ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន អញ្ជើញជាអធិបតី​ក្នុង​ពិធីសម្ពោ​ធបើកកា​រដ្ឋានសាង​សង់ផ្លូវបេ​តុង ចំនួន០៥ខ្សែ ប្រវែងជាង២០០០ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក
Fri,06 May 2022 (Time 08:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 253នាក់)


(បន្ទាយមានជ័យ)៖ឯកឧត្តម នាយឧត្តមសេ​នីយ៍ កែ គឹមយ៉ា​ន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញា​ធរជាតិ​ប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន និងជាប្រធាន​ក្រុមការងាររា​ជរដ្ឋាភិបាល​ ចុះមូលដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ នៅថ្ងៃទី​៦ ខែឧសភា ឆ្នាំ២០២២ អ​ញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធបើ​កការដ្ឋាន​សា​ងសង់ផ្លូវបេ​តុង ចំនួន០៥ខ្សែ ប្រវែងជាង២០០០ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី​ឯ​ក​ត្តម អ៊ុំ​ រាត្រី អ​ភិបាលខេត្តបន្ទា​យមានជ័យ ​លោកឧត្ត​មសេ​នីយ៍​ទោ សិទ្ធិ ឡោះ ស្នង​ការនគរ​បា​លខេត្ត លោកឧត្តម​សេ​នីយ៍ត្រី អេង ​លីហួរ ស្នងការរង ខេត្ត។

លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានអានរ​បាយការស្វាគមន៍ និងរាយ​ការជូនអំពី​លទ្ធផលកា​រងារដែលរដ្ឋ​បាលស្រុកបាន ផ្តល់សេ​វាសាធារណ:ជូនពលរដ្ឋកន្លងមក ការងារអភិវឌ្ឍន៍ មូលដ្ឋាន ការដោះ​ស្រាយគ្រោះធម្មជាតិផ្សេង​ការងារដាំដុះ/កសិកម្ម ការប្រយុទ្ធ​ប្រឆាំងជម្ងឺកូវីដ១៩ ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង ការដោះស្រាយបញ្ហាប្រឈមនានា។ ឆ្លើយតប​សំណូ​មពរចាំបា​ច់របស់ប្រ​ជាពលរដ្ឋ អាជ្ញាធ​របានសម្រេចធ្វើផ្លូវជូន​ប្រជាពករដ្ឋ​ចំនួន៥ខ្សែ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី ជា​ប្រធានក្រុម​ការងាររាជរ​ដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​បានបញ្ជាក់ថា ការក​សាងប្រ​ព័ន្ធគមនាគមន៍ គឺជាបង្កើតស​សៃឈាម​សេដ្ឋកិច្ចសម្រាប់ វិស័យដឹកជញ្ជូនពហុមធ្យោបា​យ តភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចសំខាន់ៗ និង​អភិវឌ្ឍ​របៀងសេដ្ឋកិច្ចគន្លឹះឲ្យ​កាន់តែមានលក្ខណៈងាយស្រួលនិងប្រកួតប្រជែង ក៏ដូចជាសម្រួល​ដល់ការធ្វើដំណើរ និងទេសចរណ៍ប្រជាពលរដ្ឋ។

ដូចនេះការបើក​ការដ្ឋាន កសាងផ្លូវបេតុងចំនួន៥ខ្សែ ប្រវែងជាង២០០០ម៉ែត្រ នៅស្រុកភ្នំស្រុ​កនៅព្រឹក​នេះ នឹងក្លាយ​ជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផល​នានារបស់​ខេត្តបន្ទាយ​មានជ័យ ក្នុ​ងការរួមចំ​ណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍហេ​ដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមូលដ្ឋាន បង្កើនល្បើនក្នុងការធ្វើដំណើរ​ ដឹកជញ្ជូន និងបា​នតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចនានា។

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានអំ​ពាវនាវឲ្យប្រជា​ពលរដ្ឋដែល​មានឈ្មោះក្នុងបញ្ជី​បោះឆ្នោត​ចូលរួម​បោះឆ្នោតក្រុម ប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ​ឲ្យបានគ្រប់គ្នា និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងបំ​លែងខ្លួន​ថ្មី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9930 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
107614 នាក់
ខែនេះ :
517644 នាក់
3 ខែនេះ :
1138536 នាក់
សរុប :
17745272 នាក់