ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧបត្ថម្ភនូវកុំព្យូទ័រ​ចំនួន ១២គ្រឿង ជូនដ​ល់រដ្ឋបាលខេត្ត ក្រុង ស្រុក នៃ​ខេត្តកណ្តាល
Thu,05 May 2022 (Time 07:38 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 259នាក់)


ខេត្តកណ្ដាល៖ដើម្បីជំរុញការកែ​ទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុ​សាធារណៈ ក្នុងការប្រើប្រា​ស់ប្រព័ន្ធ SARMIS សម្រាប់រៀបចំបញ្ជីសារ​ពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋក្នុងឆ្នាំ២០២២ ឱ្យបានពេញលេញ និងទា​ន់ពេលវេលា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឧបត្ថម្ភនូវកុំព្យូទ័រចំនួន ​១២ គ្រឿង ជូនដល់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក នៃខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ​អភិបាលខេត្តកណ្ដាល បានថ្លែង​អគុណដល់ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលក​ន្លងមកតែងតែផ្ដល់ ការគាំទ្រដល់រដ្ឋបាលខេត្តកណ្ដាល ក្នុងកា​រពង្រឹងការអនុវត្តកា​រងារកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ ឱ្យសម្រេចបានវឌ្ឍនភាព និងផ្លែផ្កាជា​បន្តបន្ទាប់។

ឯកឧត្តមបន្តថា កុំព្យូទ័រទាំង១២គ្រឿង ដែល​នឹងត្រូវប្រគ​ល់ជូនរដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្ត​កណ្តាល នាពេលនេះ ក៏ជា​ការជួយគាំទ្របន្ថែមទៀតដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការចូ​លរួមប្រើ​ប្រាស់ប្រព័ន្ធ SARMIS ឱ្យបានពេ​ញលេញ សម្រាប់រៀបចំបញ្ជីសារពើ​ភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងឆ្នាំ ២០២២នេះ។

ជាមួយគ្នានោះដែរឯកឧត្តម យ៉េត វីណែ​ល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កុំព្យូទ័រដែល ប្រគល់ជូន​ចំនួន ១២គ្រឿង នាពេលនេះ នឹងជួយ​សម្រួលប​ន្ថែមទៀតដល់រដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តកណ្តាល ក្នុងការប្រើប្រាស់ប្រព័ន្ធ SAR​MIS ​សម្រាប់រៀប​ចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋក្នុងឆ្នាំ២០២២នេះឱ្យបានពេញលេញ និងទាន់​ពេលវេលា ក្នុងការ​ជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបន្ថែមទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9462 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
107146 នាក់
ខែនេះ :
517176 នាក់
3 ខែនេះ :
1138068 នាក់
សរុប :
17744804 នាក់