ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូនខ្លួន អតី​តស្នងការរង​នគរបាលខេត្តកណ្តាលម្នាក់ ទៅឃុំនៅពន្ធនា​គារ ក្រោមការចោទ​ប្រកាន់​ពីបទ ប្រើអំពើហិង្សាទៅលើ អ្នកកាន់កាប់អចលនវត្ថុ ដោយ​សុចរិត
Mon,13 June 2022 (Time 11:14 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 255នាក់)


រាជធានីភ្នំពេញ៖អតីត​ស្នងការរង នគរបា​លខេត្តកណ្តាល​ឈ្មោះ ស្រេង សុខា ត្រូវបានសមត្ថកិច្ចចា​ប់ឃាត់ខ្លួន ហើយបញ្ជូនទៅ​ឃុំនៅពន្ធនាគារ ខេត្តកណ្តាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ក្រោម ការ​ចោទប្រកាន់​ពីបទ«ប្រើអំពើហិង្សា ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុដោយសុចរិត»ដែលបាន​ប្រ​ព្រឹត្ត នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០​២០ យោងតា​ម មាត្រា២៥៣ នៃច្បាប់​ភូមិបាល ។

ការចាប់ខ្លួន លោក ស្រេង សុខា តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ​រស់ ផុន ចាន់ និមល ចៅ​ក្រមជំនុំជម្រះ នៃសាលាដំបូង ខេត្តកណ្តាល ដែលបានចេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
ជន​ជាប់ចោទ ឈ្មោះ ស្រេង សុខា ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់​រយៈពេល ០១ឆ្នាំ៦ខែ ពីបទ«ប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិតប្រព្រឹត្តនៅភូមិកោះគរ សង្កាត់​រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ជាបទល្មើស ព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសស្របតាមបញ្ញត្តិ មាត្រា២៥៣ នៃច្បាប់ ភូមិបាល»។
សូមរម្លឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលថ្ងៃទី​២១ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចផ្អាក​ការងារ បណ្តោះអាសន្នលោក ស្រេង សុខា ស្នង​ការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។សេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ បានបង្គាប់​ឲ្យលោក ស្រេង សុខា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីរង់​ចាំ ការសម្រេចរបស់ថ្នាក់​លើជាថ្មី ។

លោក ស្រេង សុខា កាលពីអំឡុងឆ្នាំ២០១៩ ធ្លាប់​ត្រូវបានអង្គភាព​ប្រឆាំងអំពើពុករលួយ បានបើក ការស៊ើបអង្កេតពាក់ព័ន្ធ នឹងករណីជូនថ្លៃបណ្ណាការ ភ្ជាប់ពាក្យរបស់លោក ដោយជូនថ្លៃទឹកដោះ ឱ្យ​ទៅខាងកូនក្រមុំ យ៉ាងច្រើនដ៏សន្ធឹកស​ន្ធាប់ចំនួន ១០ម៉ឺនដុល្លារ ចិញ្ជៀនពេជ្រ និងឡានទំនើប ថែម​ទៀតផង ។ តែទោះជាយ៉ាងណា ក្រោយបើកការស៊ើបអង្កេត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា គឺជាការបង្អួត សម្ញែង ទ្រព្យសម្បតិ្ត តែប៉ុណ្ណោះ តែតាមពិតគ្មានទ្រព្យទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10690 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101559 នាក់
ខែនេះ :
518556 នាក់
3 ខែនេះ :
1119194 នាក់
សរុប :
17721399 នាក់