ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ ៖សំណល់​សំរាមជាប្រភ​ពនៃមេរោគ ការពារប​រិស្ថាន​គឺការពារជីវិ​តយើង
Tue,24 May 2022 (Time 04:59 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 227នាក់)


(បន្ទាយមានជ័យ)៖សំណល់​សំរាមជាប្រភ​ពនៃមេរោគ ការពារបរិស្ថាន​គឺការពារជីវិ​តយើង​។លោក អោម ​ចន្ថា អភិបាលរ​ងខេត្តបន្ទាយមានជ័យ​ថ្លែង​បែបនេះ​ក្នុងឱកាស​ទិវាបរិស្ថាន​ជាតិនិង​បរិស្ថាន​ពិភពលោ​ក ក្រោមប្រធានបទ "ថែទាំ​ភពផែន​ដីដើម្បីសុខ​ភាពយើ​ង" ដែល​ពិធីបាន​ប្រារព្ធធ្វើឡើង​នៅវិទ្យាល័​យភ្នំស្រុក ស្រុកភ្នំស្រុក នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០២២ ដែលដោយ​រៀបចំដោ​យ​មន្ទីរប​រិស្ថានខេត្តបន្ទាយមានជ័យ ។

លោក អោម ចន្ថា បន្តថា មនុស្សជាអ្ន​កបំផ្លាញបរិស្ថាន ឥឡូវនេះ​បរិស្ថានបា​ននិងកំពុង​បំផ្លាញ​យើងវិញ​ហើយ ដូចជាខ្យល់កន្ត្រាក់​ រាំងស្ងួតទឹកជំនន់។ ដូច​នេះការប្រារព្ធទិ​វានេះគឺជាការអះ​អាងបញ្ជាក់​ផងដែរថា មនុស្សគ្រប់​រូបមានសិទ្ធិសេ​រីភាពក្នុងការ​ទទួលយក​ពីធម្មជាតិនូវ​ខ្យល់ស្អាត​សម្រាប់ដកដ​ង្ហើម ទឹកស្អាតស​ម្រា​ប់ទទួល​ទាន មានដីស្អាត​សម្រាប់បង្កបង្កើនផល នឹងមា​ន​សមធ​ម៌ក្នុង​ការ​បែងចែក ភោគផ​លពី​ធម្មជា​តិ ហើយមនុស្សម្នាក់ៗ មានសិទ្ធិចូល​រួមអនុវត្តវិធាន​ការការពា​រថែរក្សាបរិស្ថាន ទាំងគុណភាព​និងបរិមាណ ហើយត្រូវចា​ត់ទុកថា ការរស់នៅប្រកបដោយចីរភាព ការអភិ​រក្សជីវៈចម្រុះ និងកិច្ចគាំពារបរិស្ថានជាការកិច្ចយើងទាំងអស់គ្នា។

លោក អោម ចន្ថា បន្តទៀតថា បញ្ហាបរិស្ថានគឺជាបញ្ហាប្រឈ​មដ៏ចំបង​មួយដែល​ពិភព​លោកកំពុង​មានការព្រួយបារម្ភ និងយ​កចិត្តទុកដាក់យ៉ាងខ្លាំងបញ្ហាទាំ​ងនោះរួមមាន កំណើនប្រជាជន កំណើ​នតម្រូវការ​ ការបំផ្លាញព្រៃឈើ ការបំពុលទឹក ការបំពុលខ្យល់ ការបំពុលដី ការចាក់ចោលសំណ​ល់ច្រើន ការបា​ត់បង់ជីវៈចម្រុះ។ទន្ទឹមនេះពិភពលោកកំពុងអនុវត្តយន្តការស្អាតបីគឺទឹកស្អាត ដីស្អាត និងខ្យល់ស្អាត(គឺហូបស្អាត ​ផឹកស្អាត រស់នៅស្អាត)។ការស្រាវជ្រាវកន្លង​មកបានបង្ហាញនូវ​ផល​វិបាក​ដែ​លស្តែង​ចេញតា​មរយៈការបំផ្លា​ញស្រទាប់អូហ្សូន បណ្ដាលឱ្យមានការប្រែ​ប្រួលអាកាស​ធាតុក្ដៅខ្លាំង ដែលជះឥទ្ធិព​លបំផ្លាញលើសុខភាពមនុស្សនិងផលិតភាពរបស់ស្ថានប្រព័ន្ធធម្មជាតិ ឬស្ថា​នប្រព័ន្ធដែលមនុស្សរស់នៅ។
ដោយឃើញផលវិបាកដែលបានកើតឡើងកន្លងម​ក​និងដោយឥទ្ធិព​លអាក្រក់​ដែលអាចកើតមាន​ឡើងនា​ពេលអនាគត លោកបាន​អំពាវនាវឲ្យជ​នរួមជាតិក្នុងខេត្ត ក្រុង ស្រុក ទោះជាពល​រដ្ឋសា​មញ្ញក្ដី​ មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ចូលរួមក្នុង​កិច្ចគាំ​ពារបរិស្ថាន និងអភិរក្សជីវៈចម្រុះតា​មសមត្ថភាពលទ្ធភាព និងភារកិច្ចជំនាញរបស់ខ្លួន ហើយ​សូមស្វែងយល់អំពីបញ្ហាបរិស្ថាន និងគ្រប់គ្រងបញ្ហាទាំងនោះ​ឱ្យបានសមស្របតា​មគោលការណ៍​គ្រប់គ្រងបរិស្ថាន ដូចជាការកាត់បន្ថយកា​រប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ នេះជាគោលការណ៍និរន្តរភាព សមភាពរវាងជំនាន់នានា។ សូមទ​ទួលបា​ននូវការ​យល់ដឹ​ងប្រកបដោ​យវិចារណញ្ញាណនិងមនសិការខ្ពស់ ឈប់បំផ្លាញបរិស្ថាន ទោះដោយចេតនាក្ដី ឬអចេត​នាក្ដី ក្នុងក្ដីរំពឹងរបស់អ្នកជំនាន់ក្រោយ រស់នៅដោយផាសុខភាព សំបូររុងរឿងនិង មានសុភមង្គល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6904 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
97773 នាក់
ខែនេះ :
514770 នាក់
3 ខែនេះ :
1115408 នាក់
សរុប :
17717613 នាក់