ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្មេងទំនើងជាង៣០នាក់ ដែលប្រើប្រាស់​ម៉ូតូកែច្នៃបំពង់ស៊ី​មាំង​លាន់លឺខ្លាំង​ខុសលក្ខណះ​បច្ចេកទេ​សធ្វើ​ឲ្យរំខានដល់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំ
Mon,13 June 2022 (Time 05:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 235នាក់)


(បន្ទាយមានជ័យ)៖ក្មេងទំនើ​ងជាង៣០នាក់ ដែ​លបានធ្វើស​កម្មភាពបង្ហោះម៉ូតូ ​និងប្រើប្រាស់ ម៉ូតូកែ​ច្នៃបំពង់ស៊ី​មាំង​ឲ្យ​លាន់លឺខ្លាំង​ខុសលក្ខណះ​បច្ចេកទេស ជិះរេចុះឡើងនៅតាមដ​ងផ្លូវសា​ធារណៈ ធ្វើ​ឲ្យរំខាន់​ដល់ប្រជាពលរដ្ឋ​ជារើយៗនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសិ​រីសោភ័ណ ចុះបង្ក្រាប​ដោយឃាត់ខ្លួនក្មេងទំនើង​បាន​ជាបន្តបន្ទាប់​សរុបចំនួន​៣៣នាក់ រួមនឹង​ម៉ូតូចំនួន​២​៦គ្រឿងផ​ងដែរ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ដោយអនុវត្តន៍​តាមគោលការណ៍របស់លោកឧត្ថមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរ​បាល​ខេត្តបន្ទាយ​មានជ័យ កម្លាំងអ​ធិការដ្ឋាននគរបាល​ក្រុង​សិរីសោភ័ណ បានចុះ​ឃ្លាំមើ​លក្មេង​ទំនើ​ង​ជិះម៉ូតូ​កែច្នៃបំ​ព​ង់ស៊ី​មាំង​ឲ្យ​លាន់លឺខ្លាំង​ខុស​លក្ខណះ​បច្ចេកទេស ជិះរេចុះ​ឡើង ធ្វើ​ឲ្យរំខា​ន​ដ​ល់ប្រជាពលរដ្ឋ រយះ​ពេល​ពីថ្ងៃ ចាប់​ពីថ្ងៃទី០៩,១០ ខែមិថុនា ឆ្នាំ២០២២ ទើប​បានជួប​ឈាន​ដល់ការ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជាបន្តបន្ទា​ប់យកទៅអប់រំ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងករណីនេះកម្លាំងនគរបា​លបានប្រើប្រាស់​វិធានកា​រអប់រំ ចំពោះ​ជនទំនើង និង​ឲ្យ​ជនទំនើង​ទាំងនោះ​ដោះដូរ​បំពង់ម៉ូតូ​ដែលកែច្នៃចេញ រៀបចំ​​ឲ្យ​ត្រឹមត្រូវ​តាមលក្ខណះ​បច្ចេក​ទេស របស់ក្រុម​ហ៊ុនវិញ និងបាន​ប្រើប្រាស់វិធាន​ការច្បាប់ ដោ​យអនុវត្ត​ន៍តាមអនុក្រិត្យ លេខ៣៩ ស្ដីពីការ​ពិន័យអន្តរកា​រចំពោះអំ​ពើរល្មើស និងច្បា​ប់ច​រាចរណ៍ផ្លូវគោក(ជំពូក៣,មា​ត្រា៦,ចំនុច៣ ត្រូវ​ពិ​ន័យ ១០០,០០០រៀល ល្មើសក្នុង​ចំនុច ក,ខ,គ) ចំពោះ​ជនទំនើង​ដែល​ប្រើប្រាស់​មធ្យោបាយ​ល្មើស​ផ្ទាល់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10195 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
102563 នាក់
ខែនេះ :
518267 នាក់
3 ខែនេះ :
1126951 នាក់
សរុប :
17731715 នាក់