន បាន​ឱ្យដឹ​ងថា ការចុះបង្ក្រាបនេះលើ​ទីតាំងចំនួន៣ ដោយទីតាំងទី១ នៅចំ​ណុចផ្សារជាងអូន ភូមិ​ប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន​/ក្រុងប៉ៃលិន/ខេត្តប៉ៃលិន បាន​នាំខ្លួនអ្នកក​ត់កន្ទុយលេខចំនួន ២នាក់ ជា​ស្ត្រី មា​នឈ្មោះ ឈីវ ហ៊ុច ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ​សញ្ជាតិខ្មែរ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់​ប៉ៃលិន/ក្រុង/ខេត្តប៉ៃលិន ដកហូតបាននូវវត្ថុតាង សៀវភៅក​ត់ឆ្នោតចំនួន២ក្បាល ម៉ាស៊ី​នគិតលេខ ០១គ្រឿង បន្ទាត់​ចំនួន២ ប៊ិក​ចំនួន ៣ដើម និងប្រាក់បាតចំនួន ១,០០០បាត ,ប្រាក់រៀល ១១០​,០០០រៀល និងប្រាក់​ដុល្លារ ២១ដុល្លារ។

ចំណែកឈ្មោះ ​យឹម ស្រីអូន ភេទស្រី អាយុ​៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ​ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ដកហូតវត្ថុតា​ងសៀវភៅសម្រាប់ក​ត់ឆ្នោតចំនួន ១ក្បាល ទូរស័ព្ទ​ដៃ​ចំនួន១គ្រឿង ប៊ិកចំនួន១ដើម បន្ទាត់ចំនួន១​ដើម និងប្រាក់រៀលចំនួន ៦៦,០០០រៀល។

ចំពោះទី​តាំងទី២ នៅចំណុច​ផ្សារអូរច្រា ភូមិអូរច្រាកណ្តាល ​សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន នាំ​ខ្លួន​អ្នកកត់កន្ទុយលេខចំនួន​១នាក់ឈ្មោះ ឌឿក រំដួល ​ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរអាជីវករ រស់នៅ​ភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វាក្រុង/ខេត្តប៉ៃលិន ដកហូតវត្ថុតាង សៀវភៅកត់ឆ្នោតចំនួន ១ក្បាល ប្រាក់​បាតចំនួន ១,០៧០បាត ប្រាក់រៀល​ចំនួន ១០៥,០០០រៀល ក្រដា​សផ្តាន​ចំនួ​ន០១សន្លឹក។

ក្រោយ​ពីបង្ក្រាបម​ន្ត្រីនគរ​បាលជំនាញក្រុង​បានដកហូតវត្តុ​តាងសរុប សៀវភៅ​កត់ឆ្នោតចំនួន ៤ក្បាល ម៉ាស៊ីនគិតលេខចំនួន ១គ្រឿង បន្ទាត់​ចំនួន៣ និង ប៊ិកចំនួន​៦ដើម ក្រដាសផ្តាន ១សន្លឹក ទូរស័ព្ទ​ចំនួន ១គ្រឿង ប្រាក់បាតចំនួន ២,០៧០បា​ត ប្រាក់រៀល ២៨១,០០០រៀល និងប្រាក់ដុល្លារ ២១ដុល្លារ។ក្រោយពីបង្ក្រាប ត្រូវបានស​មត្ថកិច្ច​ធ្វើការណែនាំអ​ប់រំនិងធ្វើកិច្ច​សន្យាអោយ​ឈប់ប្រព្រឹ​ត្តតទៅទៀត​ ហើយអោយបងប្អូនធានា​យកទៅផ្ទះវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11097 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
103465 នាក់
ខែនេះ :
519169 នាក់
3 ខែនេះ :
1127853 នាក់
សរុប :
17732617 នាក់