ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កាកបាទក្រហមកម្ពុជាសាខា​ខេត្តស្ទឹងត្រែង បើក​កិច្ចប្រជុំពិ​ភាក្សា​ស្តី​ពីការ​កៀរគរ​កមូលនិធិ ក្រោម​ប្រធាន​បទ’’ទាំងអស់គ្នារួ​មជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយ​បញ្ហាប្រឈម​នានា និងបន្ត​ពង្រឹងភា​ពធនសហគមន៍
Sat,07 May 2022 (Time 05:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 233នាក់)


(ខេត្តស្ទឹងត្រែង)៖ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិកា​រកាកបាទក្រហម​កម្ពុជា​សាខា​ខេត្តស្ទឹង​ត្រែង និងជាអភិបាលនៃគ​ណៈអភិបាលខេត្ក កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បាន​ដឹកនាំ​កិច្ចប្រជុំពិភាក្សាស្តីពីការកៀរគរ​កមូលនិធិក្នុងឱកាសអបអ​រសាទរខួបទី១៥៩ ទិវាពិភពលោក កាកបាទ​ក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២២ ក្រោមប្រធានបទ’’ ទាំងអ​ស់គ្នារួម​ជាមួយកាក​បាទក្រហម​កម្ពុជា ដោះស្រាយបញ្ហាប្រឈមនានានិងបន្តពង្រឹងភាពធនសហគមន៍។

នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែង​អគុណចំពោះសមាជិកគណៈ​កម្មាធិការ ​មន្ទីរ​អង្គភាព​ ដែលបា​នខិតខំប្រឹងប្រែង ស​ហការប្រក​បដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ ក្រុមការ​ងារទាំងអស់ ដើម្បីសម្រេចបា​នជោគជ័យ ។សាខាខេត្តស្ទឹងត្រែង​សង្ឃឹមជឿជាក់ថា សប្បុរសជ​ននឹង​ចូលរួមឧបត្ថម្ភគាំទ្រជាថវិកា ស​ម្ភារដើម្បី​សាខាសម្រេចបានចក្ខុវិស័យ និងបេ​សកកម្មរ​បស់កាកបាទក្រ​ហមកម្ពុជាក្នុងការកៀ​រគរកម្លាំងមនុស្សធម៌ ដើម្បីជួយសង្គ្រោះ ប្រជាពល​រដ្ឋរងគ្រោះ និង​ងាយរងគ្រោះបំ​ផុត តាមរយៈវិស័យស្នូលទាំង ៤ ហើយ​ប្រកាន់​ខ្ជាប់នូវ​គោលការ​ណ៍គ្រឹះទាំ​ង៧ របស់ចល​នាកាកបា​ទក្រហម និង អឌ្ឍចន្ទក្រហម។

សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគ​ថវិកាជូនកាក​បាទក្រហម​កម្ពុជា ក្នុងឱ​កាសខួបលើកទី១៥៩ ទិវាពិភពលោក​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២​២ ដើម្បីស​មាគ​មជាតិ​មានធន​ធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយ​បញ្ហាប្រ​ឈម​នានា បន្តពង្រឹង​ភាពធន់ស​ហគមន៍ និងជួយសម្រា​លទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយ​រងគ្រោះ​បំផុត តាមគោលការណ៍គ្រឹះរបស់ចលនា​អន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9173 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106857 នាក់
ខែនេះ :
516887 នាក់
3 ខែនេះ :
1137779 នាក់
សរុប :
17744515 នាក់