ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក ហែម ពិសិដ្ឋ ជម្រុញឲ្យមន្ត្រីទាំង​អស់ ត្រូវគិត​គូរពីផល​ប្រយោជ​ន៍ជាតិ និងប្រជា​ជនជាធំ និង ចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ​ឲ្យបានល្អប្រសើរ
Fri,10 June 2022 (Time 05:09 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 209នាក់)


ខេត្តស្វាយរៀង៖ក្នុងឱកាសដែលអញ្ជើញជាអធិ​បតីក្នុង​ពិធីប្រកាសចូលកា ន់មុខតំណែងអភិបាល រងស្រុកចន្រ្ទា ខេត្តស្វា​យរៀង នាព្រឹកថ្ងៃទី១០ ខែមិ ថុនា ឆ្នាំ២០២២នេះ លោក ហែម ពិសិដ្ឋ អភិ​បាល​រងខេត្តស្វាយរៀង ​បានជ​ម្រុញឲ្យមន្ត្រី​ទាំ​ងអស់ ត្រូវ​គិតគូរ​ពីផល​ប្រយោជន៍ជាតិ និងប្រជាជ​នជាធំ និងចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រ​ជាព​ល​រដ្ឋឲ្យបានល្អប្រសើរ និងមាន​ប្រសិទ្ធភាពហើយ ត្រូវចូលរួមបង្កើនការ​សហការក្នុងចំ​ណោ​មអាជ្ញាធរ និង​សមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែ​រក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការបង្ការ ទប់ស្កាត់ និង​ប​ង្ក្រាប​បទ​ល្មើសនានា​ដែល​កើត​មាន​ឡើងក្នុង​ដែន​សមត្ថកិច្ចរ​បស់ខ្លួន ​តាមរយៈ ការប​ន្តជំរុ​ញនូវ​ការអនុវត្តគោ​លនយោបាយភូមិ-ឃុំ មានសុវត្ថិភា​ព​ជាដើម​។

លោកបន្តថាៈមន្ត្រីទាំង​អស់ក្នុង​រដ្ឋបា​លស្រុក​ចន្រ្ទា ត្រូវចូ​លរួមសហការ​ពង្រឹងការសាមគ្គីភាព ឯក​ភាពផ្ទៃក្នុង ​និងពង្រឹងរបៀបរ​បប ធ្វើការ​ងារទំនា​ក់​ទំន​ងការ​ងារឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សាស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ និងកម្លាំង​សមត្ថកិច្ចគ្រប់ប្រភេទ ដោយ​ឈរ​លើមូល​ដ្ឋាន​នៃកា​រលើក​កម្ពស់ ប្រសិទ្ធភាពការ​ងារ និងធានានិរន្តភា​ពការងាររដ្ឋបាលស្រុក ឲ្យកាន់តែ​មានភាព​ល្អប្រសើរចូលរួមក្នុ​ងការ ទប់ស្កាត់ ការរំលោភ​បំពានយកដី​ចំណីផ្លូវសា​ធារណៈពី​សំណា​ក់ប្រ​ជាពលរដ្ឋ មកធ្វើជាកម្មសិទ្ធ ឯកជន ឬតាំង​លក់ដូរនូវទំនិញ ឬផលិតផលផ្សេងៗទៀត ដែលជា​ហេតុនាំឲ្យបាត់បង់ សោភ័ណភា​ពស្រុក ជាពិសេសត្រូវមានវិធានការឲ្យបានតឹងរឹង ចំពោះ​ជនខិលខូ​ចមួយចំនួន ដែលមានបំណងទន្ទ្រានកាន់កាប់យកដី បឹង ព្រែក ប្រឡាយ អូរ និងដីព្រៃ ដែល​ជា សម្បត្តិរប​ស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

ជាមួយគ្នានោះលោកបានសង្កត់ធ្ងន់ថាៈ បញ្ហា​ចំបងអភិបាលស្រុក ដែ​លជាប្រធាន​គណៈបញ្ជាការ​ឯ​កភាពរដ្ឋ​បាលស្រុក ត្រូវខិ​តខំបន្តអនុវត្តបទបញ្ជារ​បស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ឲ្យបាន​ម៉ឺងម៉ាត់នូវ​វិធាន​ការរឹ​តបន្តឹង​ច្បាប់​ចរាចរណ៍ផ្លូវគោក ឲ្យកា​ន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត ត្រូវ​ចុះ​ជួបផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋឲ្យបានញឹកញាប់ ដើម្បីក្តា​ប់ឲ្យបាននូវតម្រូវ ការ និងបញ្ហាប្រ​ឈមនា​នារ​បស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយ ឲ្យបា​នសមស្របទា​ន់ពេ​លវេលា និងមានប្រសិទ្ធភាព ស្រប​តាមអភិក្រមទាំង៣​ របស់​សម្តេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើ​ឲ្យបាន​ ធ្វើ​ឲ្យលឿន និងធ្វើឲ្យមាន​តម្លាភាពហើ​យរដ្ឋបា​លស្រុកត្រូវបន្តជំរុញ និងលើក​កម្ពស់ទំ​នាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រលើវិស័យអាទិភាពនានាជាមួយស្រុកជាប់ព្រំដែន នៃប្រទេសជិ​តខាង ឲ្យបាន​ល្អ​ប្រសើរ​ដោយ ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ គឺក្រុមប្រឹក្សាឃុំ សង្កាត់ មាន​អាណត្តិ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់មុខតំណែង។

សូមមបញ្ជាក់ថាៈ​លោក ប៊ឹង លំអង ឋានន្តរស័ក្ដិនាយក្រមកា ថា្នក់លេខ៦ ឲ្យកាន់មុខតំណែងជា​អភិបាលរង នៃគណៈអភិបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង តាមប្រកាសលេខ១៦៧៤ ប្រក របស់​ក្រសួង​មហាផ្ទៃចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ចំណែកលោក ហម សាភ័ណ្ឌ ឋានន្តរស័ក្ដិ​លេខាធិការរដ្ឋបាលថ្នាក់លេខ៧ ឲ្យកាន់មុខតំណែងជា នាយករដ្ឋបាលសាលាស្រុកចន្ទ្រា ខេត្តស្វា​យរៀង តាមប្រកាសលេខ១៦៧៧ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10594 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101463 នាក់
ខែនេះ :
518460 នាក់
3 ខែនេះ :
1119098 នាក់
សរុប :
17721303 នាក់