ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីបើកបវេស​នកាល នៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ​ហ៊ុន សែន ក្រពើហា ឆ្នាំសិក្សាថ្មី២​០២២-២០២៣
Sat,07 May 2022 (Time 06:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 333នាក់)


ខេត្តកណ្ដាល៖នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចព្រះឧត្តមមុនី ជា សំអាង សមាជិ​កថេរសភា ព្រះអគ្គារធិការង និងជាព្រះ​មេគណ​ខេត្ត​កណ្ដាល បាននិមន្ត ជាអធិបតី ក្នុងពិធីបើក​បវេសនកា​ល នៃពុទ្ធិកវិទ្យា​ល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតា​ខ្មៅ ក្នុងឆ្នាំសិក្សាថ្មី២០២២-២០២៣ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល​ខេត្តក​ណ្ដាល និងព្រះមន្ត្រី សង្ឃ ព្រះថេរានុថេរៈ លោកគ្រូ សមណសិស្សជាង ៤០០អង្គ-នាក់។

មានសង្ឃដី​កាក្នុងពិធីនេះ សម្ដេចព្រះឧត្តមមុនី ជា សំអាង បានណែនាំដ​ល់សមណសិស្សទាំងអស់ ត្រូវ​ស្រឡាញ់ការសិក្សារៀនសូ​ត្រ កុំបោះបង់ចោលការសិក្សា និងកុំខ្ជិលច្រអូស ត្រូវឧស្សាព្យាយាម ដើម្បីសម្រេច​ប្រយោជន៍ ដែលខ្លួនមានសេចេក្តីប្រាថ្នាចង់ចេះចង់ដឹង ដើម្បីទទួលបានជោ​គជ័យក្នុង​ការសិ​ក្សារៀនសូត្រ ជាងនេះទៅទៀតត្រូវគោរ​ពឱ្យបានម៉ត់ចត់ នូវម៉ោងបង្រៀន និងម៉ោងសិក្សារប​ស់ខ្លួន ក្នុងទិសដៅសម្រេចឱ្យបានចប់តាមកម្មវិធីសិក្សាប្រកបដោយគុណភាព និងមានចំ​នេះដឹង​ពិត​ប្រាកដ។

សម្ដេចព្រះ​ឧត្តមមុនី បានអំពាវនាវដល់ អាជ្ញាធរគ្រ​ប់លំដាប់ថ្នាក់ សូមជួយបង្កល​ក្ខណៈងាយ​ស្រួល​ដល់​ព្រះសង្ឃ ជា​ពិសេសញាតិញោមពុទ្ធប​រិស័ទជិតឆ្ងាយទាំងអស់ និងអ្នកមានលទ្ធភាពទាំងឡាយ សូមបន្តចូលរួមចំ​ណែកជួយឧបត្ថម្ភ គាំទ្រ ដល់ព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រ ទៅតាមសទ្ធា​ជ្រះថ្លា និង​តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឱ្យ​ព្រះសង្ឃមាន​លទ្ធភាពក្នុង​ការសិក្សារៀ​នសូត្រ ការជួយឧបត្ថម្ភដល់ព្រះសង្ឃនេះ គឺជាបុណ្យកុសលដ៏ធំធេង ហើយនេះក៏ជាការឧបត្ថម្ភ និងផ្ដល់ឱកា​សទៅដល់កូនកសិករ ខ្វះខាតដែលលោកបានបួស និងមករៀនដើម្បីមានសមត្ថភាព មានចំណេះដឹង ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។

ថ្លែងក្នុងពិធីនេះ​ដែរ លោកជំទាវ ហ៊ុន កុសនី បានចូលរួម អបអរសាទរចំពោះ​ការបើកប​វេសនកាល​ឆ្នាំសិក្សាថ្មី ២០២២- ២០២៣ ព្រមទាំងបានថ្លែងអំណរព្រះគុណ និងអរគុណដល់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ មន្ទីរធ​ម្មការ និងសាសនា ក្រសួង ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី គណៈ​គ្រប់​គ្រងសាលា ពុទ្ធិកសិក្សាគ្រប់ភូមិសិក្សា ព្រះចៅអធិការ សប្បុរសជន ជាពិសេស សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានពុះពារ គ្រប់ឧបស័គ្គ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានសា​មគ្គីភាព ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងធានាបាន​នូវនិរន្តរភាពនៃការសិក្សារៀនសូត្ររបស់សមណនិស្សិត សមណសិស្ស និស្សិត សិស្ស តាមគ្រប់រូ​បភា​ពអស់រយៈកាលជាង ២ឆ្នាំកន្លងមកនេះ ។

ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះ​ចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ ពុទ្ធិកវិទ្យា​ល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា មានសមណសិស្សសរុបចំនួន ៣៤១អង្គ។ ពុទ្ធិកវិទ្យាល័យ មានចំនួន ១៥ មុខវិជ្ជាសម្រាប់សមណសិស្សសិក្សារៀនសូត្ររួមមាន៖ ភាសាបាលី ភាសាសំស្ក្រឹត ព្រះធម៌ ពុទ្ធវិន័យ ពុទ្ធសាសនា ភាសាខ្មែរ ភាសាអង់គ្លេស គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ផែនដីវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ពលរដ្ឋវិទ្យា និងជីវវិទ្យា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12152 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109836 នាក់
ខែនេះ :
519866 នាក់
3 ខែនេះ :
1140758 នាក់
សរុប :
17747494 នាក់