ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ពោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការអគារសិក្សា០១ខ្នង០២ជាន់១២បន្ទប់ នៅវិទ្យាល័យរុក្ខគិរី ស្រុករុក្ខគិរី ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង
Sat,14 May 2022 (Time 05:32 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 269នាក់)


(បាត់ដំបង)៖អគារសិក្សា ០១ខ្នង ០២ជាន់ ១២បន្ទប់ នៅវិទ្យាល័យរុក្ខគិរី ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការ​ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២នេះ ក្រោមអ​ធិបតី​ភាព​សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីស្តាប់របាយការណ៍លោកស្រីអភិបាលស្រុករួចមក​ សម្ដេចក្រឡាហោម ស ខេង នាយ​ករដ្ឋម​ន្ត្រីស្ដីទី បានមានប្រសាសន៍ថា តាងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូម​សម្ដែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោកស្រី អស់​លោក ភ្ញៀវ កិត្តិយស កងកម្លាំងប្រដាប់អាវុធ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ទាំង​អស់ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មហោឡារិកនេះ​ ។

សម្ដេចក្រឡាហោម នាយករដ្ឋមន្ត្រីស្ដីទី មានប្រសាសន៍បន្តថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ តំបន់នេះ ជាសមរភូមិប្រទា​ញប្រទ​ង់យ៉ាងស្រួចស្រា​វ រវាងម្ខាងជា​កម្លាំងរដ្ឋាភិបាលដែល គ្រប់គ្រង​ប្រទេសជាតិ និងម្ខាង​ទៀតជាកម្លាំ​ងខ្មែរក្រហមដែល​នៅសេសសល់ ដែល​ធ្វើឱ្យយើ​ងជួបប្រទះ​នូវសោកនា​ដកម្ម អសន្តិសុខទទួលរង​នូវការ​បំផ្លិចបំផ្លាញទ្រព្យ សម្បត្តិ ​អាយុជីវិតប្រជាពលរដ្ឋ អូសបន្លា​យរហូតចុងឆ្នាំ១៩៩៨ ទើបទទួល​បាននូវ សន្តិភាពពេញលេញ ក្រោមនយោបាយ​ឈ្នះ​ឈ្នះ ដែលផ្តួចផ្តើម និងអ​នុវត្តដោយ សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ។ទោះបីយ៉ាង​នេះក៏ដោ​យតំបន់នេះក៏ នៅ​ជួបប្រទះ​ការលំ​បាកខ្លាំង ដែល​បណ្ដាល​មកពីគ្រោះធម្មជាតិ និង​ការខ្វះខាត ហេដ្ឋារ​ចនាសម្ព័ន្ធរូបវ័ន្ត ជីវភា​ព​ប្រជាជននៅមា​នកម្រិតទាប លំបាកក្នុងការទទួល សេវា​ផ្សេងៗពីអាជ្ញាធ​រគ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានេះសម្តេចបានផ្តួចផ្តើមស្នើសុំរាជ​រដ្ឋាភិបាល បង្កើតតំបន់នេះទៅជារដ្ឋ​បាលស្រុកនា​ឆ្នាំ២០០៩ ដោ​យផ្តាច់ចេ​ញនូវឃុំព្រៃត្រឡាច ​និងឃុំព្រែកជីកពីស្រុកមោងឬស្សី និងបានបំបែ​កជា០៣​ឃុំ បន្ថែមទៀតក្នុ​ងពេលបោះ ឆ្នោតឃុំ សង្កាត់​អាណត្តិទី៣ ឆ្នាំ២០១២ ធ្វើឱ្យស្រុករុក្ខ​គិរីបច្ចុប្បន្ន​មាន០៥ឃុំ។

សម្ដេច មានប្រសាសន៍បន្ថែមថា បន្ទាប់ពីប្រទេស​ជាតិទទួលបាន​សន្តិភាពទាំង​ស្រុងនាចុងឆ្នាំ​១៩៩៨ និងបន្ទាប់ពីរដ្ឋបាលស្រុករុក្ខគិរី ត្រូវបានបង្កើតឡើង ស្រុករុក្ខគិរីក៏ដូចជាតំបន់នានានៅ ទូទាំង​ប្រទេស មានការវិវឌ្ឍន៍រីកចម្រើនប្រែប្រួលមុ​ខមាត់ថ្មីទាំងស្រុង ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ទំនប់ប្រឡាយ មធ្យោបាយធ្វើដំណើរ ទឹក ភ្លើង សា​លារៀន មណ្ឌល សុខភាព មុខរបរ ផ្ទះសម្បែង និងជី​វភាពរស់នៅរបស់ប្រជាជនស្រុករុក្ខគិរី ​កំពុងមានការវិវឌ្ឍន៍ប្រែប្រួល​រីកចំរើនជា​បន្តបន្ទាប់គួ​រឱ្យកត់សម្គាល់។

សម្ដេចបញ្ជាក់ទៀតថា ឆ្នាំ២០២០ និងឆ្នាំ២០​២១ គឺជាឆ្នាំដ៏លំ​បាកបំផុតមួ​យក្នុងប្រវត្តិ​សាស្ត្ររបស់ ពិភពលោក ក៏ដូចជាកម្ពុជា អាស្រ័​យដោយ​ផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈ​មនិងហានិ​ភ័យជា​ច្រើនមិ​នធ្លាប់​មានពីមុនមកបណ្តា​លមកពីជំងឺកូវីដ-១៩។ជំងឺនេះ មិនត្រឹមតែបង្កបញ្ហាសុខភាព និង​បណ្ដាលឱ្យមានការបាត់បង់អាយុជី​វិតប្រជាជន យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំ​ងធ្វើឱ្យកំ​ណើន​សេដ្ឋកិ​ច្ចធ្លាក់ចុះ សកម្មភាពអា​ជីវកម្ម ជាច្រើនស្ទើរគ្រប់វិស័យ​រងផលប៉ះពាល់ ជាពិសេសវិស័​យទេសច​រណ៍ ខណៈដែល វិស័​យអប់រំក៏រងផ​លប៉ះពាល់ខ្លាំង​ដោយសា​រការបិទសាលារៀន ទោះបី​សិស្ស​នៅតែអាចរៀនតា​មអនឡាញក្តី។ឱកាសរកប្រាក់ចំ​ណូល ការងារ និងជីវភាពរស់នៅប្រចាំ ថ្ងៃរប​ស់ប្រជាជន ក៏ត្រូវរង​ផលប៉ះពាល់ខ្លាំង ប៉ុន្តែជារួម ក្រោម​ការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងការប្តេជ្ញា​ចិត្តខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងភាពស្វាហា​ប់ជាមួយ​នឹងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដៃម្ខាងប្រឹងប្រែងប្រយុទ្ធ ប្រឆាំងយ៉ា​ងសកម្មជា​មួយជំងឺកូវីដ-១៩ តាមរយៈការកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការ​យុទ្ធសា​ស្រ្តគន្លឹះ​ គួបផ្សំជាមួ​យវិធាន០៣ គឺការ​ទប់ស្កាត់ និងរុករកការ ឆ្លង ការពង្រឹងសម​ត្ថភាពព្យា​បាលនិងការប្រើប្រាស់ថ្នាំ និងការអនុវត្តដោយហ្មត់​ចត់ នូវវិធានការរដ្ឋបាលនិងវិធានការច្បាប់ ដៃម្ខាងទៀតអនុវត្តនូវក​ញ្ចប់គោលនយោបាយ អន្តរាគ​មន៍សង្គម និងសេដ្ឋកិច្ច។ ប្រការខាងលើ​នេះបានធ្វើឱ្យប្រទេស​កម្ពុជាក្លាយ ជាប្រទេសមួ​យក្នុងតំបន់ និងលើសកលលោក ដែល​សម្រេច​បាននូវការ​ចាក់វ៉ាក់ សាំងជូនប្រជាជ​នក្នុងកម្រិតមួយខ្ពស់ជាងគេ និងធ្វើឱ្យ​កម្ពុជា​សម្រេច​បាននូវភាព សុំក្នុង​សហ​គមន៍​នៅត្រឹមដំណា​ច់ខែតុលា ឆ្នាំ២​០២១ សម្រាប់កា​រការពារអាយុ ជីវិតប្រជា​ជន និងសម្រាប់ការបើកដំ​ណើរការសកម្មភា​ពសង្គម សេដ្ឋកិច្ចពេញ លេញឡើងវិញ ចាប់​ពីថ្ងៃទី០១ ខែវិច្ឆិ​កា ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនោះ​ សម្ដេចក្រឡាហោម នាយករដ្ឋមន្ត្រីស្ដីទី មាន​ប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០​២២នេះ គឺជាឆ្នាំដ៏​មានសា​រៈសំខាន់នៅក្នុងការដឹក​នាំរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញអនុវត្តកម្មវិធី យុទ្ធសាស្ត្រច​តុកោណដំណាក់កាលទី៤ ឱ្យ សម្រេចបាន​លទ្ធផលតា​មការរំពឹងច​ង់បានរបស់​ប្រជាពលរដ្ឋ នៅក្នុ​ងបរិការណ៍ ដែលយើងត្រូវប​ន្តប្រឈមនឹងហានិភ័យ នៃវិបត្តិជំងឺកូវីដ-១៩ រួមជា​មួយ​នឹងកាតព្វកិច្ច ក្នុងការ​ធានាអនុវត្តឱ្យបានជោគជ័យ នៃកា​របន្តលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ពិសេសគឺ​ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែល ប្រព្រឹត្តទៅ​នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13714 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
106082 នាក់
ខែនេះ :
521786 នាក់
3 ខែនេះ :
1130470 នាក់
សរុប :
17735234 នាក់