ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីប្រារព្ធខួ​បលើកទី៧៣ ទិវាកុ​មារអន្តរជាតិ ០១ មិថុនា ឆ្នាំ២០​២២ ពិធីក្រោមប្រធានបទ កុមារចូល​រួមប្រ​យុទ្ធប្រឆាំងការឆ្ល​ងជំងឺកូវីដ១៩ ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា
Tue,31 May 2022 (Time 04:36 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 243នាក់)


ខេត្តកណ្ដាល៖លោក ប្រាក់ សារ៉ាត់ អភិ​បាល​រងខេត្តក​ណ្ដា​ល តំ​ណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិ​បាលខេត្តកណ្ដាល នា​ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជា​អធិបតីក្នុងពិធីអបអរ​សា​ទរខួបលើ​កទី៧៣ ​ទិវាកុមារ ០១ មិថុនា ក្រោមប្រធានបទ កុមារចូលរួមប្រ​យុទ្ធប្រឆាំងកា​រឆ្លង​ជំងឺកូវី​ដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោ​យមានការចូល​រួមដោយលោកគ្រូ អ្នកគ្រូ សិស្សា​នុសិ​ស្ស និង ប្រ​ធានមន្ទីរអប់រំយុវជ​ន និងកីឡាខេ​ត្តកណ្ដាល កងកម្លាំង​ទាំងបី នៅសាលប្រ​ជុំមជ្ឈ​មណ្ឌល គរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល ។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអ​ប់រំយុវជន និងកីឡាខេត្តកណ្ដាល បានលើកឡើងថា ទិវាកុមា​រអន្តរ​ជាតិ ១មិថុនា ត្រូវបានប្រារព្ធឡើងជារៀ​ងរាល់ឆ្នាំ ចាប់តំាងពី​ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩​៧៩ រហូតមកដល់​ពេលនេះ គឺដើម្បីរំ​លឹកដល់ការអនុវត្ត​នៅសិទ្ធិជាមូលដ្ឋានរបស់កុមារ ជាពិ​សេសនោះ ក្នុងគោ​លបំណងបញ្ឈប់ការប្រើប្រាស់ពលកម្មកុមារនៅតាម សហគ្រាស គ្រឹះស្ថាន​នានា វិស័យនេសាទសមុទ្រ និងស្រែអំបិលជាដើម។

លោក ប្រាក់ សារ៉ា​ត់ អភិបាលរងខេត្តកណ្ដា​ល បានលើកឡើងថា ប្រទេសកម្ពុជា បានឆ្លងកាត់ មហាវិនា​សកម្មដ៏ធ្ងន់ធ្ងរ ដែលបង្ករឡើង ដោយរបបប្រល័យពូជសាសន៍ ប៉ុលពតបាន​កាប់សម្លាប់​ប្រជាជនកុមារ រាប់លាននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីស្ទើរគ្មានសល់។

លោក​បន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានខិតខំកសាងប្រទេសជាតិឡើងវិញ ធ្វើឲ្យប្រជាពលរដ្ឋ មាន​សិទ្ធិសេរីភាព សន្តិភាព ជាពិសេសសិទ្ធិកុមារកម្ពុជាត្រូវបានលើកកម្ពស់។ កុមារដែលបានចុះឈ្មោះ ចូលរៀនមានកា​រកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ថែមទំាងទទួលបានសិទ្ធិជាមូលដ្ឋាន ទំាងបួន​របស់កុមារ ដែលមានសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបាននូវការការពារ និងសិ​ទ្ធិចូលរួម ។

លោកបានបន្តទៀតថា កន្លងមក​មានការរីករាលដាលនៃជំងឺកូវីដ១៩ ពេញពិភពលោក ដែលធ្វើឲ្យ​ការសិក្សារបស់​កុមារទាំងអស់ត្រូវបានផ្អាក និងប្តូរមកសិក្សាតាមប្រព័ន្ធអនឡាញវិញ ទោះយ៉ាង​នេះក្តី​ការសិក្សាតាមប្រព័ន្ធអ​នឡាញកុមារមិនអាចទទួល​បាននៅចំណេះ​ដឹងពេញលេញនោះទេ។ តែនៅចុងឆ្នាំ​២០២១នេះ សាលារៀនអាចដំណើរការឡើងវិញ ដោយគោរពតា​មការណែនាំរប​ស់ក្រសួងសុ​ខាភិបាល ទាំងអស់នេះ គឺបង្ហាញអំពើកា​រយកចិត្តទុកដា​ក់របស់រាជរដ្ឋា​ភិបាលលើកុ​មារនៅកម្ពុជា ព្រោះកុមា​រគឺជាទំពាំងល្អដែលកំពុងពេញក្រេបយកនូវជីវជាតិ ហេតុដូច្នេះ យើង​ត្រូវតែ​នាំគ្នាជំនះតស៊ូរាល់ឧបសគ្គគ្រប់​បែបយ៉ាងដើម្បីជំរុញ​កុមារអោយក្លាយទៅ​ជាឬស្សីដ៏រឹ​កមាំក្នុងសង្គម។

ជាមួយគ្នានោះដែរ លោកក៏បានអំពាវ​នាវចំពោះអាជ្ញាធ​រដែនដីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ លោក លោកស្រី អ្នកនា​ងកញ្ញា ដែ​លជាមា​តាបិតា អាណាព្យាបា​លសិស្ស សូមចូលរួម សហកា​រឱ្យបាន​ល្អប្រសើរជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីរួមចំណែ​កថែទាំកុមារឱ្យក្លាយជាពលរដ្ឋល្អមានសមត្ថភាព យ៉ាងពេញលេញក្នុង​ការបន្តវេនកសាងមាតុភូមិកម្ពុជាដ៏រុងរឿងរបស់យើង និងសម្រេចឱ្យបាន​នូវគោលដៅនៃការ អប់រំប្រកបដោយបរិយាប័ន្ន ដើម្បីការអប់រំរ​ក្សាបាននូវគុណភា​ពសម្រាប់កុមា​រកម្ពុជាយើង ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
608 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
103980 នាក់
ខែនេះ :
552862 នាក់
3 ខែនេះ :
1163403 នាក់
សរុប :
17805799 នាក់