ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីសម្ភោធឆ្លងដាក់​ឲ្យប្រើ​ប្រាស់ ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងស្រុកមង្គលបូរី​ក្រោមអធិបតីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន
Thu,05 May 2022 (Time 04:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 232នាក់)


(បន្ទាយមានជ័យ)៖អគារសិ​ក្សាចំនួន០​៩ខ្នង ស្មើ៤​៣បន្ទប់ និ​ងទីចាត់កា​រ ២ខ្នង ស្មើ២បន្ទប់ ដែល​ចំ​ណា​យថវិ​កា​រចំនួន​ ៤៦​ម៉ឺនដុល្លា ត្រូវបានសម្ពោធដា​ក់ឲ្យប្រើ​ប្រាស់​ជាផ្លូវកា​រ នាព្រឹក ថ្ងៃទី៥ ខែឧ​សភា ឆ្នាំ២០២២ ក្រោមអធិបតីភាព​ឯកឧត្តម នា​យឧត្តមសេនី​យ៍ កែ គឹមយ៉ាន ឧបនា​យករដ្ឋមន្ត្រី ប្រ​ធាន​អាជ្ញាធរ​ជាតិ​ប្រ​យុទ្ធ ប្រឆាំង​គ្រឿងញៀន និង​ជាប្រធាន​ក្រុម​ការងារ​រាជរ​ដ្ឋាភិបាល​ចុះមូ​លដ្ឋាន​ខេត្តបន្ទា​យមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធា​នក្រុម​ប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិ​បាល​ខេត្តប​ន្ទាយមានជ័យ​។ពិធីនេះបានធ្វើឡើងនៅសា​លាបឋម​សិក្សាចក ឃុំរហាត់ទឹក ស្រុកម​ង្គលបូរី ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបា​នមានប្រសាសន៍ថា៖ពិធីសម្ពោធអគារ​សិក្សាចំនួន​០​៩ខ្នង​ ស្មើ៤៣បន្ទប់ និងទីចាត់ការចំនួន០២ខ្នង ស្មើ០២បន្ទប់ ដែលចំណាយថវិ​ការសរុបចំនួន​៤៦០.០០០ដុល្លាសហរដ្ឋអាមេរិក នៅស្រុកមង្គលបូរីមាន
១.សាលា​បឋមសិក្សាស្រៈឈូក​ ឃុំសំបួរ អគារ​១ខ្នង ស្មើ៥បន្ទប់ និងទីចាត់ការ១ខ្នង ១បន្តប់។
២.​សាលាបឋមសិក្សាសង់ប្រាសាទ ឃុំភ្នំតូច អគារ១ខ្នង ស្មើ៥បន្ទប់។
៣.សាលាបឋមសិក្សា​ត្នោត ឃុំសឿ អគារសិក្សា១ខ្នង ស្មើ៥បន្ទប់។
៤.សាលាបឋមសិក្សា​បន្ទាយនាង ឃុំបន្ទាយនា​ង អគារសិក្សា១ខ្នង ៥បន្ទប់។
៥.សាលា​បឋមសិ​ក្សាឫស្សីក្រោក ឃុំឫស្សីក្រោក អគាសិក្សា​ ២ខ្នងស្មើ៨បន្ទប់ កសាងរួច១ខ្នង ។
៦.​សាលាបឋមសិក្សារហាត់ទឹក​ ឃុំរហាត់ទឹក អគារសិក្សា១ខ្នងស្មើ៦បន្ទប់។
៧.​សាលាបឋមសិក្សាចក ឃុំរហាត់​ទឹក អគារសិក្សា១ខ្នង ស្មើ៥បន្ទប់ ។
៨.សាលាបឋមសិក្សាពង្រ ឃុំបន្ទាយនាង ទីចាត់ការ១ខ្នង ស្មើ១បន្ទប់។
៩.អនុវិទ្យាល័យអូរស្ងួត ឃុំអូរប្រាសាទ អគារសិក្សា១ខ្នង៣បន្ទប់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថា៖វិស័យអប់រំមាន​ការរីកច​ម្រើន​ក្រោម​ការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណចក្រកម្ពុជា ជាក់​ស្តែងនៅស្រុកមង្គលបូរី ។យោងតាមរ​បាយការណ៍វិស័យ​អប់រំក្នុងស្រុក​មង្គលបូរី​មានវិទ្យាល័​យចំនួន៥កន្លែង អនុវិទ្យាល័យ​១០កន្លែង សាលាប​ឋមសិក្សាចំនួន៨៣កន្លែង និងមត្តេយ្យសិ​ក្សាចំនួន៩​កន្លែងហើយពេល​នេះ ត្រូវបានដាក់សម្ពោធ​អគាសិក្សាចំនួន០៩អគារ ស្មើ៤៣បន្ទប់ និងទីចាត់ការចំនួន០២ខ្នង ស្មើ០២បន្ទប់។

ជាមួយគ្នានោះដែរឯកឧត្តមក៏បានថ្លែង កោតសសើរចំ​ពោះសិស្សានុសិស្ស ស្រុកមង្គលបូរី សម្រាប់​ឆ្នាំសិ​ក្សា២០២​០.២០២១នេះ​ការប្រឡងមធ្យ​មសិក្សាទុតិ​យភូមិសិស្សានុ​សិស្សបា​នប្រឡង​ជាប់​សរុប៥​៦០នាក់ ស្មើ៦២%ក្នុងនោះមា​ននិទ្ទេសAមានចំនួន៣២នាក់ និទ្ទេសBមា​នចំនួន៧៩នាក់ និទ្ទេសCមានចំនួន១​១៦នាក់ និទ្ទេសDមានចំនួន១៥៥នាក់ និទ្ទេសEមានចំនួន​១៧៨នាក់សិស្ស​និទ្ទេសAបើប្រៀបធៀប​មានកើនឡើងជាងឆ្នាំមុន​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9966 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
107650 នាក់
ខែនេះ :
517680 នាក់
3 ខែនេះ :
1138572 នាក់
សរុប :
17745308 នាក់