ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីជួបសំណេះ​សំណាល​ជាមួយអាចារ្យ អាចារិនី គណៈ​កម្មការគ្រូគង្វាលគ្រី​ស្ទបរិស័ទ​ អ៊ីម៉ាំ អ៊ីម៉ាំម៉ា​ស្និទ នឹង​ប្រគល់​ដីកាសេ​ចក្ដីសម្រេច​តែងតាំង​មន្ត្រី​ នៃមន្ទីរធម្មកា​រនិងសាសនា​ខេត្តបន្ទាយមានជ័យ
Thu,05 May 2022 (Time 02:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 222នាក់)


(បន្ទាយមានជ័យ)៖ឯក​ឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ អញ្ជើញ​ជាអធិបតី​ក្នុងពិ​ធី​សំណេះសំណាល​ជាមួយអាចារ្យ អាចារិនី គណៈកម្មការគ្រូគង្វា​លគ្រី​ស្ទបរិស័ទ​ អ៊ីម៉ាំ អ៊ីម៉ាំម៉ា​ស្និទ នឹង​ប្រគ​ល់​ដីកាសេ​ចក្ដីស​ម្រេច​តែងតាំង​មន្ត្រី​ នៃមន្ទីរ​ធម្មកា​រនិង​សាសនា​ខេត្ត នៅ​សាលាខេត្ត​បន្ទាយ​មានជ័យ ។

លោក បៀវ ថាន ប្រធាន​មន្ទីរធម្មការ​និងសាសនាខេត្ត​បានឲ្យដឹងថា តា​មអនុសាសន៍​ដ៏ខ្ពង់ខ្ពស់រ​បស់សម្តេច​អគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាម​កា​រណែនាំរបស់ឯក​ឧត្តម រដ្ឋមន្ត្រីក្រសួង​ធម្មការនិ​ងសាសនា ​អំពីវិបត្តិ​អា​ចារ្យមន្ទីរបានរៀបចំ នូវ​រចនាសម្ព័ន្ធអាចារ្យ សម្រាប់ខេត្ត​ចំនួន ១៣នាក់ និងបានបញ្ជូន​អាចារ្យទៅមហាការ ទៅរៀនវគ្គ​បណ្ដុះ​បណ្ដាលស្ដីពីតួនា​ទី ភារកិច្ច និងក្រមសីលធម៌​អាចារ្យខ្មែរ និងពិធីបុណ្យ​ប្រពៃណីពុទ្ធសាសនា ព្រមទាំងពិធី​បុណ្យផ្សេងៗ និងទម្រង់អាពាហ៍ពិ​ពាហ៍ចំនួន៤​៧វគ្គ សរុបស្មើនឹង​៣៦៥អង្គនាក់ នឹងត្រូវបញ្ជូនអ្នក​ស្ម័គ្រចិត្ត​ទៅចូល​រួមជាបន្តបន្ទាប់ទៀត។

មន្ទីរបានរៀប​ចំបោះ​ឆ្នោតជ្រើសរើស​នឹងចេញជាសេ​ចក្ដីទទួល​ស្គាល់ថ្នាក់ដឹកនាំ​គ្រីសស្ទាន ក្នុងនោះ​មានគ​ណៈកម្មកា​រគ្រីស្ត​បរិស័ទចំនួន​១០នាក់ គណៈកម្មការរីកបរិស័ទអា​ចជាស្ត្រីចំនួ​ន១០នាក់ និងគ​ណៈ​កម្មការគ្រីសបរិស័ទ ចំនួន​៥៧ នាក់បានរៀបចំពិធី​ប្រគល់ប្រកាសទទួលស្គាល់ជាផ្លូវការ។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី បានថ្លែងការកោតសរសើរ ចំពោះក្រុមសាសនិក ព្រះសង្ឃ​ អាចារ្យគ​ណៈកម្មការ សីលវន្ត សី​លវតី ពុទ្ធបរិស័​ទនិង​បរិស័ទគ្រប់សាសនា ដែលបាន​ខិតខំប្រ​តិប​ត្តិខ្លួន ជាកម្លាំងកា​រពារថែរក្សាសន្ដិភាពស្ថិរភាព ម្យ៉ាងមួយទៀ​តជំរុញការ​កសាង​ជាតិឆ្ពោះ​ទៅរកភាព​ថ្កុំថ្កើងរុងរឿងរឿង។សូមបន្តអនុវត្តឲ្យបាន​នូវគោលនយោ​បាយរបស់​រាជរដ្ឋាភិបាល ដែលបានកំណ​ត់ថា គោរពសិទ្ធិសេ​រីភាពខាងជំនឿសា​សនា លើកស្ទួយព្រះពុទ្ធ សាសនា​ជាសាសនា​របស់រដ្ឋ បង្កលក្ខណៈងាយស្រួលដល់​សកម្មភាពនៃសាសនាផ្សេងៗ ទៀត ផ្អែកលើ​មូលដ្ឋាន ចៀសវាងការរើស​អើងការបែង​ចែកភាព​ខុសគ្នា ខាងជំនឿនិងសាសនា ត្រូវបន្តធ្វើប​ណ្តុះបណ្តាល​កសាងស​មត្ថភាពធ​នធានមនុស្ស និងការអភិវឌ្ឍអង្គភាព​របស់ខ្លួន​ ដើម្បីពង្រឹង​របៀបរប​បការងារឲ្យកាន់​តែមានប្រសិទ្ធភាព និងការមាន​កម្រិតខ្ពស់ត្រូវរក្សា​សាមគ្គីភាពនិ​ងភាព​សុខដុម នៃសាសនារវាងព្រះពុទ្ធសាសនា គ្រីស្តសាសនាអ៊ីស្លាម សាសនា​និងសាសនាផ្សេងៗ​ទៀត ជៀសវាងបង្កបញ្ហាជម្លោះ​អធិករណ៍​ណាមួយកើតឡើង ត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10650 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
108334 នាក់
ខែនេះ :
518364 នាក់
3 ខែនេះ :
1139256 នាក់
សរុប :
17745992 នាក់