ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋនៅក្រុងបានលុង
Sat,07 May 2022 (Time 07:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 268នាក់)


ខេត្តរតនគិរី៖ជនសង្ស័យចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវបានកម្លាំង​នគរបាលក្រុងបានលុង សហកា​រជាមួយកម្លាំងអន្តរាគម​ន៍ខេត្ត ចាប់ឃាត់ខ្លួនបញ្ជូន​ទៅអធិការក្រុង កាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីសា​កសួរ។

អធិ​ការ​នគរបាលក្រុងបានលុងបាន​​ឲ្យដឹងថា កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៦ ខែឧសភាឆ្នាំ២០២២ មានក​រណីចោរគាស់ផ្ទះ លួចគ្រឿងអលង្ការប្រជាព​លរដ្ឋ នៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។ក្រោយពី​ទទួលបានព័ត៌មាននេះភ្លាម​កម្លាំង​សមត្ថកិច្ច​នគរបាល​ ក៏បាន​សុំគោល​ការណ៍​ពីស្ថាប័នតុ​លាការ ឈានដល់ឃាត់ខ្លួនជន​សង្ស័យបានចំនួន៣នាក់​មកសាកសួរ។

អធិការបន្តថា ជនសង្ស័​យដែលត្រូវឃាត់ខ្លួនបាននោះរួមមានៈ
១-ឈ្មោះ ស្នួន មករា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់​ឡាបា​នសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរលក់ដូរ។
២-ឈ្មោះ សៅ រតនៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មា​នទីលំនៅភូមិ ថ្មដា សង្កាត់បឹងកន្សែង ក្រុង​បានលុង ខេត្តរតនគិរី មុខរបរ កម្មករសំណង់។
៣-ឈ្មោះ ឆែម ឈីន ហៅអួក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មដា សង្កាត់​បឹង​កន្សែង ក្រុងបានលុង ខេត្តរតនគិរីមុខរបរ កម្មករសំណង់(មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ)។
វត្ថុតាងដែលដកហូតបានរួមមាន៖ខ្សែក ១ខ្សែ និងបន្តោង​ដាំត្បូង១ខ្សែលោហៈធាតុពណ៌លឿង,ខ្សែ​ជើង​ចំនួន​០២ខ្សែជាលោហៈពណ៌ ស,ខ្សែចង្កេះ ១ខ្សែធ្វើពីលោហៈពណ៌ ស ,កាត ATM ១សន្លឹក ,នាឡិកា​ដៃ ១គ្រឿង ,ខោអាវយោធា ១កំប្លេរ ,កាបូបពណ៌ខ្មៅចំនួន២ ,ឯក​សារសំខាន់ៗ​ក្នុងគ្រួ​សារមួយ​ចំនួន និងឈើកែឆ្នៃចំនួន ១ដើម។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ សមត្ថកិច្ច​ជំនាញកំពុង​សាកសួរ និងកសាងសុំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11888 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109572 នាក់
ខែនេះ :
519602 នាក់
3 ខែនេះ :
1140494 នាក់
សរុប :
17747230 នាក់