ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីបុ​ណ្យអភិសេកបដិមា "ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ"
Mon,30 May 2022 (Time 06:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 252នាក់)


(ខេត្តកំពង់ចាម)៖នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០​២២នេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិ​ធីបុណ្យអ​ភិសេកបដិមា "ព្រះឥន្ទ្រ​គង់លើដំរីឯរវ័ណ" ក្រោមអធិបតីភាព​ ឯកឧត្តម អ៊ុន ចាន់ដា អ​ភិបា​លនៃគណៈអភិបាលខេត្តកំព​ង់ចាម និងឯកឧត្តម ខ្លូត ផ​ន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមា​នការចូ​លរួម​ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជ​ការជុំវិញខេត្ត កង​កំលាំងទាំងបី អាជ្ញាធរមូលដ្ឋាន និងបងប្អូន​ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។ វិធីនេះបានប្រារព្ធ​ធ្វើឡើងនៅលើ​សួនច្បារមាត់​ទន្លេ ក្នុងសង្កាត់​កំពង់ចាម ក្រុងកំពង់ចា​ម ដែលជាទីតម្កល់រូបសំណាកបដិមា "ព្រះឥន្ទគង់លើ​ដំរីឯរវ័​ណ"។

រូបសំណាកបដិមា "ព្រះឥន្ទ្រគង់​លើដំរីឯរវ័ណ" គឺជា​កាផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម អ៊ុន ចា​ន់ដា អភិបាលនៃគណៈអ​ភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុម​ប្រឹក្សាខេត្ត។តាមប្រសាសន៍លើកឡើងរប​ស់ ឯកឧត្តម អ៊ុន ចាន់ដា អំពីប្រវត្តិនៃ បដិមាព្រះឥ​ន្ទ្រគង់លើដំ​រីឯរាវ័ណ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋា​ននៃរចនាបថចម្លាក់លោត នៃរចនាប​ថខ្មែរបុរាណ និងបានធ្វើកា​រសំយោគរចនាបថបីបញ្ចូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបា​យ័ន ។

ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោ​យកំណត់ទម្រង់ឥរិយាបថ "សន្តិភាព-ឈ្នះចម្បាំង តំណាង​ឱ្យសេចក្តីដឹងគុណចំពោះ"សន្តិភាព" គឺបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមកា​រដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួល​បានសុខសន្តិភាពបរិបូណ៌៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4462 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158801 នាក់
ខែនេះ :
554527 នាក់
3 ខែនេះ :
1171772 នាក់
សរុប :
17804658 នាក់