ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្មេងស្រី០២នាក់ បានស្លាប់យ៉ាងអាណោចអធម ក្រោយពីជិះទូក​លិចក្នុង​អាងពន្លៃ ស្រុក​ភ្នំស្រុក
Sun,12 June 2022 (Time 07:17 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 274នាក់)


(បន្ទាយមានជ័យ)៖ក្មេងចំនួន៧​នា​ក់ នាំគ្នា​ជិះ​ទូកត្នោតលេងនៅ​ទឹក​អា​ងពន្លៃ ស្ថិតក្នុងភូមិ​ពន្លៃ ឃុំព​ន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ ក្រឡាប់បណ្តាល​ឲ្យ២​នាក់ដែល​មិនចេះ​ហែល​ទឹ​កលង់ស្លាប់​យ៉ាងអាណោច​អធម កាល​ពីម៉ោង​៥ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បង្កការភ្ញាក់ផ្អើល។

លោកវរសេនីយ៍ទោ ប៉ិក ​គឹមហ៊ាក អធិការ​ន​គរបាលស្រុកភ្នំស្រុក បាន​ឲ្យដឹងថា៖ក្មេងរង​គ្រោះទាំ​ង០២​នាក់ដែ​ល​បានស្លាប់​នោះមានឈ្មោះជួប សុ​ជាតា ភេទស្រី អាយុ១៣ឆ្នាំ រស់​នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក និងឈ្មោះ មាន ឡាលីន ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិស្រះជីក ឃុំ​ស្រះជីក ស្រុកភ្នំស្រុក ។

លោកវរសេនីយ៍ទោ អធិការ​ន​គរបាលស្រុកភ្នំស្រុក បន្តថា មុនកើតហេតុជនរងគ្រោះ​មាន​គ្នីគ្នា៧​នាក់ បានជិៈ​រថយន្ត១គ្រឿង ចេញពី​ទីរួមស្រុក​ ឆ្ពោះទៅលេងទឹកអាងពន្លៃ ពេល​ទៅដល់បា​ននាំគ្នា​ជិះទូកត្នោត​ទាំងអស់គ្នា ពេលនោះ​ទូកក្រឡាប់​បានធ្លាក់​មនុស្ស​ចូលក្នុងទឹក បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់ចំនួ​ន២នាក់ ដែលមិនចេះ​ហែល ចំណែក០៥​នាក់ទៀត​ចេះហែលបានរួចពីការស្លាប់។ក្រោ​យពីកើត​ហេតុភ្លាមកម្លាំង​ជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍ ស​ហការណ៍ជាមួយអា​ជ្ញាធរភូមិ ឃុំ ចុះត្រួត​ពិនិត្យកន្លែងកើតហេតុ និងសា​កសព ឃើញថា ក្មេងទាំង២នាក់ ពិតជាស្លាប់​ដោយសា​រលង់ទឹក​ពិតប្រាកដមែន។ ក្រោយពី​ពិនិត្យសព បាន​ប្រល់ជូនក្រុមគ្រួសា​រចាត់ចែ​ងយកទៅ​ធ្វើបុ​ណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10618 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101487 នាក់
ខែនេះ :
518484 នាក់
3 ខែនេះ :
1119122 នាក់
សរុប :
17721327 នាក់