ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាលឃាត់ខ្លួនឪពុកមា ក្រោយ​ពីប៉ុនប៉ងចាប់​រំលោភក្មួយស្រីអាយុ១៣ឆ្នាំ មិនបានសម្រេច នៅ​ស្រុក​ភ្នំស្រុក
Mon,13 June 2022 (Time 12:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 303នាក់)


(បន្ទាយមានជ័យ)៖ជនសង្ស័យ​ជាឪពុកមា មានឈ្មោះ ឡឹក គឹមសាន ភេទប្រុស អាយុ៣០ឆ្នាំ រស់​នៅ​ភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ផឹកស្រា​ស្រវឹង​ប៉ង​ចាប់ក្មួយ​ស្រីរ​បស់ខ្លួ​នឈ្មោះ នាង ទច រ អាយុ១​៣ឆ្នាំ នៅផ្ទះជា​មួយគ្នា ប៉ុន​ប៉ងរំ​លោភសេពសន្ថវៈ កា​លពី​វេលា​ម៉ោង​១០យប់ថ្ងៃទី១១ ខែមិ​ថុនា ឆ្នាំ២០២២ នៅចំណុចភូមិ​ឃុំខាងលើ​ ត្រូវ​បានន​គរបាល​មូលដ្ឋាន​ចាប់ឃា​ត់ខ្លួន បន្ទា​ប់ពីទ​ទួលបាន​ពាក្យបណ្តឹងពី​ក្រុមគ្រួសារជនរងគ្រោះ។នេះបើតាមការ​ឲ្យដឹងពី​លោកវរ​សេនីយ៍ទោ ប៉ិក គឹមហ៊ាក​ អធិការ​នគរបាលស្រុកភ្នំស្រុក ។

លោកអធិការបន្តថា៖ជន​សង្ស័យ​និងប្រពន្ធ ម្តាយនិ​ងឪពុក្មេងស្រីរ​ង​គ្រោះឲ្យមក​ស្នា​ក់នៅនឹងផ្ទះ ដើ​ម្បីជួ​យមើ​លការខុសត្រូវក្មួយ​ស្រី ​ព្រោះ​គាត់រវល់ទៅធ្វើការ​នៅប្រទេសថៃ លុះនៅយប់កើតហេតុ​ជន​សង្ស័យមកពី​ស៊ីឈ្នួលបាញ់ដំឡូងមី​ ក៏ជួបជុំមិត្ត​ភ័ក្ត្រនាំគ្នា​ផឹកស្រាស អស់ចំនួន១០លីត្រ រួច​ក៏បែ​កគ្នា​ទៅផ្ទះរៀងៗខ្លួន ។នៅពេល​ជនសង្ស័មកដល់ផ្ទះមិនបានទៅដេក​ជាមួយប្រពន្ធនៅក្រោម​ផ្ទះនោះ​ទេ បែរជាឡើងទៅលើផ្ទះ ធ្វើសកម្មភាពចូ​លក្នុងមុងអោបថើប និង​សម្រាត​ខោក្មេងស្រី​រងគ្រោះប៉ុនប៉ង​រំលោភ តែត្រូវបានជនរ​ងគ្រោះ រើបំរាស់រត់គេចខ្លួនផុត ហើយ​និ​យាយប្រាប់ជីដូន បន្ទាប់​មកជីដូនក្មេងស្រីរ​ងគ្រោះ ក៏​បានប្តឹងនគរបាលប៉ុស្តិ៍រដ្ឋ​បាលឃុំភ្នំដី​ចាប់ខ្លួនមកសាកសួរ តែ​ម្តង​។

នៅចំពោះមុខសមត្ថកិច្ចជំនាញ​ជនសង្ស័យបានឆ្លើយ​សារភាពថា ខ្លួនគេពិតជា​បានប្រព្រឹត្ត​ទង្វើមិនគប្បី​ទៅ​លើក្មួយស្រីរបស់ខ្លួន ដូចការចោទ​ប្រកាន់របស់​ម្តាយក្មេក​(ជីដូនក្មេង​ស្រីរង​គ្រោះ)​បានប្តឹនោះមែន ព្រោះនៅ​យប់នោះគេស្រវឹងស្រាស ខ្លាំង។ជន​សង្ស័យ​ខាងលើកំ​ពុងឋិត​នៅក្រោម​ការ​សា​កសួរ និង​កសាង​សុំណុំរឿង​ បញ្ជូនខ្លួនទៅ​ស្នងការដ្ឋានន​គរបាល​ខេត្តបន្ទាយ​មានជ័យ​នៅថ្ងៃទី១៣ ខែមិថុ​នា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10811 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101680 នាក់
ខែនេះ :
518677 នាក់
3 ខែនេះ :
1119315 នាក់
សរុប :
17721740 នាក់