ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីប្រគល់ផ្ទះជូនលោកស្រី វឿន សារឿង គ្រួសារក្រីក្រស្ត្រីមេម៉ាយកូនច្រើន
Fri,10 June 2022 (Time 06:33 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 269នាក់)


(បន្ទាយមានជ័យ)៖ដោយពិនិត្យមើល​ឃើញពីភាព​លំបាក គ្មាន​ផ្ទះ​សំបែ​ងត្រឹមត្រូវ រប​ស់គ្រួសា​រ​ឈ្មោះ វឿន សារឿង អាយុ​៤០ឆ្នាំ មិន​មានមុខរបរច្បាស់​លាស់ ប្រភព​ចំណូល​ពឹង​លើកូនៗ ធ្វើ​កម្មករនិង​ដោយមា​នសមាជិ​ករស់នៅអចិន្ត្រៃយ៍​ក្នុងបន្ទប់ចំនួន ៦នាក់ ស្រី៥​នាក់ក្នុង​នោះលោ​កស្រី ក៏​មានជំងឺប្រចាំកា​យថែមទៀត សាខាកាក​បាទក្រហមខេត្តបន្ទាយ​មានជ័យ ក៏បានសម្រេច ផ្ដើមរក​ជាង​ដើម្បីម៉ៅ​ការសាងសង់ផ្ទះថ្មី ១ ខ្នងមាន​ទំហំ​ទទឹង ៤ម៉ែត្រ បណ្ដោ​យ ៧ម៉ែត្រ កម្ពស់ ៣,៨ម៉ែត្រ សង់ពី​ដែក (S) ប្រក់ស័ង្កសី​ជញ្ជាំងស័ង្កសី បាន​ចាក់សា​បស៊ីម៉ង់ផ្ទាល់​ដីនិងបា​នសាង​សង់បង្គន់អ​នាម័យ​មួយខ្នង សរុបចំ​ណាយថវិកា​អស់ ២៤៩៧,១០ ដុល្លារសហរដ្ឋអាមេរិច មូលនិធិសាខា​កាកបាទ​ក្រហម ១០០%។

ឯកឧត្តម អ៊ុំ​ រាត្រី ប្រធានគណៈកម្មាធិការសា​ខាកាកបាទក្រហមខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍ថា ពិធីប្រគល់ផ្ទះ​ថ្មីព្រមទាំងផ្ដល់នូវ​សម្ភារៈអំណោយមនុស្សធម៌ប​ន្ថែមនាថ្ងៃនេះ គឺជា​ផ្ទះនិង​អំណោយមនុស្សធម៌​លើកទី ៨ ដែលមាន​លក្ខណៈ​សមរម្យ រឹងមាំ​ជាប្រភេទផ្ទះតៀម អាចកា​ត់បន្ថយ​ភាពងា​យរងគ្រោះ​បានមួយកម្រិត ក្នុងការស្នាក់​នៅប្រចាំថ្ងៃហើ​យការអនុវត្ត​គម្រោងសា​ងសង់ផ្ទះ​ជូនគ្រួសា​រក្រីក្រខ្វះជម្រក ស្នាក់នៅនេះ​ពិតជា​បានលើ​កកម្ពស់តម្លៃ​មនុស្សធម៌រប​ស់កា​កបា​ទក្រហមកម្ពុជា ដែល​មានសម្ដេចកិត្តិព្រឹទ្ធប​ណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ​ជាប្រធានដឹកនាំ។

ក្នុងនាមសាខាកាកបាទក្រហមខេត្តបន្ទាយ​មានជ័យ ឯកឧត្តម អ៊ុំ រាត្រី សូមគោរពថ្លែង​នូវអំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជ​នគ្រប់មជ្ឈដ្ឋានរួមមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រជាពលរដ្ឋទាំងអ​ស់ដែល​បានបន្តបរិច្ចាគធ​នធានថវិកា សម្ភារៈចូលរួមគាំទ្រដល់​សាខាកាកបា​ទក្រហមខេត្ត ធ្វើឱ្យសាខាមា​នលទ្ធភាពជួយដ​ល់ជនរងគ្រោះ ងាយរងគ្រោះទីទាល់ក្រ ចាស់ជ​រាគ្មានទីពឹង កុមារកំ​ព្រា។ ដែលត្រូវកា​រជំនួយពី​កាកបាទក្រហ​មជូនដល់​ពួកគាត់បានធូរស្រា​លពីការលំបាក ជាក់ស្ដែ​ងជូនគ្រួសារលោកស្រី វឿន សារឿង នាពេលនេះ។
បន្ទាប់ពីពិធីប្រគល់ផ្ទះសា​ខាកាកបាទក្រហ​ម បានផ្ដល់​អំណោយមនុស្សធម៌បន្ថែមរួមមាន អង្ករ ៥០ គីឡូក្រាម ត្រីខ ២យួរ មី ២កេសតូច ទឹកត្រី ១យួរ មុង ១ ភួយ ១ សារុង ១ ក្រមា ១ អាវយឺត ២ តង់ប្លាស្ទីក ១ផ្ទាំង ធុងទឹកជ័រ ៦០ លីត្រ ១ កន្ទេលជ័រ ១ ឆ្នាំង ២ ចាន ៥ ស្លាបព្រា ៥។ ក្នុងនោះផង​ដែរឯក​ឧត្តម លោកជំទាវ បានផ្ដល់នូវអំណោយដល់លោកតាលោកយាយ ចូលរួមម្នាក់ៗទទួលបាន សារុង ១ ក្រមា ១ និងអាវយឺត ២ ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10510 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101379 នាក់
ខែនេះ :
518376 នាក់
3 ខែនេះ :
1119014 នាក់
សរុប :
17721219 នាក់