ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីសំណេះសំណា​ល និងផ្តល់បទពិសោធន៍ចំណេះដឹង ដល់អ្នកសង្កេតការណ៍ជាតិ ស.ស.យ.ក និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជាខេត្តប៉ៃលិន
Thu,12 May 2022 (Time 01:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 254នាក់)


ខេត្តប៉ៃលិន៖នៅព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ​មានកិច្ចជួបសំ​ណេះសំណាល និងផ្តល់ប​ទពិ​សោធន៍​ចំណេះដឹង ដល់អ្នកសង្កេតការណ៍ជាតិ ស.ស.យ.ក និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជាខេត្តប៉ៃ​លិន សម្រាប់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។

ពិធីនេះបានរៀបចំធ្វើឡើងនៅកា​រិយាល័យសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រោមអធិបតី​ភាពលោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសភាពសព័ន្ធយុវជនកម្ពុជា (ស.ស.​យ.ក) ខេត្ត, ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន, អភិបាលរងខេត្ត, អភិ បាល អភិ​បាលរងក្រុង/ស្រុក ព្រមសមាជិកសមាជិការ ក្រុមការងារសង្កេតការណ៍បោះឆ្នោត (ស.ស.​យ.ក) ទូទាំងខេត្តប៉ៃលិន ប្រមាណជាង៣០០នាក់។

មានប្រសាសន៍នៅក្នុងពិធីជួបសំណេះ​សំណាលនេះ លោកជំទាវ បាន ស្រីមុំ ប្រធានយុវ​ជនស.ស​.យ.ក ខេត្តប៉ៃលិន បានលើកឡើងថា ៖ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ឆាប់ៗ ខាងមុខនេះ ​ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់អាយុជីវិតរបស់​បងប្អូនប្រជាពលរដ្ឋម្នាក់ៗ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។

ដូច្នេះ ថ្នាក់ដឹកនាំ និងក្រុមការងារ ​អ្នកសង្កេតការណ៍បោះឆ្នោត គឺក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃ​លិន ទាំង៨ក្រុង/ស្រុក ព្រមទាំងក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍​កម្ពុជាខេត្ត​ប៉ៃលិន ដែលចូលរួមក្នុ​ងកិច្ចការងារនេះដែរ ត្រូវត្រៀមលក្ខណ:រួចជាស្រេច និងស្គាល់​តួនា​ទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ ក្នុងនាមជាអ្នកសង្កេតការណ៍ ដើម្បីកុំមានបញ្ហា​ណាមួយ​កើតឡើង។ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បន្តទៀតថា នៅក្នុងការបោះឆ្នោតនេះ គឺមានបណ្តា​អង្គការ សង្គមស៊ីវីល អាចនឹងមានអ្នកសង្កេតការណ៍បរទេស និងមានអ្នកសង្កេត​ការណ៍មកពី​បណ្តាគណបក្សបក្សនយោបាយផ្សេងៗ ចូលរួមដែរ។ យើងត្រូវឃ្លាំមើល សម្របស​ម្រួល ពិនិត្យប​រិវេណជុំវិញ មិនត្រូវអនុញ្ញាតឱ្យអ្នកណាផ្សេង ឬសកម្មជនគណ​បក្សដទៃចូលទៅ​ក្នុងការិយា​ល័យបោះឆ្នោតបានឡើយ ដើម្បីជៀសវាងការបញ្ចុះបញ្ចូលទាក់ទាញទឹកចិត្ត ឱ្យប្រជាព​លរដ្ឋ​បោះឆ្នោត ជូនបក្សរប​ស់ខ្លួន ដោយប្រើវិធីខ្សឹបខ្សៀវ​សន្យាបោកប្រាសជាដើម។

លោកជំទាវ បានបញ្ជាក់ទៀតថា នៅមុនថ្ងៃបោះឆ្នោត រយ:២ទៅ៣ថ្ងៃ អ្នកសង្កេតការណ៍​ត្រូវថែ​ទាំសុខភា​ពឱ្យបានល្អ ពោលគឺលះបង់ការសេពគ្រឿងស្រវឹង ដើម្បីឱ្យសតិស្មារីភ្លឺថ្លា ជៀសវា​ងកើត​មានជំងឺរោគា និងត្រូវប្រុងប្រយ័ត្នខ្ពស់ ត្រៀមខ្លួនឈរឃ្លាំមើលប្រជាពលរដ្ឋចូលបោះឆ្នោត និងពិ​និត្យ​មើលសន្លឹកឆ្នោតឱ្យបានល្អិតល្អន់ជៀសវាងការលួចបន្លំពីគណបក្សនយោបាយមួយចំនួន ជាពិ​សេស ត្រូវគោរពពេលវេលា ត្រៀមសម្ភារ:សម្រា​ប់កត់ត្រាការបោះឆ្នោត បញ្ជីឈ្មោះអ្នកបោះ​ឆ្នោត​នៅតាមកា​រិយាល័យទាំងអស់ ពង្រឹងស្មារតី ការពារលទ្ធផលបោះឆ្នោត ដោយធ្វើយ៉ាង​ណាឱ្យមា​នតម្លាភាព យុត្តិធម៌ ដែលប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លើសពីនេះ អ្វីដែលត្រូវបំពេញគឺភាពក្លាហានរបស់ក្រុមការងារ បើមានសភាពកា​រណ៍ណាមិ​នប្រ​ក្រតី ត្រូវរាយ​ការណ៍ជាបន្ទាន់។ទោះបីជាយ៉ាងណា អ្នកសង្កេតការណ៍ ក៏កុំភ្លេចបោះឆ្នោត​ខ្លួន​ឯង ដើម្បីក្លាយជា ពលរដ្ឋល្អក្នុងសង្គម ហើយក៏ត្រៀមឱ្យមានក្រុមគ្រូ​ពេទ្យចល័តនៅតាមប​ណ្ឌល​នីមួយៗ ដើម្បីការពារបញ្ហាជំងឺកើតឡើងដល់ក្រុមការងារ ឬប្រជាពលរដ្ឋពេ​លចូលទៅបោះ​ឆ្នោត​ផងដែរ។ជាចុងក្រោយ លោកជំទាវ ក៏បានជូនពរដល់ក្រុមការងារទាំងអស់ ឱ្យទទួលបានសុខភាព ល្អ កម្លាំងមាំមួន ស្មារតីរឹងប៉ឹង ដើម្បីត្រៀមខ្លួនចូ​លរួមបោះឆ្នោតឃុំសង្កាត់ទទួលបានជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1200 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
163654 នាក់
ខែនេះ :
509411 នាក់
3 ខែនេះ :
1101106 នាក់
សរុប :
17621040 នាក់