ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ សំណេះ​សំណាល សាកសួរសុខទុក្ខ ជា​មួយបងប្អូនប្រក​បរបររត់តាក់ស៊ី និងរត់ម៉ូតូឌុប ចំនួន ២៣៦នាក់ ដែល​កំពុងប្រកប​អាជីវកម្មក្នុងខេត្ត
Fri,20 May 2022 (Time 08:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 247នាក់)


(ខេត្តប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២​២នេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយ​បងប្អូន​ប្រកបរបររ​ត់តាក់ស៊ី និងរត់ម៉ូតូឌុប ចំនួន ២៣៦នាក់​ ដែលកំពុងប្រកបអាជីវកម្មក្នុងខេត្ត ។ ការជួប​សំណេះសំ​ណាលនេះ គឺបំណ​ងដើម្បីចង់ដឹងពីសុខទុក្ខរបស់​ បងប្អូនជាអ្នកម៉ូតូឌុប និងម៉ូតូតាក់ស៊ី ដែលកំពុងតែ​មមាញឹកក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ ក្នុងបរិបទជំងឺកូវីដ-១៩ និងចង់ផ្សារ​ភ្ជាប់ទំ​នាក់ទំនងឲ្យកាន់តែជិតស្និទ្ធ សំដៅ​ជួយដោះស្រាយបញ្ហាប្រឈមនានា និងជួយ​សម្រួលដ​ល់បងប្អូនដែលប្រកបមុខនេះ ឲ្យកាន់តែ​មានភាពងាយស្រួល និងមានជីវភាពធូរធារ។

លោកជំទា​វអភិបាលខេត្ត បានពាំនាំនូវសេ​ចក្តីនឹករលឹ​ក និងកា​រផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេច​តេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធា​នកាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្តេច ​ទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរពីសុខ​ទុក្ខរបស់ប្រជាពល​រដ្ឋនៅទូទាំងព្រះរា​ជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការន​យោ​បាយឡើយ ។

លោកជំទាវបានបញ្ជាក់ជូន ដល់បងប្អូនអ្នករត់ម៉ូតូតាក់ស៊ី និងម៉ូតូឌុបទាំងអស់ថា ក្រោមការដឹកនាំ​ប្រកបដោយគតិប​ណ្ឌិតរបស់សម្តចតេជោ ហ៊ុន សែន និងនយោបាយ ឈ្នះ ឈ្នះ បានធ្វើឲ្យប្រទេ​សជាតិមានសុខ​សន្តិភាពពេញផ្ទៃប្រទេស កត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យប្រទេស​ជាតិមានកា​ររីកចម្រើន លើគ្រប់វិស័​យ បានជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ បានផ្តល់ឱកាស​ឲ្យយើងទាំងអស់​គ្នាមានភាព​ងាយស្រួលក្នុងការប្រកបមុខរបរប្រចាំថ្ងៃ មានជីវភាពធូរធារ ដូច្នេះយើងទាំងអស់គ្នា​ត្រូវតែចូល​រួមគាំទ្រជាមួ​យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ភាពរីកចំ​រើន និងការអភិវឌ្ឍ ទទួលបា​ននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។

ឆ្លៀតក្នុងឱកាសនេះ លោកជំ​ទាវអភិបាលខេត្ត បានឧបត្ថម្ភដល់ បងប្អូនប្រកបរបររត់ម៉ូតូតាក់ស៊ី និងរត់ម៉ូតូឌុបទាំង២​៣៦នាក់ ដោយក្នុងមួយនាក់ ទទួលបាន អង្ករ២៥kg មី១កេស ជែលលាងដៃ និងថវិកា១០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8841 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
171295 នាក់
ខែនេះ :
517052 នាក់
3 ខែនេះ :
1108747 នាក់
សរុប :
17628681 នាក់