ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធី​បុណ្យ​ពុទ្ធាពិ​សេក​ ព្រះ​អភ័យ​មុត្តមហាតេជោ​ សម្ពោធឆ្លងកុដិ​ និង​សមិទ្ធផលនានា​ នៅវត្ត​ពោធិ៍ប​ន្ទាយ​
Fri,06 May 2022 (Time 08:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 249នាក់)


(ខេត្តស្វាយរៀង)៖ក្នុងឱកាស​អញ្ជើញជា​អធិបតីក្នុងពិធីបុ​ណ្យ​ពុទ្ធាពិសេ​ក​ ព្រះអភ័យមុត្តមហាតេជោ​ សម្ពោ​ធឆ្លង​កុដិ​ និងសមិទ្ធផលនា​នា​ នៅវត្តពោ​ធិ៍បន្ទា​យ​ ស្ថិតនៅក្នុងឃុំ​កណ្តៀងរា​យ​ ស្រុក​ស្វា​យ​ទាប​ ខេត្តស្វាយ​រៀង នាព្រឹក​ថ្ងៃទី០៦​ ខែ​ឧសភា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអ​ន ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជា​ប្រ​ធាន​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បាលើកឡើង​ថា ក្រោម​ការដឹកនាំប្រក​បដោ​យគតិបណ្ឌិត​រប​ស់ស​ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រីក​ម្ពុជា បា​ននាំ​មកនូវ​សុខ​សន្ដិភា​ពជូ​នប្រទេសជាតិ ដែលបាន​ផ្តល់ឱកា​សឲ្យ​បងប្អូន​ទាំងអ​ស់គ្នា​អាច​ប្រារព្ធ​ពិធី​ព្រះពុទ្ធ​សាសនា ​តាមទំនៀមទម្លាប់​បែប​ប្រពៃណី​សាស​​នារបស់​ជាតិ»។

​ទន្ទឹមនោះ​ សមិទ្ធផ​លដែល​​បានពុទ្ធាភិ​សេក និង​សម្ពោធដា​ក់ឲ្យប្រើប្រាស់​នៅងក្នុវត្តពោ​ធិ៍បន្ទាយនា​ពេលនេះ គឺបា​នម​កពីទឹកចិត្ត និងស​ទ្ធាជ្រះថ្លារបស់ឯ​កឧត្ដមនាយឧត្តមសេ​នីយ៍ ចៅ ភិរុណ អគ្គនា​យក នៃអគ្គនា​យក​ដ្ឋានសម្ភារបច្ចេកទេស ក្រសួងកា​រពារ​ជាតិ និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ព្រម​ទាំងក្រុមគ្រួសារ និងសប្បុរស​ជនដែលបានចំ​ណាយថវិកាអស់ ៥៧១.៥៦៥ដុល្លារ ក្នុងកា​រកសាង។មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្ដម​ ព្រមទាំងក្រុមគ្រួសារ ក៏​បានចូលរួមចំណែកយ៉ាងច្រើន ក្នុង​ការកសា​ងសមទ្ធិផលនានាជាច្រើន ទាំងក្នុងវិស័យ​អាណាចក្រ និងវិស័យពុទ្ធចក្រ ដែលបា​នចូលរួម​ចំណែកក្នុង​ការអភិវឌ្ឍន៍ខេត្តស្វាយរៀងផងដែរ។

លោកជំទាវក៏បានបន្តទៀតថា ព្រះពុទ្ធ​សាសនា និងទីវត្តអារាម មិនគ្រាន់​តែជាទីសក្ការៈបូជាប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​ក៏ជាទីកន្លែង​សម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់​បណ្តុះគ្រាប់ពូជ​បញ្ញវ័ន្ត សម្រាប់ការក​សាងជាតិ ក្នុងគ្រប់វិស័យផងដែរ។

ជាមួយគ្នានោះដែរ​ លោកជំទាវកិត្តិសង្គហបណ្ឌិត​ ក៏បានសំណូ​មពរឲ្យប្រជាព​លរដ្ឋទាំងអស់ ត្រូវរួម​គ្នាថែរ​ក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធផល ដែលយើងបាន​សម្ពោធក្នុងថ្ងៃនេះ​ឲ្យបានគង់​វង្ស ស្ថិតស្ថេរ ដើម្បីទុក​ជាទីសក្ការៈ និងជា​ទីកន្លែងគោរពប្រតិបត្តិផ្នែកសាសនា ជាពិសេសសូមចូល​រួមការ​ពារ​ជំងឺកូវីដ-​១៩ទាំងអស់គ្នា បើទោះបីមានការថយចុះក៏ដោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12260 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109944 នាក់
ខែនេះ :
519974 នាក់
3 ខែនេះ :
1140866 នាក់
សរុប :
17747788 នាក់