ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនជាតិចិន៥នាក់ ខណៈសម្ងំផលិត និង​ចែកចា​យគ្រឿងញៀន នៅទីតាំ​ងមួយក្នុង​ចម្ការស្វាយ ស្រុកភ្នំស្រួច
Sat,21 May 2022 (Time 02:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 234នាក់)


ខេត្តកំពង់ស្ពឺ៖ករណីផលិត និង​ចែ​កចា​យគ្រឿងញៀន របស់ជ​នជាតិចិន ​ត្រូវកម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​និងឃាត់ខ្លួនជនជាតិចិន​បាន​ចំនួន៥នាក់ ​កាលពីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំ​ណុច​ចម្ការស្វាយ ស្ថិត​នៅក្នុងភូមិស្រល់ ឃុំយាយម៉ៅពេ​ជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ក្រុម​ជនស​ង្ស័យជាជនជាតិចិន​ ដែលសមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង៥នាក់​មិនទាន់ស្គា​ល់អត្តសញ្ញាណ​នៅឡើយទេ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលចុះបង្ក្រាបទី​តាំងផលិតគ្រឿងញៀននេះ គឺក្រុមកា​រងារចម្រុះ​ដែលដឹ​កនាំដោយ​លោកឧត្ដមសេនីយ៍ទោ សិរី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដោ​យមា​នការសម្របសម្រួលពីលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមា​នការចូ​លរួមពីលោកស្រី​ឧត្ដម​សេនីយ៍ឯក ឈឹម សិទ្ធបុណ្យរិទ្ធ អគ្គលេ​ខាធិការរ​ងអាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីសមត្ថកិច្ចជា​ច្រើនរូបថែមទៀតផង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយធ្វើការបង្ក្រាប​ទីតាំងផលិតគ្រឿងញៀននេះ កម្លាំងដកហូត​បានវត្ថុតាងរួមមាន៖សារធាតុគីមីផ្សំសរុបទម្ងន់៦០ គីឡូក្រាម ,សារធាតុគីមីសរុបទម្ងន់ ៥២៨០ គីឡូក្រាម។បន្ទាប់ពីចុះត្រួតពិនិត្យរួចមក ក្រុមការ​ងារបានធ្វើការបិទ​គ្រប់បន្ទប់ទាំងអស់ និងបាន​ប្រគល់​ឃ្លាំង​ខាង​លើឱ្យអ​ធិការនគរបាល​ស្រុកភ្នំស្រួចគ្រប់គ្រង រង់​ចាំស្រាវជ្រាវបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4935 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
167389 នាក់
ខែនេះ :
513146 នាក់
3 ខែនេះ :
1104841 នាក់
សរុប :
17624775 នាក់