ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំ ​ស្ដីពីកា​រពង្រឹងកិច្ចកា​រពារ​សន្តិសុខ សុវត្ថិ​ភាព ស​ណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅ​ក្នុងខេត្តត្រៀមរៀបចំផែនការ ការពារសន្តិ​សុខស​ណ្តាប់​ធ្នាប់នាថ្ងៃ​បោះឆ្នោតខាងមុខ
Mon,30 May 2022 (Time 01:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 227នាក់)


(ប៉ៃលិន)៖គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន កាលពីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ បាន​បើក​កិច្ចប្រជុំ ស្ដីពីការពង្រឹង​កិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរ​យសាធារ​ណៈ នៅក្នុងខេត្ត និងត្រៀមរៀប​ចំផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់​ការបិទយុទ្ធ​នាការឃោស​នា និងដំណើរការ បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ - សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០​២២ នៅថ្ងៃទី៥ ខែមិ​ថុនា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិ​បតីភាព លោកជំទាវ បាន ស្រីមុំ អភិ​បាល​នៃគណៈ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯក​ភាពខេត្ត ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសា​សន៍ថា៖ ការងារសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ ក្នុងការបិទយុទ្ធនា​ការឃោសនានិងដំណើរការ បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី ៥ ឆ្នាំ ២០២២ នេះ ដើម្បីឱ្យបា​នកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ គឺស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធ​រ មូលដ្ឋាន និងកងក​ម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាឱ្យបានល្អ ដោយត្រូវអនុវត្តតា​មតួនាទី និង​ភារកិច្ច របស់ខ្លួន ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី និង ក្រមសី​លធម៌ ដោ​យស្របតាមច្បាប់ រដ្ឋធម្មនុញ្ញ និងច្បាប់រ​បស់គណ:កម្មាធិ​ការជាតិរៀបចំការបោះឆ្នោត ដើម្បី​ធានាបាននូវសន្តិសុខ សុវត្ថិភាព និ​ងសណ្តាប់ធ្នាប់ ជូនគណបក្សនយោបាយ និងប្រជាពល​រដ្ឋទាំងអស់ ទទួលយកបាននូវលទ្ធផល នៃការ បោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីព​ហុបក្ស ។

លោកជំទាវប្រធានគណៈបញ្ជា​ការឯកភាពខេត្តប៉ៃលិន បា​នកោតសរសើរ និងវាយតម្លៃខ្ពស់ លើកិច្ច​សហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និង កងកម្លាំងប្រដាប់ អាវុធទាំង ៣ប្រភេទ ដែលបានបំពេញកា​រងារតាមតួនាទីភារកិច្ច ទទួល​បានលទ្ធផលល្អ ហើយក៏ជា មោទនភាព​ដែលយើងទាំងអស់គ្នា បានខិតខំ​អនុវត្តការងារតាមផែនការ ធ្វើឱ្យ​ខេត្តប៉ៃលិន មានការ អភិវឌ្ឍន៍​រីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផលថ្មីៗជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះយើ​ងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រ​យោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយ​ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបម្រើសេ​វាសា​ធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមា​នប្រសាសន៍ជំរុញដល់ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារ ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានល្អបំផុត ដោយ​បំផុសឱ្យប្រជាពលរដ្ឋ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានសុវត្ថិភាព «៣ការពារ ៣កុំ» និងបន្តផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4995 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159334 នាក់
ខែនេះ :
555060 នាក់
3 ខែនេះ :
1172305 នាក់
សរុប :
17805330 នាក់