ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅស្នងការដ្ឋា​ននគ​របាលខេត្តបន្ទាយ​មា​នជ័យ ក្រោយ​ពីបង្ក​ហឹង្សា​ដោ​យចេតនា ទៅជនជាតិចិនបណ្តាលឲ្យរបួស
Sun,12 June 2022 (Time 06:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 217នាក់)


(បន្ទាយមានជ័យ)៖ជន​សង្ស័យ​ចំនួន២​នាក់ ដែ​ល​បង្កហឹង្សា​ដោយ​ចេត​នាទៅលើជនជាតិចិន ​ត្រូវ​កម្លាំង​នគ​បាលក្រុង​ប៉ោយ​ប៉ែត​ ដឹកនាំ​ដោ​យលោ​ក​វរសេនី​យ៍ឯក សៅ សារឿន អធិ​ការនៃអធិ​ការដ្ឋា​ន​នគរបាលក្រុងប៉ោ​យប៉ែត ចាប់ឃាត់ខ្លួន​បញ្ជូន​ទៅស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​បន្ទាយមានជ័យ នារសៀលថ្ងៃទី១២ ខខែមិថុនា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី។​

លោកវរសេ​នីយ៍ឯក សៅ សារឿន បាន​ឲ្យថា៖ករណីបង្កហឹង្សា​ដោយចេត​នាទៅលើជនជាតិចិន បណ្តា​ល​​ឲ្យរងរបួស ដោយមិនដឹងពីមូ​លហេតុនោះ មា​នពីករ​ណីដោយក​រណីទី១/- នៅថ្ងៃ​ទី១០ ​ខែ មិថុនា ឆ្នាំ២០២២ វេលា​ម៉ោង១​០និង៣១នាទីយប់ នៅ​ត្រង់ចំណុចអាគារ ១០០បន្ទប់ ទល់មុខ​មន្ទីពេទ្យនគររាជ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់​/ក្រុងប៉ោយប៉ែត បង្កឡើង​ដោយ​ជនសង្ស័យ​មានគ្នា២​នាក់ ភេទប្រុស (មិនទា​ន់ស្គាល់​អត្តសញ្ញា​ណ)ជិះម៉ូតូ មួយ​គ្រឿង ម៉ាក់ zoomex ព​ណ៌ (ក្រហម+ស )បានធ្វើសកម្មភា​ពកាប់​ទៅលើជនជាតិ​ចិនម្នាក់ឈ្មោះ zhou ​dongke ភេទប្រុស អាយុ២២ឆ្នាំ កាន់លិខិតឆ្លងដែន លេខ(EH896874​7)​ស្នាក់នៅនិងបំរើ​ការ​ងារក្នុងកាស៊ីណូ ហ្វូនិ​ក បណ្តាល​ឲ្យរងរបួសចំលើកែង​ដៃខាងស្ដាំ នឹង លើ​ដើមទ្រូង ។ក្រោយពេល​កើតហេតុជនបង្ករបា​នគេចខ្លួនបាត់ ។រីឯជនរងគ្រោះ កំពុង​សម្រាកព្យា​បាល​នៅ​ក្នុងគ្លីនិកនគររាជ ។

លោកអធិការ បន្តទៀតថា៖ ករណីទី២ នៅថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣២ នាទីយប់ មានករណីហឹង្សាកើ​តឡើងបន្តទៀត បង្កឡើងដោ​យជនសង្ស័យ​មានគ្នា២នាក់ ភេទប្រុស (មិនទាន់​ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស )បានធ្វើស​កម្មភាព​កាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ WANG JIAN ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិត ឆ្លង​ដែន លេខ EC ៥៨៣៨៨៣១ ស្នាក់នៅ នឹងបំរើការងារក្នុងសណ្ឋាគារ ជីវចូវ ស្ថិតក្នុងភូមិក្បាល​ស្ពាន ១ សង្កាត់/ក្រុងប៉ោយប៉ែត បណ្តាល​ឲ្យរងរបួស លើស្មាផ្នែកខាងស្ដាំ។ក្រោយ​ពេលបង្កហេតុរួច​ជនបង្ក​បានគេចខ្លួនបាត់។​ដោយឡែកជនរងគ្រោះ កំពុងសម្រា​កព្យាបាល​នៅក្នុងមន្ទីរ​ពេទ្យបង្អែក​ប៉ោយប៉ែត។

លោកអធិការនគរបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា៖បន្ទាប់ពីបា​នទទួលព័ត៌មាននេះភ្លាម លោកបា​នដឹកនាំ​កម្លាំងជំនាញ តាមបទបញ្ជារ​បស់លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគ​របាល​ខេត្តបន្ទាយមានជ័យ ចុះស្រាវជ្រាវធ្វើការស្រាវជ្រាវ​ដល់កន្លែងកើតហេតុ និងពិនិត្យកាំ​ម៉េរ៉ាសុវត្ថិ​ភាព​ ឈានដល់កំ​ណត់បានមុខ​សញ្ញា លុះនៅថ្ងៃទី១​១ ខែមិថុនា ឆ្នាំ២០២២ វេលា​ម៉ោង១០និង​១៥នាទីយប់ កម្លាំងជំនាញបា​នឃាត់ខ្លួនជន​សង្ស័យបា​នចំនួន២នាក់ នៅម្ដុំកា​ស៊ីណូហ្គែនទីង ស្ថិត​ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត
១/-ឈ្មោះ តឿ ចំរើន ហៅម៉ឺន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ។
២/-ឈ្មោះ ជា លីហួត ហៅហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់/​ក្រុងប៉ោយប៉ែត។វត្ថុតាងដកហូតបានមានៈ ដាវសាម៉ូរ៉ៃ០១ដើម និងម៉ូតូ​១គ្រឿង​ម៉ាកហ្សូម​ម័រអ៊ិច ពណ៍ស-ក្រហម ​ពាក់ស្លាកលេខបន្ទាយមានជ័យ1P-9446 ដែលជិៈធ្វើសក​ម្មភាព ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យទាំង០២នាក់ខាងលើបានឆ្លើយសារភាពថា ពួក​គេទាំង​០២នាក់ពិត​ជាបានកាប់​ទៅលើជនរងគ្រោះ​ជាជនជាតិ​ចិននោះពិតប្រាកដមែន ដោយ​សារតែ​គេខឹង​នឹង​សង្សាគេ​បែកចិត្ត​មានថ្មី(ខ្មែរ​ដូចគ្នា) ទើប​ធ្វើឲ្យគេ​មួម៉ៅ​ក៏កា​ប់ជនជា​តិចិនដែល​កំពុងដើរ​នោះទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4127 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
96495 នាក់
ខែនេះ :
512199 នាក់
3 ខែនេះ :
1120883 នាក់
សរុប :
17725647 នាក់