ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តតាកែវ នាំយកអំណោយរបស់អង្គការ ការីតាស ផ្ដល់ជូនព​លរដ្ឋរង​គ្រោះ​ដោយសារ​ខ្យល់កន្រ្តាក់ចំនួន ១៥៩គ្រួសារ នៅក្នុងស្រុកព្រៃកប្បាស
Sat,11 June 2022 (Time 12:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 208នាក់)


(តាកែវ)៖ឯកឧត្តម អ៊ូច​ ភា អភិ​បាល នៃគណៈ​​អភិបាលខេត្តតាកែវ រួមជា​មួយលោក លោកស្រី អភិ​បា​ល​រងខេត្ត បានអញ្ជើញសំ​ណេះសំណាល និងនាំ​យកអំណោយ​របស់អង្គការ ការីតាស ផ្ដល់​ជូនប្រជា​ពលរដ្ឋដែល​រងគ្រោះ​ដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី៣០ ​ខែឧ​សភា ឆ្នាំ២០២២ ចំនួន ១៥៩​គ្រួសារ នៅក្នុងស្រុកព្រៃកប្បាស ។

ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅបរិវេណវត្តពោធិ៍មាស​អណ្ដែត​ដោយមានការ​ចូលរួមពី​លោក គឹម រតនា នាយក​ប្រតិបត្តិអង្គការ ការី​តាស ខេមបូឌា លោក លោកស្រី ប្រធា​នមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង​ប្រដាប់អា​វុធទាំងបី អភិបា​លស្រុកព្រៃកប្បាស និង​មន្រ្តីរាជ​ការចំណុះ​រដ្ឋបាលស្រុកផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ូច ភា បានពាំនាំនូវ​អនុសាសន៍​ផ្ដាំសាកសួរសុខ​ទុក្ខពីសំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងស​ម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន​យកចិត្ត​ទុកចំពោះសុខទុ​ក្ខ ដល់បងប្អូនប្រជាពលរដ្ឋនៅមូ​លដ្ឋាន ដោយបានធ្វើការ​ណែនាំដ​ល់អាជ្ញាធ​រគ្រប់លំដាប់ ត្រូវចុះជា​ប់ជាប្រ​ចាំជាមួយបងប្អូនប្រជាពលរដ្ឋ ដោយ​មិនប្រកាន់និន្នាកា​រនយោបាយ ជាតិសាសន៍ ព័ណសម្បុរអ្វីឡើយ សំខាន់ជួយបងប្អូនបានទាន់ពេលវេលាទៀតផង ។អំណោយដែលត្រូវ​ផ្ដល់​ជូនក្នុងមួយ​គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មុងមួយ ភួយមួយ តង់មួយ និងសង្ហសីជាង ១ពាន់សន្លឹកធ្វើការផ្ដល់ជូនពលរដ្ឋ ដែលរងគ្រោះតាមជាក់ស្ដែងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4476 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
96844 នាក់
ខែនេះ :
512548 នាក់
3 ខែនេះ :
1121232 នាក់
សរុប :
17725996 នាក់