ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួន​ជ​នសង្ស័យបា​ន២​នាក់ គេចខ្លួន​បាត់១នាក់ ក្នុងករណីលួចម៉ូតូប្រជាពលរដ្ឋ នៅស្រុកសា​លាក្រៅ
Tue,17 May 2022 (Time 05:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 234នាក់)


(ខេត្តប៉ៃលិន)៖សមត្តកិច្ចជំ​នាញ សហ​កា​រគ្នាតា​មប្រម៉ាញជន​សង្ស័យ រហូតឃាត់ខ្លួនបក្ខពួក ចោរលួ​ចម៉ូតូ១​គ្រឿង របស់ព​លរដ្ឋនៅភូមិផ្សារព្រំ ដោយ​ឃា​ត់ខ្លួន​បាន២​នាក់ នៅ​ចន្លោះម៉ោ​ង ០១និង៣​០នាទី​យប់​ដល់ម៉ោង០៨ និង៤០នា​ទីព្រឹក ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុ​ចបន្ទប់​ជួលដី​ថ្មីផ្លូវទី២ ខាងឆ្វេងដៃ​ផ្ទះឈ្មោះ លឹម ដារ៉ា ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន ។

សមត្តកិច្ចជំនាញបានឲ្យដឹងថា ម្ចាស់ម៉ូតូរង​គ្រោះមានឈ្មោះ ចំរើន ភិរុណ្យ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់​នៅភូមិ កន្សែងបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ម៉ូតូ​ដែលបា​ត់ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ក្រហម លេខតួ ៦១០១៥៧០ លេខម៉ាស៊ីន ៦១០​១៥៧០ ពាក់ស្លាក​លេខ បាត់ដំបង ១AO - ៨៦០១។​ជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានធ្វើសកម្ម ភាពរួចគេចខ្លួនបាត់។
បើតាមការបំភ្លឺរបស់ម្ចាស់ម៉ូតូ​ នៅមុនពេលកើតហេតុ​ការនៅ​វេលាម៉ោង​ខាងលើ​គាត់បានជិះ​ម៉ូតូ​ចេញ​ទៅទិញសាច់មាន់ហូប​ ហើយជិះមក វិញដោយចាក់​សោរកម៉ូតូទុក​នៅខាងមុខ​ផ្ទះ​ជួល រួចក៏​ចូលទៅ​គេងនៅ​ខាងក្នុងបន្ទុប់ លុះព្រឹកឡើងវេលាម៉ោង០៨ និង៤០នាទី ថ្ងៃដដែល​គាត់បាន​ចេញម​កពីបន្ទុប់វិញ ស្រាប់តែបាត់ម៉ូតូមិនឃើញ ក៏មកដាក់ពាក្យបណ្ដឹងទៅ​សមត្តកិច្ចនគរបាលជំនា​ញ​យុត្តិធម៌ នៃអធិការស្រុកសាលាក្រៅ ក្រោយ​មកកម្លាំងជំ​នាញយុត្តិធម៌​ក៏បានសហ​ការជាមួ​យកម្លាំង​ប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវ លុះដល់វេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញ​នគរបាលយុត្តិធម៌ នៃ​អធិការ ស្រុកសាលាក្រៅ បានកំណត់មុខសញ្ញា​បាន សហ​ការ ជាមួយកម្លាំងប៉ុស្តិ៍​ស្ទឹងកាច់ រួមនិងកម្លាំងព្រហ្មទណ្ឌអធិការ ក្រុងប៉ៃលិន បាន​ចុះឆែកឆេរ បន្ទប់ជួល​មួយកន្លែង ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ក្រោយពីឆែកឆេរ រកឃើ​ញ អាវម៉ូតូសង់ឌ្រីម​ពណ៌ក្រហម០១ឈុត មួយសុវត្ថិភាព០១ ពោះវៀនម៉ូតូ ០១ សំបកកង់ម៉ូតូ០១ កូនសោលេខ២២ ចំនួន០២ ដែកគាស់០១ ដែកកាប់០១ ដែក​អក្សរ តេ០១ ការបូបស្ពាយ ពណ៌ខ្មៅ​០១ និងកញ្ចក់ម៉ូតូ ០១គូរ ។

បន្ទាប់មកបានឃាត់ខ្លួនបក្ខពួកជនសង្ស័យឈ្មោះ កុយ ឧត្ដម ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិន​ពិតប្រាកដ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ចំណែកជនដៃដល់០២នា​ក់ទៀតបានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ មុនពេលដែលសមត្ថកិច្ចទៅដល់។លុះដល់ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១ និង០០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ អធិការស្រុក​សាលា​ក្រៅ សហការជាមួយកម្លាំងបុស្តិ៍នគរបាល សង្កាត់ប៉ៃលិន និងកម្លាំងអន្តរាគមន៍អធិការ ក្រុង ប៉ៃលិន បានកំណត់មុខសញ្ញានិងឃាត់ខ្លួន​បានជនសង្ស័យចំនួន០១នាក់ ទៀតឈ្មោះ អាត តាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិត​ប្រាកដ រស់នៅ​ភូមិ​អូរតាប្រាំង សង្កាត់ប៉ៃលិន ក្រុង​ប៉ៃលិន (បក្ខពួកជនដៃដល់) រហូតដល់​ម៉ោង​១៣និង៣០នាទី មុខសញ្ញាជនសង្ស័យ​ដែលជាជ​នដៃដល់បា​នបង្ហាញខ្លួន ហើ​យកម្លាំងការិយាល័យ​ព្រហ្មទណ្ឌកំរិតស្រាល ស្នងការខេត្តប៉ៃលិន កម្លាំងជំនាញ ផ្នែកព្រហ្មទណ្ឌ អធិការ ក្រុង /ស្រុក និងកម្លាំងប៉ុស្តិ៍ស្ទឹងកាច់​បានប្រដេញតាមជនសង្ស័យ ប៉ុន្តែជន​សង្ស័យ បានដឹងខ្លួនជាមុនរួចបានទុកម៉ូតូ ចោលហើ​យរត់ចូលចំការបាត់តែម្តង ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4981 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
102665 នាក់
ខែនេះ :
512695 នាក់
3 ខែនេះ :
1133587 នាក់
សរុប :
17740323 នាក់