ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បណ្ណាល័យ១ខ្នង សម្ពោធដា​ក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបិទអនុសំវច្ឆរម​ន្ត្រីសង្ឃទូទាំ​ងស្រុកខ្សាច់​កណ្ដាល​លើកទី២៩
Tue,17 May 2022 (Time 06:44 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 261នាក់)


ខេត្តកណ្ដាល៖ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទ​កាល័យស​ម្តេចតេ​ជោ ហ៊ុន សែន តំណា​ងដ៏ខ្ពង់ខ្ពស់ ​សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥​៦៦ ត្រូវនិងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោ​ធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការបណ្ណាល័យ ១ខ្នង និងបិទអនុសំវច្ឆរមន្ត្រីសង្ឃ​ទូទាំងស្រុកខ្សាច់កណ្ដាលលើកទី២៩ នៅក្នុង​វត្តស្វាយជ្រុំ ស្ថិតនៅក្នុ​ងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ។ពិធីនេះក៏មានការនិមន្ត និងចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ ​អភិបាលខេត្តកណ្តាល អជ្ញាធរស្រុ​កខ្សាច់កណ្តាល ព្រះសង្ឃ និងពុទ្ធបរិស័​ទជាច្រើនរូបផងដែរ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា ក្រោមការ​ដឹក​នាំ​ប្រកបដោយគតិបណ្ឌិត និងភាពវៃឆ្លាតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបា​ននាំមកនូវ សុខសន្តិភាព សេរីភាពពេ​ញលេញ។

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមា​នសន្តិភាព និងអភិវឌ្ឍន៍លើ គ្រប់វិស័យ ពិសេសថ្មីៗនេះ​សម្ដេចតេជោ បានខិត​ខំស្វែងរកវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ មកចាក់ស្រោ​ចជូនប្រជាព​លរដ្ឋទូទាំង​ប្រទេស ដែលបានធ្វើឱ្យប្រ​ទេសកម្ពុជាយើងមិនមានអ្នកឆ្លង និងស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ ឡើយ ហើយប្រទេ​សកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោ​កជាប្រទេសដែ​លទប់ស្កា​ត់ជំ​ងឺកូវីដ-១៩បានល្អប្រសើ។

ឯកឧត្តម នាយឧត្តមសេនី​យ៍កិត្តិបណ្ឌិត បាន​អំ​ពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខ​សន្តិភាព ​និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោ​យគតិប​ណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

នៅក្នុងពិធី​នេះដែរ ឯកឧ​ត្តម ក៏បានអំពាវនាវ អោយប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត សូមទៅ​ចូ​លរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ អោយបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃ​អាទិត្យ ទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5178 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
142316 នាក់
ខែនេះ :
516073 នាក់
3 ខែនេះ :
1112276 នាក់
សរុប :
17634330 នាក់