ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញជាអធិបតី​ក្នុងពិធី​សម្ភោធដាក់ឲ្យ​ប្រើប្រាស់​សាលារៀន ០១ខ្នង ចំនួន០​៥បន្ទប់ នៅក្រុងប៉ោយប៉ែត
Tue,17 May 2022 (Time 04:22 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 215នាក់)


(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនា​យករ​ដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធា​នក្រុមការងា​ររាជរ​ដ្ឋាភិ​បា​លចុះមូលដ្ឋានខេត្តបន្ទាយ​មានជ័យ អមដំ​ណើរដោយឯក​ឧត្តម ខេង ស៊ុម ប្រធានក្រុម​ប្រឹក្សា​ខេត្ត ឯ​កឧត្តម អ៊ុំ​ រាត្រី អភិ​បា​លខេត្ត លោកឧត្តម​សេនី​យទោ សិទ្ធិ ឡោះ​ ស្នងកា​រនគរបា​លខេត្តប​ន្ទា​យមា​នជ័យ និ​ងលោក លោក​ស្រី មន្ត្រីរា​ជការ អាជ្ញាធរក្រុង​ប៉ោ​យប៉ែត អញ្ជើញ​សំណេះសំ​ណា​ល​ ជាមួយប្រជា​ពលរដ្ឋ និ​ងសិស្សានុសិស្សជាង​១០​០០នាក់ និង​សម្ភោធ​ដាក់ឲ្យប្រើប្រាស់​សាលា​រៀន ០១ខ្នង ចំនួន០៥បន្ទប់ នៅភូមិអូរ​ឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោ​យប៉ែត។

មានមតិ​សំណេះ​សំណាលនាឱកា​សនោះឯកឧត្តម ឧបនា​យ​ករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែង​កោត​ស​រសើ​រ និង​វាយតម្លៃខ្ពស់ចំពោះ​អាជ្ញាធរគ្រប់​ផ្នែកពាក់ពន្ធ័ និងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបា​នបំ​ពេញការងារ ផ្តល់​សេវាសាធារណ:បានល្អ ហើយក៏បាន​ដើរ​តួនាទីយ៉ាង​សំខាន់ក្នុង​ការួមគ្នាប្រ​យុទ្ធប្រឆាំង​ជម្ងឺកូវីដ១៩។លើសពី​នេះក៏​បានជួយ​សង្គ្រោះពលរដ្ឋគ្រប់ពេ​ល ជួបគ្រោះធម្មជា​តិនានាផងដែរ។

ទន្ទឹមនោះឯកឧត្តម ក៏បានជម្រុញឲ្យអាជ្ញាធរ និង កងកម្លាំ​ងប្រដាប់អា​វុធ ត្រូវបន្តធ្វើអំ​ពើល្អជា​មួយ​ប្រ​ជាពលរដ្ឋ ផ្តល់សេវាសាធា​រណ:ឲ្យបានល្អ និងឆ្លើយតបដោះស្រាយ​បញ្ហាប្រឈមរ​បស់ពល​រដ្ឋតា​មមូលដ្ឋាន ឲ្យ​បានទាន់​ពេលវេលា ពិសេសត្រូវរួមគ្នា កែប្រែតំបន់​ព្រំដែនដែល​ជាអតីតស​មរភូមិប្រ​យុទ្ធ ឲ្យទៅ​ជាតំបន់អ​ភិវឌ្ឍន៍។ ក្នុងន័​យនេះគឺ​យើងត្រូវអភិវឌ្ឍន៍ធនធានមនុស្ស តាមរយះ​ការបង្កើត​ឲ្យមានសា​លារៀន និងហេដ្ឋារចនា​សម្ពន្ធ័នានា ដែលជាតម្រូវការ​ចាំបាច់ស​ម្រាប់ពល​រដ្ឋប្រើប្រា​ស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13678 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
106046 នាក់
ខែនេះ :
521750 នាក់
3 ខែនេះ :
1130434 នាក់
សរុប :
17735198 នាក់