ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកំពង់ចាម មន្ត្រីក្រោមឱវាតអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិ​និត្យ​មើលស្ថាន​ភាពលក់ដូររបស់អាជីវករផ្សារធំ កំពង់ចាម
Wed,01 June 2022 (Time 07:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 351នាក់)


ខេត្តកំពង់ចាម៖ដើម្បីឱ្យដឹងច្បាស់អំពីសុខទុក្ខ និងការប្រកបរបររកស៊ី លក់ដូរប្រចាំថ្ងៃ ក៏ដូចជា​បញ្ហាប្រ​ឈមផ្សេងៗ​របស់បងប្អូនអា​ជីវករយើង នា​ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០​២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម និងជា​ប្រធានក្រុមការងាររាជរដ្ឋាភិ​បាលចុះជួយក្រុងកំពង់ចាម រួមនិ​ងថ្នាក់ដឹក​នាំមន្ទីរ អង្គភាព​ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះ​ជួបសំណេះ​សំ​ណាល សាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភា​ពលក់ដូររបស់បងប្អូនអាជីវករផ្សារធំ កំពង់ចាម ស្ថិតក្នុង សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

ក្នុងដំណើរចុះសំណេះ​សំណាល សាកសួរសុខទុក្ខ និងពិនិត្យស្ថានភាព​នៃការប្រកបរ​បរលក់ដូ​រប្រចាំថ្ងៃរបស់​បងប្អូនអាជីវករ និងការចុះពិនិត្យសមិទ្ធផ​លថ្មីមួយទៀតរបស់​រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាល​ខេត្តកំពង់ចាម គឺការសា​ងសង់ដំបូលថ្មីបន្ថែមដ​ល់ផ្សារធំកំ​ពង់ចាម ចំនួន ៣៣០០​ម៉ែត្រការេ ខ​ណៈដំបូលផ្សារពីមុន​មានសភាពទ្រុឌទ្រោម ហើយគិតម​កដល់ពេ​លនេះការ​សាងសង់​ដំបូល​ផ្សារខាងលើសម្រេចបានលទ្ធផលរួចរាល់ ១០០% ។

ទាំងបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលម​កទិញទំនិញនៅផ្សារខា​ងលើ បានបង្ហាញនូវការសាទរ លាយ​ឡំជាមួយទឹ​កមុខញញឹម សើចសប្បាយ​ ហើយ​ពួកគាត់បានថ្លែងអំណរគុណចំពោះ ឯកឧត្តម​អភិបា​លខេត្ត ជាពិសេសសម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលលោកបានគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ គ្រប់ទិសទីគ្រប់កាលៈទេសៈ។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និងក្រុមការងារ បានបន្តអញ្ជើញចុះសួរសុ​ខទុក្ខបងប្អូនអាជីវ​ករផ្សារបឹងកុក និងពិនិត្យមើលដំបូលផ្សារដែលបានកសាងសង់រួចរាល់ ១០០% ដែលជាការចំណា​យថវិការបស់រា​ជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដោយតបតាមការស្នើ​សុំរប​ស់បងប្អូន​អាជីវករផ្សារ ខណៈដំបូលផ្សារបឹងកុក​ពីមុនមានសភាព​ទ្រុឌទ្រោមខ្លាំងដូច​ផ្សារធំកំពង់ចា​មដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
500 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
103872 នាក់
ខែនេះ :
552754 នាក់
3 ខែនេះ :
1163295 នាក់
សរុប :
17805691 នាក់