ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ធ្វើ​ពិធីប្រកាសសមាសភាព អាចារ្យ គណៈកម្មការនិង ទីប្រឹក្សា នៅវត្តអូល្ហុង ក្នុង​ស្រុកម៉ាឡៃ
Mon,16 May 2022 (Time 11:29 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 277នាក់)


(បន្ទាយមានជ័យ)៖យោងតាមប្រកាសលេខ ១៤៣/១៩ របស់ក្រសួងធម្ម​ការនិងសា​សនា ស្ដីពីការ​រៀបចំជ្រើសរើស និងការប្រព្រឹត្តទៅ​រប​ស់គណៈកម្មកា​រទូទាំងប្រទេសឲ្យមា​នគោលដៅ ការគោ​រពប្រតិ​បត្តិ​វិស័យព្រះពុទ្ធសាសនា ដើម្បីធានា​នូវសន្តិសុខ​ជាតិសា​សន៍តា​មពុទ្ធបញ្ញត្តិ ដោយផ្អែក​លើ​ព្រះ​វិន័យ។ម្យ៉ាងទៀតសេចក្ដី​ប្រកាសនេះ មានគោលបំណង ដើម្បីគ្រប់គ្រង​ថែរក្សាទ្រព្យសម្បត្តិ ពាក់ព័ន្ធ​នឹងថវិកាមកឲ្យមា​នគ​ណនេយ្យភាព តម្លាភាព និងប្រសិ​ទ្ធភាពខ្ពស់ និយា​យជារួម​និងនិ​យាយ​ដោយ​ឡែកនៅព្រឹក​ថ្ងៃ១៥ កើត​ខែពិសាខ ឆ្នាំខា​ល ពុទ្ធសករាជ២៥៦៥ ត្រូវនឹង​ថ្ងៃវិសាខបូជា និងជាថ្ងៃបុណ្យដ៏​ធំនៃព្រះពុទ្ធសា​សនា មន្ទីរធម្មការនិ​ងសាសនាខេត្ត សហការ ជាមួយព្រះមន្រ្តី សង្ឃ​ខេត្ត បានធ្វើ​ពិធី​ប្រកាស សមាសភាព ​អាចារ្យ គណៈកម្មការនិង ទីប្រឹក្សា នាវត្តអូល្ហុង ស្ថិត​នៅ​ក្នុង​ឃុំទួលពង្រ ស្រុកម៉ាឡៃនៃខេត្តបន្ទាយ​មានជ័យ។

ព្រះឃោស​រ័ត្ត យី យ៉ុន គ្រូចៅអ​ធិការវត្តសា​មគ្គីមានជ័យ​ ព្រះអង្គបានមានសង្ឃដីកាថា ពិធីប្រកា​សសុពល​ភាព និងប្រគល់សេចក្ដី​សម្រេចតែងតាំងឧបាស​កឧបាសិកា ​និងទីប្រឹក្សាជំនួយការ ព្រះ​ចៅអធិការវត្តនា​ថ្ងៃនេះគឺ​មានសារៈសំខា​ន់ខ្លាំងណាស់ ជួយរម្ងា​ប់អធិក​រណ៍នឹងអនុវត្តនូវតួនាទីភារៈ របស់​ខ្លួនឲ្យទទួលបានលទ្ធផលល្អប្រ​សើរ។

លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសា​សនាខេត្ត បានមានប្រសាសន៍​ថា ដើម្បីឲ្យវត្តនី​មួយនី​មួយមា​នសុខសន្តិភាព គឺតម្រូវឲ្យមា​នការសា​មគ្គីភាពជាចម្បងព្រោះថា សាមគ្គីភាព​ជាចលក​រដ៏សំខា​ន់ មនុស្ស​នៃសហវិជ្ជមា​នពោ​លគឺសន្តិភាព​ចូលរួមទាំងអស់គ្នា។និយាយបានថាជា ឬសកែ​វដ៏រឹង​មាំជ្រោមជ្រែង និងជន្ទល់នៃអហិង្សា សាមគ្គីភាពល្អដើរលើគន្លងវិថីទូលំទូលាយ សង្គមនោះ​បានទទួល បានឮសា​មគ្គីផលគាប់ប្រសើ​រតាមហ្នឹងដែរ។

លោក បៀវ ថាន បានបន្តបញ្ជាក់បន្ថែមទៀតថា តួនាទីភារកិច្ចរបស់​អាចារ្យគណៈ​កម្មការវត្តគឺ​ជាជំនួយ​ការឲ្យគណៈសង្ឃវត្ត មិនមែនបា​នតួនាទីហើយមកធ្វើការ​គ្រប់គ្រងដឹកនាំចាត់​ចែងលើ​ព្រះចៅអធិការវត្ត និងព្រះសង្ឃនោះឡើយ។ជាចុងក្រោយ គណះអធិតីបានប្រទាននូវ ផ្កា ថ្វាយ​ដល់ព្រះសម្មាសម្ពុទ្ធ នៃយើងក្នុងថ្ងៃនៃពិធីបុណ្យវិសាខបូជានេះផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4331 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
102015 នាក់
ខែនេះ :
512045 នាក់
3 ខែនេះ :
1132937 នាក់
សរុប :
17739673 នាក់