ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញ​សម្ពោធដាក់ឲ្យប្រើប្រា​ស់ជាផ្លូវការ ផ្សារកំពង់ពពិលថ្មី ស្រុក​ពារាំង
Tue,24 May 2022 (Time 04:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 219នាក់)


(ព្រៃវែង)៖ថ្លែងនៅក្នុងពិធីសម្ពោធផ្សារថ្មី ស្ថិត​នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោ​ម ស ខេង នាយ​ករដ្ឋមន្ត្រីស្ដីទី បានណែនាំ​ដល់មន្ត្រីទាំងអស់ ត្រូវចាត់​ទុកប្រជាព​លរដ្ឋ ជាចៅហ្វាយ​នាយ និងជា​ស្ដេច​ជា​មេការ ជា​អ្នកដែ​ល​យើងត្រូវគោរព និ​ងជា​អ្នក​ដែ​លត្រូវ​យើ​ងបម្រើ ។ មន្ត្រីត្រូវទទួ​លខុស​ត្រូវ ចំពោះប្រជា​ពល​រដ្ឋ ដែល​បា​នបោះ​ឆ្នោត​ហើយ មិ​នត្រូវប្រព្រឹត្ត ​អំពើពុក​រលួយ និង​ត្រូវ​រក្សាស​ន្តិសុខសណ្ដាប់ធ្នាប់ ជាពិ​សេស​អនុវត្ត​ឲ្យ​បានល្អនូវ​គោ​លនយោបាយ​ភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ​នៅតាមមូល​ដ្ឋានរ​បស់​ខ្លួន។

ជាមួយគ្នានោះដែរសម្ដេចក្រឡាហោម ក៏បាន​ស្នើដល់គ្រប់​គណបក្សន​យោបា​យទាំងអស់ទាំង ត្រូវ​ធ្វើសកម្មភាព ឲ្យត្រឹ​មត្រូវតាមគោលការណ៍ច្បាប់រប​ស់គណៈ​កម្មការរៀប​ចំការបោះឆ្នោត។ក្នុងនោះ​សម្ដេចក្រ​ឡាហោម ក៏បានអំ​ពាវនា​វដល់ប្រជា​ពលរដ្ឋ សូមត្រៀមឯក​សារអត្តសញ្ញា​ណបណ្ណឱ្យបា​នគ្រប់ៗគ្នា ដើម្បីអញ្ជើញទៅបោះឆ្នោត​ឱ្យបានគ្រប់ៗគ្នា ​នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខ​នេះ​។ទន្ទឹមនោះដែរសម្ដេច​ក៏បានឱ្យអាជ្ញាធរ និងកម្លាំងមាន​សមត្ថកិច្ចជា​មួយភាគីពាក់ព័​ន្ធទាំង​អស់ខិត​ខំបំពេញភារ​កិច្ចបំរើឱ្យកា​របោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ ឱ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ ដើម្បីបន្ត​លើកតម្កើងកិត្តិយ​សជាតិក្នុងជំហរ​ពង្រឹងពង្រីកលទ្ធិប្រជាធិប​តេយ្យសេរីព​ហុ​បក្ស និង​ការកែទម្រង់ជាប្រវត្តិសាស្ត្រនូវ​រចនាសម្ព័ន្ធ និ​ងប្រព័ន្ធរដ្ឋ​បាលថ្នាក់​ក្រោម​ជាតិផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4487 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
95356 នាក់
ខែនេះ :
512353 នាក់
3 ខែនេះ :
1112991 នាក់
សរុប :
17715196 នាក់