ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាលឃាត់ខ្លួន​ជនសង្ស័យ០៣នាក់ ពីបទជួញដូរ​រក្សាទុក និងប្រើប្រាស់ នូវសារធាតុ​ញៀន​ដោយច្បាប់ នៅខេត្តកោះកុង
Wed,01 June 2022 (Time 03:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 249នាក់)


ខេត្តកោះកុង៖ជនសង្ស័យ​ចំនួន៣​នាក់​ ដែលជាប់ពា​ក់ព័ន្ធករណី​ជួញដូររក្សាទុក និង ប្រើប្រាស់​ដោយខុសច្បា​ប់នូវសារធាតុញៀន ត្រូវបានផ្នែកប្រ​ឆាំងបទល្មើស​គ្រឿងញៀន​នៃ​អធិកា​រដ្ឋាន​នគរបាល​ក្រុងខេមរភូមិន្ទ ស​ហការជាមួយ​កម្លាំងប៉ុស្ដិ៍ន​គរបាលរ​ដ្ឋបាលទាំ​ង០៣ បានចុះបង្រ្កាប​វេលាម៉ោ​ង១៨និង២៨នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះសំ​ណា​ក់មួយកន្លែង ស្ថិត​នៅ​ក្នុងភូមិ៣ សង្កា​ត់ស្មាច់​មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដោយធ្វើការ​ឃាត់ខ្លួនបាន​ជនសង្ស័យចំនួន០៣នាក់ រួមនិងវត្ថុតាង។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យខាងលើរួមមាន៖
១-ឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជា​តិខ្មែរ មុខរបរកម្មករ​នេសាទ ទីលំនៅភូមិ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង (ប្រើប្រាស់)។
២-ឈ្មោះ ស៊ី​ម ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ទីលំនៅ​ភូមិប៉ាកខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌ​លសីមា ខេត្តកោះកុង (ប្រើប្រាស់)។
៣-ឈ្មោះ វង្ស ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ទីលំនៅភូមិប៉ាកខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ជួញដូរ រក្សាទុក ប្រើប្រាស់)។

វត្ថុតាងដែលកម្លាំងដកហូតបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់ ,ទូរស័ព្ទដៃ ២គ្រឿង ,លោហធាតុពណ៌លឿងស្លេកចំនួន ០២វង់ ,កាំបិតតូចមួយ និងឧបករណ៍​ប្រើ​ប្រាស់​មួយចំនួន​។បច្ចុប្បន្នជនសង្ស័យខាងលើ​កម្លាំងកំពុង​កសាង​សំណុំរឿង បញ្ជូនទៅកា​រិយា​ល័យ​ជំនាញ ដើម្បី​ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4788 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159127 នាក់
ខែនេះ :
554853 នាក់
3 ខែនេះ :
1172098 នាក់
សរុប :
17804984 នាក់